ស​ន្និ​សីទសារព័ត៌មាន​ពាក់ព័ន្ធ​ព័ត៌មាន​ក្លែង​ក្លាយ​ប៉ះពាល់​សន្តិសុខ​ជាតិ​ នឹង​រៀបចំ​ថ្ងៃ ២៥ នេះ


រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា តាម​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ព័ត៌មាន​ក្លែងក្លាយ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ នៅ​សាល​ប្រជុំ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។

សន្និសីទ​នេះ រៀបចំ​ឡើង​ដើម្បី​ឆ្លើយ​តប​នូវ​គោលការណ៍​និង​ស្មារតី​រួម​នៃ​វិធានការ​ប្រឆាំង​នឹង​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើងជា​បន្តបន្ទាប់​។ ដូច្នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូម​ប្រកាស​ដល់​ជូន​សាធារណជន ក៏​ដូច​ជា​បណ្ដាញសារព័ត៌មាន​គ្រប់​និន្នាការ​ទាំងអស់​អាច​ចូលរួម​យក​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ​។

សូម​បញ្ជាក់​ថា វាគ្មិន​ដែល​នឹង​អញ្ជើញ​ចូលរួម មាន​តំណាង​ក្រសួងការពារជាតិ​, តំណាង​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​តំណាង​ក្រសួង​ព័ត៌មាន ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ