ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​បុរស​២​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ប្រាក់​ជិត​៣០​ម៉ឺន​ដុល្លារ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​បាន​ចាត់​បញ្ជូន​បុរស​ជា​ជនសង្ស័យ​២​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​រក​ឃើញ​ក្រដាសប្រាក់​ប្រមាណ​ជិត​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​អា​វុ​ទំនើប​ខ្លី​១​ដើម​ទំនង​អត់​ច្បាប់ ។…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​បាន​ចាត់​បញ្ជូន​បុរស​ជា​ជនសង្ស័យ​២​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​រក​ឃើញ​ក្រដាសប្រាក់​ប្រមាណ​ជិត​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​អា​វុ​ទំនើប​ខ្លី​១​ដើម​ទំនង​អត់​ច្បាប់ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ ក្នុង​នោះ​ម្នាក់​ឈ្មោះ វ៉ា សុខ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​លេខ​២០២E៣ ផ្លូវ​លេខ​១៣០ ភូមិ​២ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ និង​ម្នាក់​ទៀត​ឈ្មោះ អៀម សំ​អន អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​សមគំនិត​ទទួល​ទិញ​ផល​ចោរកម្ម​) ។

ទាក់ទិន​នឹង​ការ​នាំ​ខ្លួន​ជនសង្ស័យ​២​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ត្រូវ​បាន​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ជាប់​ពាក់ព័ន្ធ​បទល្មើស លួច​មាន​ស្ថាន​ទម្ងន់ទោស និង​គំរាម​ប្លន់​យក​ប្រាក់ ដែល​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ សំ ឆាយ​វ៉ា​ន់ ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣១ ផ្លូវ​២៨៦ ភូមិ​២ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន មុខរបរ​ជា​ប្រធាន​ក្រុមហ៊ុន​ឆាយ​វ៉ា​ន់ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ