ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាញ់សម្លាប់​ ២គ្រាប់ ប្លន់​យ​កម៉ូតូ​ ១គ្រឿង​ បាន​សម្រេច​នៅ​ភូមិ​ជំពូវ័ន្ត​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ ខណៈ​ដែល​ជន​ល្មើស​មាន​គ្នា​ ២នាក់​ ជិះ​ម៉ូតូ​ ១គ្រឿង​ ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី ១ដើម​ ធ្វើ​សកម្ម​ភាព​បាញ់​ប្លន់​យក​ម៉ូតូ​ ១គ្រឿង​ បាន​សម្រេច​ ហើយ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​​ម៉ោង​ ៥ទៀប​ភ្លឺ ចូល​ថ្ងៃទី​៣០​ មករា​ ២០១៤​ នៅ តាម​ផ្លូវ​បេ​តុង​ ស្ថិត​ក្នុង​ភូមិ​ជំពូ​វ័ន្ត​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​មាន​ឈ្មោះ សេង​ ប៊ុន​ថា​ ភេទ​ប្រុស អាយុ​ ២៣​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​​ Duk ពាក់​ស្លាកលេខ​ ភ្នំពេញ 1CC-7119 ត្រូវ​ជន​ល្មើស​បាញ់​ចំនួន​ ២គ្រាប់​ ស្លាប់​បាត់​បង់​ជីវិត​។ ចំណែក​ជន​ល្មើស​មាន​គ្នា​ ២នាក់​ ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​C125 មួយ​គ្រឿង​ ប្រដាប់​ដោយ​កាំ​ភ្លើងខ្លី​ ១ដើម​ បាន​រត់​គេច​ខ្លួន​បាត់ដោយ​សុវត្ថិ​ភាព​៕