សៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោក«គីណេសប៊ុក» បានប្រគល់វិញ្ញាបនបត្រដល់ប្រទេសវ៉េណេស៊ុយអេឡាដែលជាប់ឯតទគ្គកម្មពិភពលោកខាងមានរន្ទះបាញ់ដោយកើតមានចំនួន២០.០០០ លើក ក្នុង១ម៉ោង ។ នោះជាតួលេខជាប់ឯតទគ្គកម្មមានរន្ទះច្រើនបំផុតលើពិភពលោកសម្រាប់ប្រទេសវេណេស៊ុយអេឡា ។
សារព័ត៌មានបរទេសកាលពីថ្ងៃទី២៩ មករា ២០១៤ ផ្សាយថា លោកស្រីចូហានណា ហេស្ល៊ីង អ្នកតំណាងគីណេសប៊ុកបានធ្វើដំណើរទៅប្រគល់វិញ្ញាបនបត្រដល់លោកហ៊័រហេអារ៍អាសា អនុប្រធានាធិបតីវេណេស៊ុយអេឡាដើម្បីបញ្ជាក់ថា តំបន់«កាតាទូមបូឡៃនីង»នៅបរិវេណមាត់ទន្លេកាតាទូមបូក្នុងរដ្ឋស៊ូលីយ៉ាភាគនិរតីប្រទេស គឺជាតំបន់មានរន្ទះបាញ់ច្រើនបំផុតនៅលើពិភពលោក គឺដល់ទៅ២០.០០០លើកក្នុងមួយម៉ោង ឬមានប្រហែល១៨ទៅ៦០លើកក្នុងមួយនាទី ។ រន្ទះបាញ់ជាបាតុភូតធម្មជាតិគួរឱ្យរន្ធត់ដោយមានឥទ្ធិពលបង្កឱ្យមនុស្ស និងសត្វស្លាប់បាន ៕
ចែករំលែកព័តមាននេះ