ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នើ​ចុះ​ឈ្មោះ​លោក SNOWDEN សម្រាប់​ពាន​រង្វាន់​ណូបែល​សន្តិ​ភាព​

11 ឆ្នាំ មុន

អ្នក​នយោ​បាយ​ន័រ​វែស​២​រូប​បាន​បញ្ជូន​នា​ថ្ងៃ​ទី​៣០​ មករា នូវ​សារ​លិខិត​​មួយ​ច្បាប់​ដល់​គណៈ​កម្មាធិការ​ណូបែល​ន័រ​វែស​ ដោយ​សុំ​ឱ្យ​ចុះ​ឈ្មោះ​លោក EDWARD SNOWDEN ជា​​អ្នក​ទម្លាយ​ការ​សម្ងាត់​អាមេរិក​ពី​ការ​លួច​ស្តាប់​ និង​លួចសារ​អេឡិច​ត្រូនិក​សម្រាប់​​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិ​ភាព​ឆ្នាំ​២០១៤ ។​

លោក BAARD VEGARD SOLHJELL អតីតរដ្ឋ​មន្ត្រី​ន័រ​វែស​នៃ​គណបក្ស​សង្គម​និយម​ និង​សហ​សេវិក​លោក​ SNORRE VALEN បាន​សរសេរ​រួម​គ្នា​នូវសារ​លិខិត​ចុះ​ឈ្មោះ​​លោក​ SNOWDEN ដោយ​ក្នុង​សារ​លិខិត​នោះ​លោក​ទាំង​ពីរ​ពន្យល់​ថា​ ការ​លាត​ត្រដាង​របស់​លោក SNOWDEN ស្តី​ពី​ការ​លួច​ត្រួត​ពិនិត្យ​ដោយ​សហ​រដ្ឋ​អាមេរិក​នូវការទាក់​ទង​គ្នា​តាម​អុីន​ធើរ​ណេត​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​មាន​ទំនុក​ចិត្ត​គ្នារវាង​បណ្តាប្រជា​ជាតិ​ ​និង​ប្រជាជន​ដែល​ចាំបាច់​ចំពោះ​សន្តិ​ភាព ។​

លោក SOLHJELL និង​លោក VALEN អ្នក​ទាំង​ពីរ​ជា​សមា​ជិក​សភា​ន័រ​វែស ។​ កាល​បរិ​ច្ឆេទ​សម្រាប់​ការ​ជ្រើស​តាំង​បេក្ខ​ជន​សម្រាប់​ទទួលពាន​រង្វាន់​ណូបែល​សន្តិ​ភាព​ឆ្នាំ​២០១៤​ គឺ​កំណត់​ថ្ងៃ​ទី​១ កុម្ភៈ​ ក៏​បុ៉ន្តែ​បណ្តា​សមា​ជិក​គណៈ​កម្មាធិការ​ណូបែល​ន័រ​វែស​អាច​បង្ហាញ​ពី​ការ​តែង​តាំង​បេក្ខ​ជន​របស់​ពួក​គេ​រហូត​ដល់​ដំណាច់​ខែ​កុម្ភៈ​ ក្រោយ​ផុត​ពេល​កំណត់​នោះ​ ។​លោក​ SNOWDEN ត្រូវ​បាន​ខាង​ស៊ុយ​អែត​តែង​តាំង​ជា​សាស្ត្រាចារ្យ​សង្គម​វិទ្យា​កាល​ពី​​ខែ​កក្កដា​ ឆ្នាំ​២០១៣ ៕​