Real Madrid ហ៊ានឱ្យ១៥០លានផោនបូកនឹងកីឡាករឆ្នើម១រូបទៀតដូរយក Pogba
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអធិរាជស Real Madrid បានត្រៀមខ្លួនរួចរាល់ក្នុងការបង់ប្រាក់ឱ្យទៅ ក្លិបបិសាចក្រហម Manchester…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអធិរាជស Real Madrid បានត្រៀមខ្លួនរួចរាល់ក្នុងការបង់ប្រាក់ឱ្យទៅ ក្លិបបិសាចក្រហម Manchester…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអធិរាជស Real Madrid បានត្រៀមខ្លួនរួចរាល់ក្នុងការបង់ប្រាក់ឱ្យទៅ ក្លិបបិសាចក្រហម Manchester United ១៥០លានផោន ដើម្បីទិញយកកីឡាករ Paul Pogba។ គេក៏គ្រោងនឹងយកប្រាក់អាទិត្យរបស់ Gareth Bale ៦០ម៉ឺនផោន ឱ្យទៅ Paul Pogba ថែមទៀត។
ក្លិបអធិរាជសបានថ្លែងរួចមកហើយថា គេចង់ឱ្យ Gareth Bale ចាកចេញពីក្លិបឱ្យបានឆាប់ ដើម្បីបានលុយយកទៅទិញ Pogba មកលេងនៅក្លិបរបស់ខ្លួន ពីក្លិប Man Utd។ Madrid បានដេញតាមប្រមាញ់កីឡាកររូបនេះអស់ពេលយ៉ាងមកហើយពេញមួយរដូវកាល។ តែក្រោយពីមានការចូលមកដល់របស់ Eden Hazard, Luka Jovic, Eder Militao, Ferland Mendy និង Rodrygo ពួកគេត្រូវទប់ចិត្តសិន។
គ្រូបង្វឹកលោក Zinedine Zidane បានប្រាប់យ៉ាងច្បាស់ថា Bale មិនមាននៅក្នុងគម្រោងរបស់លោកទៀតទេ ហើយថែមទាំងថា វានឹងល្អសម្រាប់គ្រប់គ្នា ប្រសិនបើ Bale ចាកចេញ។ Real Madrid នឹងយកប្រាក់ប្រចាំអាទិត្យរបស់ Bale សព្វថ្ងៃ ដែលថ្លៃដល់ទៅ ៦០ម៉ឺនផោន ទៅឱ្យ Pogba ជំនួសវិញ ប្រសិនបើគេចូលមកលេង។
គួរបញ្ជាក់ផងដែរថា Gareth Bale កំពុងតែត្រូវបានក្លិបផ្សេងៗនៅអឺរ៉ុបមិនហ៊ានយក ព្រោះតែថ្លៃខ្លួនដ៏ខ្ពស់។ តែពេលនេះ ក្លិបចិន Beijing Guoan និង Jiangsu Suning ដែលចាប់អារម្មណ៍នឹងហ៊ានជះលុយ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ