ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! កូនអភិបាលរង​ស្រុកអូរជុំត្រូវគេ​អារ.កសម្លា.ប់​

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​២​នាក់​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​អារ​.​ក​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​រង​របួសស្រាល ដោយសារ​រត់​រួច បន្ទាប់​ពី​កើតហេតុ ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។ ហេតុការណ៍​គួរ​ឱ្យរន្ធត់ខាងលើ​នេះបាន​​​​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៣…

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​២​នាក់​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​អារ​.​ក​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​រង​របួសស្រាល ដោយសារ​រត់​រួច បន្ទាប់​ពី​កើតហេតុ ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។

ហេតុការណ៍​គួរ​ឱ្យរន្ធត់ខាងលើ​នេះបាន​​​​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​នៅ ចំណុច​ក្បែរ​ខ្ទម​អ្នកតា (​លោកតា​ជួង​បឹង​កន្លែង​) ស្ថិត​ក្នុងភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។

ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ខាងលើ​នេះ គេមិនដឹងថាផ្តើមចេញពីរឿងអ្វីនោះទេ ខណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុពិតប្រាកដ និង​តាម​ចាប់ខ្លួន​ក្រុម​ឃាតករ​ដែល​​​រត់គេច​ខ្លួន ហើយ​មិន​ទាន់​ដឹង​ថា​ក្រុម​ជនសង្ស័យ​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ និង​មិន​ទាន់​ដឹង​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អេ​ង រ​ដ្ឋា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ថា​រង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ជា​កូន​អភិបាលរង​ស្រុក​អូរ​ជុំ ។ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​រង​របួសស្រាល​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ត្រូវ​បាន​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​នៅ​អធិការ​ក្រុង​បាន​លុង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ដើម្បី​តាម​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនោះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ