ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង វិឆ័យ​​ ​តាម​សង​​សឹក​ ខុន​ ចាន់​ថន​ ជា​​លើក​​ទី​3

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ហេង​​ វិឆ័យ​ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០​​​ ហាក់​ដូច​ជា​មិន​ទាន់​​អស់​ចិត្ត​ឡើយ ពេល​ជួប​​​ ខុន ចាន់​ថន​​​ មក​ពី​​ក្លិប​កង​ពល​ធំ​អន្តរ​ា​គមន៍​​លេខ​៣​ព្រះ​វិហារ​ ពីរ​លើក​​​ ចាញ់​ពិន្ទុ​ទាំង​ពីរ​លើក​​ ទើប​លើក​នេះ​គេ​តាម​សង​សឹក​ម្តង​ទៀត​នៅ​លើ​ស​ង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​ CTN នាថ្ងៃ​សៅរ៍​ ទី​១ កុម្ភៈ ​​ក្រោម​ការ​ឧប​ត្ថម្ភ​កម្ម​វិធី​ដោយ​​ក្រុម​ហ៊ុន​ស្រា​ផែន​ដី​ ។

រាជធានីភ្នំពេញ ៖ ហេង​​ វិឆ័យ​ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០​​​ ហាក់​ដូច​ជា​មិន​ទាន់​​អស់​ចិត្ត​ឡើយ ពេល​ជួប​​​ ខុន ចាន់​ថន​​​ មក​ពី​​ក្លិប​កង​ពល​ធំ​អន្តរ​ា​គមន៍​​លេខ​៣​ព្រះ​វិហារ​ ពីរ​លើក​​​ ចាញ់​ពិន្ទុ​ទាំង​ពីរ​លើក​​ ទើប​លើក​នេះ​គេ​តាម​សង​សឹក​ម្តង​ទៀត​នៅ​លើ​ស​ង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​  CTN នាថ្ងៃ​សៅរ៍​ ទី​១ កុម្ភៈ ​​ក្រោម​ការ​ឧប​ត្ថម្ភ​កម្ម​វិធី​ដោយ​​ក្រុម​ហ៊ុន​ស្រា​ផែន​ដី​ ។

​ការ​ជួប​គ្នា​ចំនួន​​ពីរ​លើក​មុន​ ហេង វិឆ័យ​ ​ទោះបី​ត្រូវ​ ខុន ចាន់ថន​ ព្រមាន​យ៉ាង​ចាស់​ដៃ​​​ ក៏​គេ​នៅ​តែ​មិន​ទាន់​​រាង​ចាល​ដែរ​​​ ព្រោះ​គេ​គិត​ថា​​ការ​បរា​ជ័យ​​ទាំង​២​លើក​​​នេះ​​ ដោយ​សារ​តែ​​គេ​មិន​បាន​ធ្វើ​​ការ​ហ្វឹក​ហាត់​​ឱ្យ​បាន​ដិត​ដល់​​ និង​​​មើល​ស្រាល​គូ​ប្រកួត​ពេក​​​​ប៉ុណ្ណោះ ។ លើក​នេះ​គេ​សន្យា​​ថា​នឹង​មិន​បណ្តោយ​ឱ្យ​ចាញ់​ទៀត​ឡើយ​ ព្រោះ​​មួយ​រយៈ​មក​នេះ គេ​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ខ្លាំង​ណាស់​​ ប៉ុន្តែ​​​​ទាំង​អស់​នេះ​​គ្រាន់​តែ​ជា​ពាក្យ​សម្តី​ដើម្បី​បំភ័យ​គូ​ប្រកួត​​ប៉ុណ្ណោះ​ ឯលទ្ធ​ផល​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ មាន​តែ​​ឡើង​​សង្វៀន​ប្រកួត​ជាក់​ស្តែង​ប៉ុណ្ណោះ​ ទើប​​អាច​ដឹង​បាន​ ។ ហេង វិឆ័យ​ តាម​ពិត​ទៅ​​មាន​​ប្រៀប​ទាំង​មាឌ និង​កម្ពស់​​​ប៉ុន្តែ​ចិត្ត​របស់​គេ​តូច​ខា្លំង​ណាស់​ ឱ្យ​តែ​គូ​ប្រកួត​វាយ​ត្រូវ​រាង​ឈឺ​សាច់​បន្តិច​​ គឺ​​គេ​លែង​ហ៊ាន​ចូល​តែ​ម្តង​ ទោះបី​ស្នៀត​ប្រយុទ្ធ​របស់​​គេ​ល្អ ទាំង​ស្នៀតកែង​ និង​ជង្គង់​សុទ្ធ​តែ​អាច​ប្រើ​ការ​បាន​ទាំង​អស់​​ក្តី ។ ចំណែក​ ខុន ចាន់​ថន​ ស្នៀត​កែង​ និង​ជង្គង់​​មិន​សូវ​ជា​​ពូ​កែ​​នោះ​ឡើយ តែ​កុំ​មើល​ស្រាល​​លើ​ស្នៀត​កណ្តាប់​ដៃ​​ និង​ជើង​របស់​គេ​ឱ្យ​សោះ​ ព្រោះ​ស្នៀត​ទាំង​ពីរ​នេះ​​​​​​ពេល​ធ្វើ​ការ​វាយ​​ចេញ​ម្តងៗ មិន​ត្រឹម​តែ​ចំ​គោល​ដៅ​បាន​ល្អ​​ទេ ថែម​ទាំង​​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង​ រីឯ​ចិត្ត​របស់​គេ​ ក៏​សឿង​ណាស់​ដែរ ។

ខុន ចាន់​ថន​ មាន​ស្បែក​មុខ​ក្រាស់​​គួរ​សម​​​ វាយ​ត្រូវ​ល្មមៗ​គឺ​មិន​ងាយ​ឈឺ​ឡើយ​ ទោះបី​យ៉ាង​ណា​​​លើក​នេះ​គេ​មិន​ហ៊ាន​អួត​​ទុក​មុន​ថា​​យ៉ាង​ណា​នោះ​​ទេ មាន​តែ​រង់​ចាំ​មើល​​ការ​ប្រកួត​ជាក់​ស្តែង​ប៉ុណ្ណោះ​ ។ ​ក្រៅ​ពី​គូ​ចាប់​អារម្មណ៍​នេះ​ទៅ នៅ​មាន​ការ​ប្រកួត​រវាង​កីឡាករ​ សេង កំសត់ មក​ពី​ក្លិប​ខេមរិន្ទ​​​មាន​ឫទ្ធិ​ ជួប​ជា​​មួយ​កីឡា​ករ យិន បូរិន មក​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣ ព្រះ​វិហារ ។ កីឡា​ករ គឿម សុវណ្ណ​​ឌឿត​ មក​ពី​​ក្លិប​មោង​ឫស្សី​​​ខេត្ត​បាត់​ដំបង ជួប​ជាមួយ​កីឡាករ​ ទឹម សុជាតិ​ មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ។ កីឡា​ករ​ ហង្ស រស្មី មក​ពី​​​ក្លិប​ក្រុង​ប៉ោយ​ប៉ែត​ ជួប​​ជា​មួយ​កីឡា​ករ​ សំណាង ឌីណា មក​ពី​ក្លិប​បាត់​ដំបង​ពាយ័ព្យ​ ។

កីឡាករ​ សូយ ចិន្តា​ មក​ពី​ក្លិប​ពោធិ៍​ជ័យ​កីឡា​ ជួប​ជា​មួយ​កីឡាករ ឈឿន ពិសី​ មក​​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ និង​កីឡា​ករ​​ វី សុភាព មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ​ ជួប​ជាមួយកីឡា​ករ គុន សំណាង មក​ពី​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ព្រះ​វិហារ ៕