ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន ៖ ​បណ្តា​ផ្សារ​លក់​បក្សី​រស់​ត្រូវ​តែ​បិទ​ ប្រសិន​​រក​ឃើញ​វីរុស​H7N9

11 ឆ្នាំ មុន

គណៈកម្មា​ធិការ​ជាតិ​​សុខ​ភាព​ និង​ផែន​ការ​គ្រួសារ​ចិន​ ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៩ មករា ថា បណ្តា​ផ្សារ​លក់​បក្សី​រស់​នឹង​ត្រូវ​បិទ​ប្រសិន​បើ​រក​ឃើញ​មាន​វីរុស​​​គ្រុន​ផ្តាសាយ​បក្សី H7N9 ។ ក្នុង​ផែន​ការ​បង្ការ និង​ត្រួត​ពិនិត្យ​​ជំងឺ​​គ្រុន​ផ្តាសាយ​បក្សី​​ប្រភេទ​ថ្មី​ H7N9 គណៈ​កម្មា​ធិការ​នោះ​ក៏​ស្នើ​ផង​ដែរ​​ថា បណ្តា​​ផ្សារលក់​​បក្សី​​ត្រូវ​មាន​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​​​ដោយ​ម៉ត់​ចត់​ ប្រសិន​បើ​រក​ឃើញ​វីរុស​ H7N9 ។

គណៈកម្មា​ធិការ​ជាតិ​​សុខ​ភាព​ និង​ផែន​ការ​គ្រួសារ​ចិន​ ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៩ មករា ថា បណ្តា​ផ្សារ​លក់​បក្សី​រស់​នឹង​ត្រូវ​បិទ​ប្រសិន​បើ​រក​ឃើញ​មាន​វីរុស​​​គ្រុន​ផ្តាសាយ​បក្សី H7N9 ។ ក្នុង​ផែន​ការ​បង្ការ និង​ត្រួត​ពិនិត្យ​​ជំងឺ​​គ្រុន​ផ្តាសាយ​បក្សី​​ប្រភេទ​ថ្មី​ H7N9 គណៈ​កម្មា​ធិការ​នោះ​ក៏​ស្នើ​ផង​ដែរ​​ថា បណ្តា​​ផ្សារលក់​​បក្សី​​ត្រូវ​មាន​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​​​ដោយ​ម៉ត់​ចត់​ ប្រសិន​បើ​រក​ឃើញ​វីរុស​ H7N9 ។ ទាក់​ទិន​​ដល់​កន្លែង​​ទាំង​ឡាយ​ដែល​ពុំ​ទាន់​​រក​ឃើញ​មាន​វីរុស​​H7N9 គណៈ​កម្មា​ធិការ​​ខាង​លើ​ក៏​ស្នើ​ផង​ដែរ​​​ដល់​បណ្តា​​ផ្សារ​លក់​បក្សី​​រស់​ ត្រូវ​ធ្វើ​ការ​​សម្អាត​រាល់​ថ្ងៃ​ ហើយ​បាញ់​ថ្នាំ​​សម្លាប់​មេរោគ​​១​លើក​ក្នុង​មួយ​សប្តាហ៍​ ។

​ជំងឺ​គ្រុន​ផ្តាសាយ​​បក្សី H7N9 បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​១៩​នាក់​ហើយ​​នៅ​ប្រទេស​ចិន ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​​មក ហើយ​គេ​រាប់​ឃើញ​អ្នក​ឆ្លង​​វីរុស​នោះ​រហូត​ដល់​៩៦​នាក់ ។ គេ​មាន​ការ​ភ័យ​ខ្លាច​វីរុស​នោះ​ឆ្លង​​រាល​ដាល​​ខ្លាំង​នៅ​ចិន​​​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ តាម​ចន្ទ​គតិ​​​ដែល​ជា​រដូវ​ត្រូវ​ការ​មាន់​ទា​ខ្លាំង​បំផុត​ ៕