ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្ប៉ា​ញ​ត្រៀម​ទទួល​អ្នកទោស​នយោបាយ​គុយ​បា​៩​នាក់​ទៀត

13 ឆ្នាំ មុន

យោង​តាម​រដ្ឋមន្ដ្រី​ការ​បរទេស​អេ​ស្ប៉ា​ញ លោក​មី​ហ្គែ​ល អាន​ហ្សែ​ល មូរ៉ា​ទី​ណូ​ស ថា អ្នកទោស​នយោបាយ​គុយ​បា​៩​នាក់​ទៀត ដែល​គុយ​បា​ដោះ​លែង​នឹង​មក​ដល់ទី​ក្រុង​ម៉ាឌ្រី​ដ តាម​យន្ដហោះ​នា​សបា្ដហ៍​នេះ រួម​ជាមួយ​នឹង​សាច់ញាតិ​របស់​ពួក​គេ​៥០​នាក់ ។ រដ្ឋមន្ដ្រី​ការ​បរទេស​អេ​ស្ប៉ា​ញ​ថ្លែង​ថា ពួកប្រឆាំង​ដែល​ទទួល​ការ​ដោះ​លែង​ទាំងនេះត្រូវ​មក​ដល់​អេ​ស្ប៉ា​ញ​នា​ថ្ងៃ​ ទី​២០ កក្កដា ដោយ​អ្នកនយោបាយ​គុយ​បាទ​ទួល​ការ​ដោះលែង​ដែរ​១១​នាក់​មក​ដល់ទី​នោះ​រួច​ហើយ​។

យោង​តាម​រដ្ឋមន្ដ្រី​ការ​បរទេស​អេ​ស្ប៉ា​ញ លោក​មី​ហ្គែ​ល អាន​ហ្សែ​ល មូរ៉ា​ទី​ណូ​ស ថា អ្នកទោស​នយោបាយ​គុយ​បា​៩​នាក់​ទៀត ដែល​គុយ​បា​ដោះ​លែង​នឹង​មក​ដល់ទី​ក្រុង​ម៉ាឌ្រី​ដ តាម​យន្ដហោះ​នា​សបា្ដហ៍​នេះ រួម​ជាមួយ​នឹង​សាច់ញាតិ​របស់​ពួក​គេ​៥០​នាក់ ។ រដ្ឋមន្ដ្រី​ការ​បរទេស​អេ​ស្ប៉ា​ញ​ថ្លែង​ថា ពួកប្រឆាំង​ដែល​ទទួល​ការ​ដោះ​លែង​ទាំងនេះត្រូវ​មក​ដល់​អេ​ស្ប៉ា​ញ​នា​ថ្ងៃ​ទី​២០ កក្កដា ដោយ​អ្នកនយោបាយ​គុយ​បាទ​ទួល​ការ​ដោះលែង​ដែរ​១១​នាក់​មក​ដល់ទី​នោះ​រួច​ហើយ​។

អាជ្ញាធរ​គុយ​បា​សន្យា​ដោះ​លែង​អ្នកទោស​នយោបាយ​៥២​នាក់​ដែល​ជាប់​ឃុំឃាំងចាប់តាំងពី​ឆ្នាំ​២០០៣​មក​ក្នុង​ក្រប​ខណ្ឌ​នៃ កិច្ចព្រមព្រៀង​មួយ​ជាមួយ​រដ្ឋាភិបាលអេ​ស្ប៉ា​ញ និង​ព្រ​វិហារ​កាតូលិក ។ លោក​ម៉ូ រ៉ា​ទី​ណូ​ស បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោករង់ចាំ​មនុស្ស​ជា​ច្រើន​រយ​នាក់​ចាក​ចេញពី​គុយបា​មក​កាន់​អេ​ស្ប៉ា​ញ បន្ទាប់​ពី​កិច្ចព្រមព្រៀងមួយ​ជាមួយ​របប​ក្រុង​ឡា​ហា​វ៉ា​ន ៕