សហរដ្ឋអាមេរិក-ចិន ៖ អាជ្ញាធរចិនគូសបញ្ជាក់កាលពីថ្ងៃទី២១កក្កដាថា សហគ្រាសចិនមួយចំនួនបានជូនដំណឹងដល់បណ្ដាអ្នកនាំចេញអាមេរិក ពីការទិញបណ្ដាផលិតផលកសិកម្មអាមេរិក និងស្នើសម្រាលពន្ធគយលើបណ្ដាផលិតផលទាំងនោះ ស្របទៅតាមបែបបទរបស់គណៈកម្មាធិការពន្ធគយរបស់ក្រុមប្រឹក្សារដ្ឋចិន។
ចិននិងសហរដ្ឋអាមេរិកបានអនុវត្តកុងសង់ស៊ុស ដែលសម្រេចបានដោយប្រមុខរដ្ឋនៃប្រទេសទាំង២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរបស់G20នៅទីក្រុងអូសាកាជប៉ុន។ សហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានប្រកាសពីចេតនាលែងយកពន្ធគយបន្ថែមលើទំំនិញចិន១១០មុខ ដែលនាំចូលដោយបណ្ដាឧស្សាហកម្មចិន ហើយសម្ដែងពីឆន្ទៈលើកទឹកចិត្តដល់បណ្ដាសហគ្រាសអាមេរិក ឲ្យបន្តផ្ដល់បណ្ដាផលិតផលកសិកម្មឲ្យដល់បណ្ដាសហគ្រាសចិន។
ដើម្បីឆ្លើយតបចំពោះសេចក្ដីត្រូវការ របស់ពួកអ្នកប្រើប្រាស់ចិន បណ្ដាសហគ្រាសចិនចង់បន្តការនាំចូលផលិតផលកសិកម្មមួយចំនួនរបស់អាមេរិកដែលធ្វើពាណិជ្ជកម្មនៅចិន។ អាជ្ញាធរចិនសម្ដែងក្ដីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងឈានដល់ការសម្របសម្រួលគ្នាមួយជាមួយចិន ហើយអនុវត្តដោយស្មោះស បណ្ដាការសន្យារបស់ពួកគេ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ