ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​​សេដ្ឋី​​ហុង​កុង​​បន្ថែម​​ប្រាក់​រង្វាន​់​រក​បុរ​ស​​ធ្វើ​​ប្តី​ឱ្យ​កូន​​ស្រី​​ស្រទ្បាញ់​​ភេទ​ដូច​គ្នា

11 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​​ព័​ត៌មាន​​បរទេស​ កាល​ពី​ថ្ងៃ​​ទី​២៣​មករា​ ​ផ្សាយ​ថា​ លោក សេ​ស៊ីល​ ចាវ​ ​មហា​សេដ្ឋី​​​​ហុង​កុង​ អាយុ​​៧៧​ឆ្នាំ​ ​ដែល​ប្រកប​មុខ​ជំនួញ​​លើ​ផ្នែក​អចលនទ្រព្យ​​ នឹង​បន្ថែម​ប្រាក់​​រង្វាន់​​រៀប​អាពា​ហ៍​ពិ​ពាហ​៍​​ដល់​ទៅ​​ទ្វេ​ដង​ ​ដើ​ម្បី​​រក​បុរស​ដ៏​​សម​ស្រប​​ធ្វើ​ជា​គូ​គ្រង​​ឱ្យកូន​ស្រី​ ​ដែល​ស្រទ្បាញ់​​ភេទ​ដូ​ចគ្នា​ គឺ​​ក្នុង​រង្វង់​​ទឹក​ប្រាក់​​ដល់​ទៅ​១៣០​លាន​ដុល្លារ​ ​ខណៈ​សំណើ​រង្វាន់​រៀប​អា​ពាហ៍​​ ។

ពិ​ពាហ៍​​លើ​ក​ដំបូង​ មាន​ចំនួន​៦៥​លាន​ដុល្លារ​ ​និង​ទាក់​​ទាញ​​បុរស​​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​កូនប្រសា​ដល់​ទៅ​​២០.០០០​នាក់ ​ប៉ុន្តែ​​ត្រូវ​​បរាជ័យ​ ។ លោក ​សេ​ស៊ីល​ ចាវ​ ​ធ្លា​ប់​ត្រូវ​បាន​​សារ​ព័ត៌​មាន​​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ ចុះ​ផ្សាយ​​កាល​ពី​​២​ឆ្នាំ​មុន​ ដោយ​​រូប​លោក​​សម្រេច​​ផ្តល់​រង្វាន់​​ចំនួន​​៦៥​លាន​ដុល្លារ​ ​ដល់បុរស​ណា​ម្នាក់​ ដែល​អាច​​ប​ញ្ចុះ​បញ្ចូល​​កូន​ស្រី​​របស់លោក​​ឈ្មោះ​ ជី​ជី​ ​បាន​រៀប​ការ​ ប៉ុន្តែ​​ទីបំផុត​​មិន​បាន​ទទួល​​ជោគ​ជ័​​យ​​ ធ្វើ​ឱ្យ​លោក​ប្រកាស​បន្ថែម​​ប្រាក់​ទៀត​ ។ លោក​ សេ​ស៊ីវ​ ចាវ​ ​បង្ហើប​​ឱ្យ​ដឹង​ថា​ រូប​លោក​មិន​ចង់​​រំខាន​ជីវិ​ត​​ផ្ទាល់​​ខ្លួន​របស់​កូន​ស្រី​ទេ​ ប៉ុន្តែ​​ក៏​សង្ឃឹម​​ថា​ នាង​នឹង​​បាន​រៀប​​​អា​ពា​ហ៍​ពិ​ពាហ៍​ហើយ​មាន​កូន​ រួម​ទាំង​​បាន​ថែ​ទាំ​​ទ្រ​ព្យ​​សម្បត្តិ​​របស់​លោក​ ។ ​នាង​ ជីជី​ អាយុ​​៣៣​ឆ្នាំ​ ​បាន​បញ្ជាក់​ប្រាប់​ កាសែត​ហុង​កុង​​ថា​ នាង​​មិន​បាន​​គិត​​ថា​ការ​ផ្តល់​ប្រាក់​​រង្វាន់​​រៀប​ការ​​រប​ស់​ឪពុក​​នាង​អាច​ទាក់​ទាញ​​បុរស​​ណា​ម្នាក់​​ ឱ្យ​នាង​ពេញ​ចិត្ត​​ទ្បើយ៕