ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ ១ក្រុម​ នាំ​គ្នា​​ទៅ​រក​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ម្តុំ​វត្ត​ភ្នំ​ ត្រូវ​ចោរ​ស្រី​បន្លំ​យក​កាបូប​លុយ​ និង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​មិត្ត​ភក្តិ​ ៣ ទៅ​ ៤នាក់​ ត្រូវ​​ក្រុម​ចោរ​​ ៣នាក់​ (​ស្រី​២ ​ប្រុស​១​) បន្លំ​យក​កាបូប​លុយ​ ទូរស័ព្ទ​ដៃ​ និង​ខ្សែ​.ក​ ខណៈ​ដែល​ពួក​គេ​នាំ​គ្នា​ទៅ​រក​ស្រ្តី​រកស៊ី​ផ្លូវ​ភេទ​នៅ​ម្តុំ​វត្ត​ភ្នំ​ កា​លពី​វេលា​ម៉ោង​ ២ និង​ ១០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣០​ មករា​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូន​ពេញ​។

បន្ទាប់​ពី​ដឹង​ថា​ ក្រុម​ចោរ​ទាំង​ ៣នាក់​ បន្លំ​យក​កាបូប​លុយ​ បុរស​ខាង​លើ​បាន​ស្រែក​ឆោ​ឡោ​ផ្អើល​មិត្ត​ភក្តិ​ និង​​ប្រជា​​ពល​រដ្ឋ​តា​មដេញ​ចាប់​​បាន​ចោរ​ស្រី​ម្នាក់​ ចំណែក​បក្ខ​ពួក​ ២នាក់​ទៀត​ រត់​គេច​ខ្លួន​បាត់​អស់​។​ ស្រ្តី​ជា​ចោរ​មាន​ឈ្មោះ បូ ទូច​ អាយុ​ ៣៣​ឆ្នាំ ក្រោយ​ឃាត់​ខ្លួន​បាន​ត្រូវ​សមត្ថ​កិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​វត្ត​ភ្នំ​៕