វាយ​ពួក​បាតុករ​ក្រុង​ហុងកុង​ ​កំហឹង​កើន​ខ្ពស់


ក្រុង​ហុងកុង ៖ កំហឹង​មាន​ខ្ពស់​នៅ​ហុងកុង​កាលពី​ថ្ងៃ​ទី​២២​កក្កដា ក្រោយ​ការ​វាយប្រហារ​យ៉ាង​សាហាវ ប្រឆាំង​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ប្រព្រឹត្ត​ដោយ​ពួក​សង្ស័យ​ជា​បាតដៃ​ទី​៣ ដែល​នោះ​ជា​អំពើ​ហិង្សា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​សិប​នាក់​រង​របួស និង​ធ្វើ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដល់​វិបត្តិ ដែល​ផ្ទុះ​ឡើង​ក្នុង​ដែនដី​អតីត​អាណានិគម​អង់​គេ្ល​ស​នោះ​។

រលក​នៃ​ការ​តវ៉ា​ដែល​បន្ត​ឥត​ដាច់​ចាប់តាំងពី​ថ្ងៃ​ទី​៩​មិថុនា​មក​នៅ​ហុងកុង នា​ថ្ងៃ​ទី​២១​កក្កដា​ធ្លាក់​ក្នុង​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត​មួយ​។ ពួក​ជន​ប្រដាប់​ដោយ​ដំបង ដែក​និង​ដំបង​វាយកូនគោល ភាគច្រើន​ពាក់​អាវយឺត​ពណ៌​ស បាន​លើកគ្នា​មក​វាយប្រហារ​លើ​ពួក​បាតុករ​និង​ពួក​អ្នកកាសែត ក្នុង​ស្ថានីយ​មេត្រូ​មួយ​និង​ក្នុង​មេត្រូ​តែ​ម្ដង​។ យោង​តាម​អាជ្ញាធរ​មន្ទីរពេទ្យ​ថា មនុស្ស​៤៥​នាក់​រង​របួស ក្នុង​នោះ​៦​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

តាម​រូបភាព​នានា​នៃ​ការ​វាយប្រហារ​នៅ ​YUEN LONG ភាគ​ខាងជើង​ក្រុង​ហុងកុង​ហើយ​ផ្សាយ​ផ្ទាល់​តាម​ FACEBOOK គេ​ឃើញ​មនុស្ស​ម្នា​រត់​ប្រសាច ពេល​ពួក​ជន​អាវយឺត​ស​វាយប្រហារ​មិន​បណ្ដាក់​ដៃ​លើ​ពួក​បាតុករ​និង​ពួក​អ្នកកាសែត​។ សំឡេង​ជា​ច្រើន​បាន​រិះគន់​ប៉ូលិស​ដោយ​ចោទ​ថា មិន​ប្រញាប់​មក​ធ្វើ​អន្តរាគមន៍ ដោយ​ជាង​១​ម៉ោង​ទើប​លើក​មក​ដល់ ទោះ​មានការ​ហៅ​ឲ្យ​ជួយ​ក្ដី​។

ប៉ូលិស​ពុំ​បាន​ចាប់ខ្លួន​អ្នក​វាយប្រហារ​ម្នាក់​ណា​ឡើយ ទោះជា​ពួក​គេ​នៅ​អែរ​អង់​យូរ​ជុំវិញ​ស្ថានីយ​មេត្រូ រហូត​ដល់​ព្រឹកព្រាង​ក្ដី​។

ប៉ូលិស​ថ្លែង​នា​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​២២​កក្កដា​ថា មនុស្ស​៦​នាក់​បាន​ត្រូវ​ចាប់ខ្លួន ក្នុង​នោះ​មួយ​ចំនួន​មាន​ទំនាក់ទំនង​ជាមួយ​ពួក​ជន​បាតដៃ​ទី​៣ ពួក​បន​ឧក្រិដ្ឋ​ដែល​មាន​វត្ត​មាននៅ​ហុ​ក​កុង​និង​មក​ពី​ចិនដី​គោក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ