ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បរទេស​ជាង​7​ពាន់​នាក់​រួម​ប្រយុទ្ធ​ក្នុង​ជួរ​ពួក​ឧទ្ទាម​ស៊ីរី​ ខណៈ​នាយក​រដ្ឋ​មន្ត្រី​អុីរ៉ាក់​ថា បំពាក់​អាវុធ​ឱ្យ​ពួក​ឧទ្ទាម​ស៊ីរី​ មាន​ន័យ​គាំទ្រ​ភេរវ​កម្ម​ក្នុង​ប្រទេស​លោក

11 ឆ្នាំ មុន

បណ្តា​ប្រមុខ​ភ្នាក់​ងារ​ស៊ើប​ការណ៍​អាមេរិក​ពេល​ធ្វើ​សវន​កម្ម​នៅ​ព្រឹទ្ធ​សភា​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៩​ មករា​ថា​ ​ជន​បរទេស​ជាង​៧.០០០​នាក់​បាន​រួម​ប្រយុទ្ធ​ក្នុង​ជួរ​ពួក​ឧទ្ទាម​នៅ​ស៊ីរី​ រួច​ក្នុង​ចំណោម​ពួក​អ្នក​ទាំង​នោះ​មួយ​ចំនួន​ទទួល​ការ​បណ្តុះ​បណ្តាល​នៅទី​នោះ​ដើម្បី​មក​ប្រព្រឹត្ត​​ការ​វាយ​ប្រហារ​ភេរវ​កម្ម​នានា​នៅ​ប្រទេស​កំណើត​របស់​ពួក​គេ ។​

បណ្តា​ប្រមុខ​ភ្នាក់​ងារ​ស៊ើប​ការណ៍​អាមេរិក​ពេល​ធ្វើ​សវន​កម្ម​នៅ​ព្រឹទ្ធ​សភា​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៩​ មករា​ថា​ ​ជន​បរទេស​ជាង​៧.០០០​នាក់​បាន​រួម​ប្រយុទ្ធ​ក្នុង​ជួរ​ពួក​ឧទ្ទាម​នៅ​ស៊ីរី​ រួច​ក្នុង​ចំណោម​ពួក​អ្នក​ទាំង​នោះ​មួយ​ចំនួន​ទទួល​ការ​បណ្តុះ​បណ្តាល​នៅទី​នោះ​ដើម្បី​មក​ប្រព្រឹត្ត​​ការ​វាយ​ប្រហារ​ភេរវ​កម្ម​នានា​នៅ​ប្រទេស​កំណើត​របស់​ពួក​គេ ។​

តួលេខ​មុន​នេះ​ពី​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​បរទេស​ទៅ​ជួយ​ចូលរួម​ច្បាំង​រួម​ជា​មួយ​ពួក​ឧទ្ទាម​ស៊ីរី​ថា មាន​រវាង​ពី​៣.០០០​ទៅ​៤.០០០​នាក់​ ។ លោក JAMES CLAPPER នាយក​នៃ​ភ្នាក់​ងារ​សើុប​ការណ៍​ជាតិ​នៅ​មុខ​គណៈ​កម្មការ​ព្រឹទ្ធ​សភា​ ទទួល​បន្ទុក​បញ្ហា​ស៊ើប​ការណ៍​ថ្លែងថា​ សម្រាប់​ពេល​នេះ​យើង​វាយ​តម្លៃថា​ យុទ្ធ​ជន​បរទេស​ទៅ​ជួយ​ច្បាំង​ពួក​ឧទ្ទាម​ស៊ីរី​មាន​ជាង​៧.០០០​នាក់​មក​ពី​ប្រទេស​ប្រមាណ​ជា​៥០ ក្នុង​នោះ​មួយ​ចំនួន​មក​ពី​បណ្តា​ប្រទេស​អឺរុ៉ប និង​មជ្ឈឹម​បូព៌​ា ។​ លោក​បន្ត​ថា​ ​នោះជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ធំ​មួយ​ ពុំ​មែន​ត្រឹម​តែ​សម្រាប់​យើង​ឡើយ​ ក៏​បុ៉ន្តែ​បណ្តាប្រទេស​​កំណើតរបស់​ពួក​យុទ្ធ​ជន​ទាំង​នោះ​ផង​ដែរ ។​

យោង​តាម​លោក JAMES CLAPPER ថា​ ជំរំ​ហ្វឹក​ហ្វឺន​នានា​ត្រូវ​បានបង្កើត​នៅ​ប្រទេស​ស៊ីរី​សម្រាប់​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​បរទេស​ទាំង​នោះ​ ហើយ​ជន​សកម្ម​ប្រយុទ្ធ​ជីហាដ​មួយ​ចំនួន​ ពិសេស​ពួក​ជីហាដ​នៃ​ក្រុម​រណសិរ្ស​អាល់​នូ​ស្ត្រា​ FRONT AL NOSRA ពុំ​បាន​លាក់​លៀម​ឡើយ​ពី​បំណង​របស់​ពួកគេ​ធ្វើ​ការ​វាយ​ប្រហារ​ភេរវ​កម្ម​នានាប្រឆាំង​បណ្តា​ផល​ប្រយោជន៍​អាមេរិក ។​ចាប់​តាំងពី​១ឆ្នាំ​កន្លះ​មក​ហើយ​គេ​ដឹង​ថា​ ពួក​ជីហាដ​និយម​អុីរ៉ាក់ ទុយ​នីស៊ី លីបង់​ បារាំង​ អេស្ប៉ាញ​ បែល​ហ្ស៊ិក​ អៀរ​ឡង់​ ។ល។ បាន​ទៅ​កាន់​ស៊ីរី​ជួយ​ច្បាំង​ពួក​ឧទ្ទាម។​

រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​បារាំង​លោក MANUEL VALLS កាល​ពី​ថ្ងៃទី​១៩ មករា​ កន្លង​មក​នេះ​​ថ្លែង​ថា​ ការ​ហូរ​ចូល​នៃ​ពួក​ជីហាដ​និយម​បារាំង ទៅ​កាន់​ស៊ីរី​ ជា​រឿង​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត ។​ ​យើង​ជាពល​រដ្ឋ​បារាំង និង​អឺរុ៉ប​អាច​រង​ផល​វិបាក​ដោ​យសារ​បាតុ​ភូត​នេះ ។​ យោង​តាម​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​បារាំង​ថា​ មាន​ជន​ជាតិ​បារាំង​ជិត​៧០០​នាក់​បាន​ចូលរួម​ក្នុង​សង្គ្រាម​នៅ​ស៊ីរី​ ដោយ​ក្នុង​នោះ​២១​នាក់​បាន​ត្រូវ​ស្លាប់​ ។​ ក្នុង​ចំណោម​ជន​ជាតិ​បារាំង​ដែល​ទៅប្រយុទ្ធ​នៅ​ស៊ីរី​ មាន​ក្មេង​ជំទង់​ប្រមាណ​ជា​១២​នាក់ ។​

ចំណែក​នាយក​រដ្ឋ​មន្ត្រី​អុីរ៉ាក់​លោក​នូវី​ អាល់​ម៉ាលីគី​ វិញ​ថ្លែង​កាលពីថ្ងៃ​ទី​២៩​ មករា​ថា​ ជួយ​ផ្តល់​អាវុធ​ដល់​ពួក​ឧទ្ទាម​នៅ​ស៊ីរី វា​ដូចជា​ការ​បញ្ជូន​អាវុធ​ឱ្យដល់​ពួក​ភេរវ​ករ​នៅ​អុីរ៉ាក់​ដែរ ។​ ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​លោក​ម៉ាលី​គី ថ្លែង​ថា សហ​គមន៍​អន្តរ​ជាតិ​ត្រូវ​ទទួល​ខុស​ត្រូវ​ជួយ​ទ្រ​ទ្រង់​យើង និង​ជួយ​បណ្តា​អ្នក​ដែល​ឈរ​តតាំង​ប្រឆាំង​ភេរវ​កម្ម ។​ អនុញ្ញាត​ឱ្យ​អាវុធ​ទាំង​ឡាយ​ធ្លាក់​ក្នុងដៃ​បណ្តា​អង្គការ​​ភេរវ​កម្ម​ និង​ពួក​ជ្រុល​និយម​នៅ​ស៊ីរី​មាន​ន័យ​ជួយ​ទ្រ​ទ្រង់ដល់​ភេរវ​កម្ម​នៅ​អុីរ៉ាក់ ។​ អាវុធ​ចាប់​ផ្តើម​​ហូរ​ចូល​អុីរ៉ាក់​ពីប្រទេស​​ស៊ីរី​មក ។​ កាលពី​៥​ថ្ងៃ​មុន​​នេះ​កង​កម្លាំង​សន្តិ​សុខ​អុីរ៉ាក់​បាន​រក​ឃើញ​ក្បួន​រថយន្ត​​ដឹក​អាវុធ​មួយ​មាន​រថយន្ត​១៥​គ្រឿង​ធ្វើ​ដំណើរ​ពី​ស៊ីរី​មក​កាន់​អុីរ៉ាក់ ។​

សេចក្តី​ថ្លែងការណ៍​នេះ​របស់​លោក​ម៉ាលីគី​ ធ្វើ​ឡើង​ខណៈ​កង​កម្លាំង​សន្តិ​សុខ​អុីរ៉ាក់ និង​បណ្តា​កង​ជីវ​ពល​ជា​សម្ព័ន្ធ​មិត្ត​កំពុង​ប្រយុទ្ធ​តតាំង​ជា​មួយ​កុល​សម្ព័ន្ធ​ស៊ុន​នីត​ប្រឆាំង​រដ្ឋាភិបាល​ និង​ពួក​ជន​ប្រដាប់​អាវុធ​សង្ស័យ​មាន​ទំនាក់​ទំនង​ជា​មួយ​អាល់​កៃដា​នៅ​ទីក្រុង​រ៉ាម៉ាឌី​ ទីប្រជុំ​ជន​ខេត្ត​អាន​បា ព្រម​ទាំង​តំបន់​ជុំ​វិញ​ទីក្រុង​នេះ​ និង​នៅ​ទីក្រុង​ហ្វាល់​លូចា ៕​