ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល​ទ្ធ​ផល​​បាល់​ទាត់​ ​Hun Sen-Cup ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ Hun Sen-Cup កាល​ពី​ថ្ងៃ​ទី​២៩​ មករា ឆ្នាំ​២០១៤ ដែល​ធ្វើ​ឡើង​លើ​២​ទីលាន​ស្មើ​នឹង​៤​ប្រកួត​នោះ​ ក្រុម​បាល់​ទាត់​ដែល​ចូល​រួម​លេង​បាន​និង​កំពុង​ប្រឹង​ប្រែង​យា៉ង​ខ្លាំង​ដើម្បី​ដណ្តើម​ពិន្ទុ​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ត​ទៀត​ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ Hun Sen-Cup កាល​ពី​ថ្ងៃ​ទី​២៩​ មករា ឆ្នាំ​២០១៤ ដែល​ធ្វើ​ឡើង​លើ​២​ទីលាន​ស្មើ​នឹង​៤​ប្រកួត​នោះ​ ក្រុម​បាល់​ទាត់​ដែល​ចូល​រួម​លេង​បាន​និង​កំពុង​ប្រឹង​ប្រែង​យា៉ង​ខ្លាំង​ដើម្បី​ដណ្តើម​ពិន្ទុ​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ត​ទៀត​ ។

នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូ​ឡាំ​ពិក​ ក្រុម​ភ្នំពេញ​ក្រោន​ និង​ក្រុម​ Tri Asia (ខេត្ត​កណ្តាល) ទទួល​បាន​លទ្ធ​ផល​ស្មើ​គ្នា​១​ទល់​១​ ។ ក្នុង​តង់​ទី​១​ ក្រុម​ Tri Asia រក​បាន​គ្រាប់​បាល់​នាំ​មុខ​មុន​មួយ​គ្រាប់​ នៅ​នា​ទី​ទី​១៧ ដោយ​​កីឡា​ករ​ពាក់អាវ​លេខ​២៨ សុក​ ច័ន្ទ​រស្មី​ លុះ​ជិត​ចប់​តង់​ទី​១​ទៅ​ហើយ​គឺ​នៅ​នាទី​ទី​៤១​ ក្រុម​​ភ្នំពេញ​ក្រោន​រក​បាន​គ្រាប់​បាល់​១​គ្រាប់​សង​វិញ​ ដោយ​កីឡា​ករ​​ពាក់​អាវ​លេខ​៧ ឃីម បូរី ។ ចូល​ដល់​តង់​ទី​២ ក្រុម​ទាំង​ពីរ​បាន​​លេង​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ ប៉ុន្តែ​នៅ​តែ​គ្មាន​ក្រុម​ណា​មួយ​អាច​រក​គ្រាប់​បាល់​បាន​ទៀត​ទេ រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី​តែ​ម្តង ។ មួយ​ប្រកួត​ទៀត​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ បាន​លត់​ក្រុម​ខេត្ត​កំពង់​ឆ្នាំង​យា៉ង​ចាស់​ដៃ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធ​ផល​៩​ទល់​០ ។ នៅ​តង់​ទី​១​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​អាច​រក​គ្រាប់​បាល់​នាំ​មុខ​រហូត​ដល់​៥​​ទល់​០​ និង​តង់​ទី​២ រក​បាន​៤​គ្រាប់​ទៀត​ ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​ ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ឈ្នះ​ក្រុម​ខេត្ត​កំពង់​ឆ្នាំង​៩​ទល់​០ ។

សម្រាប់​​ការ​ប្រកួត​នៅ​ស្តាត​ចាស់​វិញ​ ក្រុម​ខេត្ត​ស្វាយ​រៀង​ ជើង​ឯក​ League ឆ្នាំ​២០១៣ ឈ្នះ​ក្រុម​ខណ្ឌ​ចំការ​មន​ក្នុង​លទ្ធ​ផល​២​ទល់​១ ។ មួយ​ប្រកួត​ទៀត​ក្រុម​គិរី​វង់​សុខ​សែន​ជ័យ​ លេង​ឈ្នះ​ក្រុម​សាកល​វិទ្យា​ល័យ​អាសីុ​អឺរ៉ុប​៣​ទល់​១។ ការ​ប្រកួត​នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃ​ទ​ី​៥​ កុម្ភៈ​ នៅ​លើ​ទី​លាន​ទាំង​ពីរ​ដដែល​ដោយ​នៅ​លើ​ទី​លាន​ស្តាត​ចាស់​ ចាប់​ផ្តើម​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​ រសៀល​រវាង​ក្រុម​ខេត្ត​ក្រចេះ​ និង​ក្រុម​ណា​ហ្គា​ខប​ និង​មួយ​ប្រកួត​ទៀត​រវាង​ក្រុម​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះ​សីហនុ​ និង​ក្រុ​ម​ចម្ការ​កៅ​ស៊ូ​បឹង​កេត​ ។ ដោយ​ឡែក​នៅ​លើ​​ទី​លាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូ​ឡាំ​ពិក​វិញ​ ចាប់​ផ្តើម​នៅ​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ រវាង​ក្រុម​ខណ្ឌ​ចំការ​មន​ ​ជួប​ប្រកួត​ជាមួយ​ក្រុម​គិរី​វង់​សុខ​សែន​ជ័យ​ និង​មួយ​ប្រកួត​ទៀត​ក្រុម​សាកល​វិទ្យា​ល័យ​អាសីុ​អឺ​រ៉ុប​ ជួប​ប្រកួត​ជាមួយ​ក្រុម​ខេត្ត​ស្វាយ​រៀង​ ៕