ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទឹង​សៀមរាប​ដង្ហោយ​រក​អ្នក​ជួយ​ព្រោះ​នៅ​លើ​ខ្លួន​សុទ្ធតែ​ចក និង​ស្លែ​ខ្ញុំ​ឈឺ​ណាស់​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដងស្ទឹង​សៀមរាប​ដុះ​ស្លែ និង​ចក​នៅ​លើ​ផ្ទៃ​ទឹក​យ៉ាង​ខៀវស្រងាត់ តាំងពី​ស្ពានថ្ម មុខ​ព្រះរាជ​ដំណាក់ ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម លោកយាយ ទេព…

ខេត្តសៀមរាប ៖ ដងស្ទឹង​សៀមរាប​ដុះ​ស្លែ និង​ចក​នៅ​លើ​ផ្ទៃ​ទឹក​យ៉ាង​ខៀវស្រងាត់ តាំងពី​ស្ពានថ្ម មុខ​ព្រះរាជ​ដំណាក់ ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម លោកយាយ ទេព រហូត​ដល់​មុខ​ផ្សារ​ចាស់​ត្រូវ​បាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​នៅ​តាម​ប្រាង្គ​ប្រាសាទអង្គរវត្ត​ក៏​ដូច​ជា​ដើរ​ទស្សនា​នៅ​តាម​ផ្សារ​រាត្រី​បាន​រិះគន់​ចំ​ៗ ថា​តាំងពី​អភិបាលខេត្ត​ចាស់​២​ជំនាន់​មករ​ហូត ដល់​អភិបាលខេត្ត​ថ្មី​នៅ​តែ​ស្ទឹង​សៀមរាប​មិនឃើញ​បាន​ស្អាត​ដដែល ពួក​គាត់​ដាក់​ជា​សំណួរ​សួរ​ថា តើ​ស្ទឹង​មួយ​នេះ​ខាង​ណា​ជា​អ្នក​សម្អាត?7 ។

អ៊ុំ ប្រុស​ម្នាក់​ឈ្មោះ អ៊ុំ ហ៊ា​ង មក​ពី​ខេត្តបាត់ដំបង​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅ​មុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម នា​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ ដែល​គាត់​បាន​មក​អុជ​ធូប បូ​ង​សួង ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ជូន​ដល់​កូនចៅ​របស់​គាត់​ដែល​បាន​មក​លេង​នៅ​លើ​ទឹកដី​ខេត្តសៀមរាប ។ អ៊ុំ​ប្រុស​បាន​បញ្ជាក់​ផង​ថា កាលពី​អំឡុង​ឆ្នាំ​២០០៥ គាត់​បាន​មក​លេង​កូនប្រុស​គាត់​លក់ដូរ​នៅ​ខេត្តសៀមរាប​នាំ​គ្នា​ដើរ​លេង​តាម​មាត់​ស្ទឹង​ឃើញ​មាន​សំរាម​ដែរ ប៉ុន្តែ​ពុំ​ឃើញ​មាន​ស្លែ និង​សម្រាម ឬ​ចក​ពេញ​លើ​ផ្ទៃ​ទឹកស្ទឹង​សៀមរាប​នេះ​ឡើយ មាន​ដែរ​តែ​តិចតួច ណាស់ តាំងពី​ជំនាន់​លោក សូរ ភិ​រិ​ន្ទ អភិបាលខេត្ត​ចាស់​ដែល​បាន​ដេញ​ប្រជាពលរដ្ឋ​នៅ​តាម​ដងស្ទឹង​សៀមរាប​នេះ​ចេញ ។

មក​ដល់​អភិបាលខេត្ត​ថ្មី លោក ឃឹម ប៊ុ​ន​សុង នៅ​តាម​ដងស្ទឹង​សៀមរាប​មិនសូវ​ឃើញ​ចក ប៉ុន្មាន​ទេ មាន​តែ​ស្លែ​ច្រើន ។ រហូត​មក​ដល់​លោក​ទៀ សីហា អភិបាលខេត្ត​ថ្មី តើ​ស្ទឹង​សៀមរាប​អាច​ស្អាត​ដូច កាលពី​ជំនាន​មុន​បាន​ដែរ ឬទេ? ។​បើ​មិន​បាន​ដូច​ក៏​អាច​ប្រហាក់ប្រហែល​បាន​ទេ ? ។

ចំណែក​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ក្រុង​សៀមរាប សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ​ថា តាំងពី​គាត់​មក​រស់នៅ​លើ​ទឹកដី​ខេត្តសៀមរាប​អស់​រយៈពេល​ជាង​១០​ឆ្នាំ​នេះ​មិន​ដែល​ឃើញ​ទឹកស្ទឹង​សៀមរាប​ស្អាត​សោះឡើយ បាន​ត្រឹមតែ​នាំ​គ្នា​មក​សម្អាត​មួយ​ភ្លែត​ៗ​ប៉ុណ្ណោះ ។ ប្រភព​បាន​បញ្ជាក់​ថា ពួក​គាត់​ដើរ​ហាត់ប្រាណ​នៅ​តាម​ដងស្ទឹង​សៀមរាប រាល់ថ្ងៃ​មិន​ថា​មាន​ចក ឬ​ស្លែ​នោះ​ទេ ថែម​ទាំង​ស្អុយ​ទឹក​មក​ម្តង​ៗ ខណៈ​ពេល​មាន​ខ្យល់​បក់​បោក​ចេញ​មក​ពីលើ​ផ្ទៃ​ទឹកស្ទឹង​សៀមរាប​មួយ​នេះ​ព្រោះ​ទឹកស្ទឹង​សៀមរាប​នេះ​ត្រូវ​បាន​គេ​បង្ហូរ​ចេញ​មក​តាម​លូរ​ពី​សណ្ឋាគារ ផ្ទះសំណាក់ ឬ​ភោជនីយដ្ឋាន​ព្រមទាំង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ស្ទឹង​នេះ​ផង ។

ប្រភព​បាន​បញ្ជាក់​ថា ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​នៅ​ក្នុង​ទីក្រុង​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​អង្គរ​ខេត្តសៀមរាប​របស់​យើង ពួក​គេ​បាន​នាំ​គ្នា​និយាយ​មើលងាយ​ថា អាជ្ញាធរ ក្រុង​-​ខេត្តសៀមរាប​មិន​មាន​វិធានការ​ចាត់ការ​នៅឡើយ ។ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀមរាប​តែ​ម្តង​ដែល​តែង​នាំ​គ្នា​ដើរ​ហាត់ប្រាណ ហើយ​និយាយ​ថា ឃើញ​ស្ទឹង​សៀមរាប ឥឡូវ​គួរ​ឱ្យ​ខ្ពើម ។

តាម​ប្រភព​ពី​ភ្ញៀវ​ជាតិ​ម្នាក់ គឺ​លោក សុ​ជាតិ មក​ពី​ខេត្តកំពង់ចាម ដែល​បាន​នាំ​ប្រពន្ធ​កូន​ចូល​មក​ដើរ​លេង​តាម​ប្រាសាទអង្គរវត្ត​បាន​និយាយ​រិះគន់​ទៅ​លើ​អភិបាលខេត្ត​ថ្មី ក៏​ដូច​អភិបាលខេត្ត​ចាស់​២​ជំនាន់​មក​ហើយ​ដែរ គ្មាន​នាំ​គ្នា​ជួយ​មើល​ស្ទឹង​សៀមរាប​ទេ បានជា​ទឹកស្ទឹង​ប្រវត្តិសាស្ត្រ​មួយ​នេះ​គ្មាន​អ្នក​សម្អាត ។ លោក​បាន​បញ្ជាក់​ថា ដងស្ទឹង​សៀមរាប​មួយ​នេះ កាលពី​ពួក​គាត់​មក​តាំងពី​មុន ខៀវស្រងាត់ គួរ​ឱ្យ​ចង់​ផឹក តែ​បច្ចុប្បន្ន​ខ្ពើម​គួរ​ឱ្យ​ឆ្អើម ចាញ់​ស្ទឹង​កំពង់ធំ និង​ស្ទឹង​សង្កែ​ផង​ខុស​គ្នា​ស្រឡះ​គេ​មាន​សួនច្បារ តាំង​ពីមុខ​សាលាខេត្ត​រហូត​ដល់​ផុតកន្ទុយភ្នែក ប៉ុន្តែ​សូម​បងប្អូន​ដែល​នាំ​ក្រុម​គ្រួសារ​មក​លេង​សៀមរាប តើ​គិត​ដូច​ខ្ញុំ​ដែរ​ឬទេ​ថា ស្ទឹង​សៀមរាប បើ​នាំ​គ្នា​ស្តា​ឱ្យ​ជ្រៅ ហើយ​បង្ហូរទឹក​ដាក់​វិញ ព្រមទាំង​ដាក់​កម្មករ​ឱ្យ​ជួយ​សំអាត តាម​ដងស្ទឹង​ជា​រៀងរាល់ថ្ងៃ ឬ​កន្លះ​ខែ​ចុះ​សម្អាត​ក្នុង​ស្ទឹង​ម្តង ដើម្បី​យក​ស្លែ ឬ​ចក និង​សំរាម ដែល​មនុស្ស​បោះចោល​ទៅ​ក្នុង​ទឹក​ម្តង​ក៏​វា​ឃើញ​ស្អាត​ដែរ មិនបាច់​ចាំ​សម្អាត​រាល់ថ្ងៃ​ក៏​បាន ។

ចំណែក​អ្នកស្រី សុ​ភ័​ណ្ឌ រស់នៅ​ក្នុង​ក្រុង​សៀមរាប​បាន​រៀបរាប់​ប្រាប់​ថា នាង​ខ្ញុំ​ដើរ​ហាត់ប្រាណ​នៅ​ជុំ​គ្នា​ជាមួយ​មិត្តភក្តិ​តែងតែ​លឺ​ភ្ញៀវ​ដើរ​លេង​តាម​ដងស្ទឹង​សៀមរាប តាំង​ពីមុខ​ព្រះរាជ​ដំណាក់ ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម រហូត​ដល់​ផ្សារ​ចាស់ និង​នៅ​តាម​ដងស្ទឹង​ផ្លូវ​ទៅ​ភ្នំ​ក្រោម គ្មាន​ឃើញ​នរណា​ចុះ​ស្តា ឬ​កាយ​ចក និង​សំរាម​នៅ​ក្នុង​ស្ទឹង​នោះ​ឡើយ ហើយ​ពួក​គាត់​នាំ​គ្នា​និយាយ​រអ៊ូ​រដាក់​គ្នា​ថា ហេតុ​អ្វី​ស្ទឹង​សៀមរាប​ឃើញ​សុទ្ធតែ​ស្លែ ចក និង​សំរាម គ្មាន​ឃើញ​អនាម័យ​អ​ញ្ជឹ​ង តាំងពី​អភិបាលខេត្ត​ចាស់​រហូត​ដល់​អភិបាលខេត្ត​ថ្មី បើ​ជួប​អ្នក​ហាត់ប្រាណ​ខាង​មន្ត្រី​សាលាក្រុង​គេ​និយាយ​ថា ដូច​ខាង​មន្ត្រី​សាលាខេត្ត​ដែរ ហើយ​គេ​នាំ​គ្នា​សួរ​ថា ខាង​សាលាក្រុង​បាន​និយាយ​ថា ស្ទឹង​សៀមរាប​ពួក​គាត់​មិនដឹង​ទេ ព្រោះ​ពួក​គាត់​ជា​មន្ត្រី​តូចតាច ។ អ្នកស្រី​បន្ត​ថា កាលពីមុន​ស្ទឹង​សៀមរាប​មិន​ទាន់​ដល់​ថ្នាក់​នឹង​ទេ តាំងពី​ដេញ​ពួក​យួន​ចេញពី​មាត់​ស្ទឹង​នោះ ។

លោក​តូ ម៉ាស់ ជនជាតិ​ហ្វី​លី​ន​ម្នាក់​ដែល​មាន​អ្នកបកប្រែ​ជា​ភាសារ​អង់គ្លេស​បាន​រៀបរាប់​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា​ថា បើ​យើង​នាំ​គ្នា​សម្អាត​តែ​ម្នាក់​មួយ​ដៃ​ក៏​វា​ឃើញ​ស្អាត​ដែរ​កុំ​ថា ចាំ​បទបញ្ជា​ថ្នាក់លើ​ទើប​ថ្នាក់​ក្រោម​ចាត់ចែង​នោះ ។ លោក​បាន​បញ្ជាក់​ទៀត​ថា បើ​ធ្វើ​ប្រចាំ​គ្នា​យ៉ាងនេះ​មុខជា​ខ្មាស់​ភ្ញៀវ​បរទេស ជា​ពិសេស​ខ្មែរ​គ្នា​ឯង​គេ​រិះគន់​មិន​ដាច់​ពី​មាត់​ទេ​ថា មក​ពី​ថ្នាក់លើ​មិន​មើល​ទើប​បានជា​ស្ទឹង​សៀមរាប​វា​ទៅ​បែប​នេះ ។

ករណី​ខាងលើ​នេះ​ដែរ​មន្ត្រី​សាលាក្រុង​ម្នាក់​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ​ថា ខាង​សាលាក្រុង​កាលពី​ប៉ុន្មាន​ខែ​មុន​បាន​ប្រជុំ​គ្នា​និយាយ​ពី​ស្ទឹង​សៀមរាប​ដែរ រឿង​ស្តា​ស្ទឹង​នោះ ប៉ុន្តែ​បែរជា​គ្មាន​ឃើញ​លទ្ធផល​ផ្លែផ្កា​ដូច​ក្នុង​កិច្ចប្រជុំ​ពី​សោះ ។ ជុំវិញ​ករណី​ខាងលើ​នោះ​ភ្នាក់ងារ​កោះសន្តិភាព​មិន​អាច​សុំ​ការ​ទាក់ទង​ពី​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ ដោយសារ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា ។ ចំណែក​លោក លី សំ​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​សាលាខេត្ត​ភ្នាក់ងារ​កោះសន្តិភាព​មិន​អាច​សុំ​ការ​ទាក់ទង​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ ដោយសារ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា​ដែរ ។

មជ្ឈដ្ឋាន​នានា​ទូ​ទាំង​ខេត្តសៀមរាប សូម​សំណូមពរ​ឱ្យ​លោក ទៀ សីហា អភិបាលខេត្ត​ដែល​ទើប​ឡើង​ថ្មី​បាន​ជិត​១​ឆ្នាំ​នេះ មេត្តា​ជួយ​ពិនិត្យ​មើល​ស្ទឹង​សៀមរាប​ផង​កុំឱ្យ​ភ្ញៀវ​បរទេស​រិះគន់ ជា​ពិសេស​ភ្ញៀវ​ជាតិ ដែល​មក​ពី​ឆ្ងាយ​ក៏​ដូច​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តសៀមរាប​ផង​ដែរ ព្រោះ​ខេត្តសៀមរាប ជា​ខេត្ត​ប្រវត្តិសាស្ត្រ តាំងពី​ដូនតា​ខ្មែរ​ជំនាន់​មុន​ដែល​គេ​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ​ជា​ច្រើន​ពូជសាសន៍​ផង​ដែរ បើ​ពួក​គេ​ដើរ​លេង​តាម​ដងស្ទឹង​សៀមរាប​ប្រយ័ត្ន​គេ​ថត​បង្ហោះ​នាំ​ខ្មាស់​គេ ព្រោះ​នៅ​មុខ​ព្រះរាជ​ដំណាក់​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ