ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជីហាដ​មួយ​គំរាម​ប្រមុខ​កង​ទ័ព​អេហ្ស៊ីប​

11 ឆ្នាំ មុន

ក្រុម​ជីហាដ​មួយ​ដែល​ប្រកាស​ទទួលខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​បង្ហូរ​ឈាម​ជាច្រើន​នៅ​អេហ្ស៊ីប​ បាន​គំរាម​សម្លាប់​បុរស​ខ្លាំង​របស់​ប្រទេស​ គឺប្រមុខ​កងទ័ព​សេនា​ប្រមុខ​អាប់​ដែល ហ្វាតាហ៍ អាល់​ស៊ីស​ស៊ី ដែល​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​​ប្រធានា​ធិបតី​អេហ្ស៊ីប ។​
ក្រោយ​ការទម្លាក់​ប្រធានា​ធិបតី​អ៊ិស្លាម​និយម​លោក​មូ៉ហា​ម៉េដ​ ម័រស៊ី​ កាល​ពី​ថ្ងៃទី​៣​ កក្កដា​ ឆ្នាំ​២០១៣​ ដោយ​កង​ទ័ព​ និង​ការបង្ក្រាប​

ក្រុម​ជីហាដ​មួយ​ដែល​ប្រកាស​ទទួលខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​បង្ហូរ​ឈាម​ជាច្រើន​នៅ​អេហ្ស៊ីប​ បាន​គំរាម​សម្លាប់​បុរស​ខ្លាំង​របស់​ប្រទេស​ គឺប្រមុខ​កងទ័ព​សេនា​ប្រមុខ​អាប់​ដែល ហ្វាតាហ៍ អាល់​ស៊ីស​ស៊ី ដែល​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​​ប្រធានា​ធិបតី​អេហ្ស៊ីប ។​
ក្រោយ​ការទម្លាក់​ប្រធានា​ធិបតី​អ៊ិស្លាម​និយម​លោក​មូ៉ហា​ម៉េដ​ ម័រស៊ី​ កាល​ពី​ថ្ងៃទី​៣​ កក្កដា​ ឆ្នាំ​២០១៣​ ដោយ​កង​ទ័ព​ និង​ការបង្ក្រាប​យ៉ាង​បង្ហូរ​ឈាម​ប្រឆាំង​ពួក​អ្នក​គាំទ្រ​លោក​ ការ​វាយ​ប្រហារ​ភេរវ​កម្ម​សំដៅ​លើ​កង​កម្លាំង​សន្តិ​សុខ​មាន​ការ​កើន​ឡើង ។​

ក្រុម​ជីហាដ​មួយ​មាន​ទំនាក់​ទំនងជា​មួយ​អាល់​កៃដា​ គឺ​ក្រុម ANSAR BEIT AL-MAQDESS ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្វើ​ឃាត​ឧត្តម​សេនីយ៍​ប៉ូលិស​ម្នាក់​កាល​ពីថ្ងៃទី​​២៨ ​មករា ។​ លោក​ម៉ូហា​ម៉េដ​ សៃអុីដ​ ត្រូវ​សម្លាប់​នៅ​ទីក្រុង​គែរ​ដោយ​ពួក​ជនប្រដាប់​អាវុធ​ដែល​រត់គេច​ខ្លួន​តាម​ម៉ូតូ ។​ មាន​មូលដ្ឋាន​នៅ​ឧបទ្វីប​ស៊ីណៃអុី​ ក្រុម​នោះ​គំរាម​វាយ​ប្រហារ​សម្លាប់​សេនាប្រមុខ​អាល់​ស៊ីស​ស៊ី និង​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ ។​

ក្នុងសេចក្តី​ប្រកាស​​មួយ​ផ្សាយ​តាម​អុីន​ធើរ​ណេត​របស់​ពួក​ជីហាដ​ក្រុម ANSAR BEIT AL-MAQDESS ព្រមាន​ថា​ ការសង​សឹក​បាន​មក​ដល់​ហើយ ។​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​អេហ្ស៊ីប​កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០១៣​ បាន​គេច​ផុច​រួច​​ខ្លួន​ពី​ការវាយ​ប្រហារ​​ភេរវ​កម្ម​មួយ​នៅទីក្រុង​គែរ​ ដោយ​ក្រុម​ជីហាដ​ខាង​លើ​អះ​អាង​ថា​ ការ​វាយ​ប្រហារ​នោះ​ជា​ការ​សងសឹក​ចំពោះ​ការ​បង្ក្រាប​ប្រឆាំង​ពួក​អ្នក​គាំទ្រ​លោក​ម័រ​ស៊ី ៕​