ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុំ វិចិត្រ រីករាយ​នឹង​ការងារ​ធ្វើ​ជា​អ្នកចាំទី​ឱ្យ​ក្លិប​ក្រសួងការពារជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ៊ុំ វិចិត្រ អ្នកចាំទី​ឱ្យ​ក្លិប​ក្រសួងការពារជាតិ បានឱ្យ​ដឹង​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ស្ទើរ តែ​២០​ប្រកួត​ទៅ​ហើយ ទាំង​ការ​ប្រកួត​ពាន រង្វាន់​សម្ដេច​តេ​ជោ​ហ៊ុន…

រាជធានី​ភ្នំពេញ ៖ អ៊ុំ វិចិត្រ អ្នកចាំទី​ឱ្យ​ក្លិប​ក្រសួងការពារជាតិ បានឱ្យ​ដឹង​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ស្ទើរ តែ​២០​ប្រកួត​ទៅ​ហើយ ទាំង​ការ​ប្រកួត​ពាន រង្វាន់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​ការ​ប្រកួត​ក្រប​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩ រូបគេ​ត្រូវ​រ៉ាប់រង​សំណាញ់​ទី​តែ​ម្នាក់ឯង ។

រ៉ាប់ រង​សំណាញ់​ទី​តែ​ម្នាក់ឯង​ដោយសារ​ប្អូនប្រុស​បង្កើត​របស់​គេ​រង​របួស​ពុំ​ទាន់​អាច​ចូល​លេង​បាន រីឯ​អ្នក​ចាំទី​ដៃ​ទី​២​នៅ​មាន​កម្រិត​ពុំ​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជំនួស​ដៃជើង​របស់​គេ​បាន​នៅឡើយ​។
ទោះជា​យ៉ាងនេះ​ក្ដី អ្នកចាំទី​ដៃ​ស្អិត​រូប​នេះ​នៅ​តែ​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ បើ​ទោះជា​ហត់នឿយ​បន្តិច​ក្ដី ប៉ុន្តែ​គេ​នៅ​តែ​មាន​ភាព​រីករាយ​ក្នុង​ការ​ជួយ​ក្លិប​រក​លទ្ធផល​ល្អ​ប្រសើរ​សម្រាប់​ការ​ប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន វគ្គ​ជម្រុះ​៨​ក្រុម​ចុង​ក្រោយ ។ ពិសេស​ជាង​នេះ​ទៅ​ទៀត គេ​នៅ​តែ​ខិតខំ​ពង្រឹងសមត្ថភាព​ដើម្បី​ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​ជម្រុះ​World Cup​ជុំ​ទី​២ ទ្វីបអាស៊ី​នា​ពេល​ខាង​មុខ​។

ជាមួយ​គ្នា​នេះ អ៊ុំ វិចិត្រ បាន​បង្ហាញ​បំណង ប្រាថ្នា​មួយ គឺ​ចង់​ឃើញ​ប្អូនប្រុស​របស់​គេ អ៊ុំ សេរី​រ័​ត្ន វិល​ចូល​ទីលាន​បង្ហាញខ្លួន​ក្នុង​ក្រុម​ជម្រើស ជាតិ​សា​ជា​ថ្មី ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ការពារ សំណាញ់​ទី​។ គេ​ថា កាលពី​មិន​ទាន់​ប្រកួត​ជម្រុះ​ពាន​HUN SEN CUP អត់​សូវ​អី​ប៉ុន្មាន ទេ អាច​ទប់ទល់​បាន តែ​ដល់​ពេល​ការ​ប្រកួត ឈាន​ចូល​មក​ដល់​ពាក់កណ្ដាល​ទី រាង​យ៉ាប់​បន្តិច ។

មាន​ពេល​ខ្លះ​ប្រមូល​កម្លាំង​អត់​ទាន់ ពេល​ខ្លះ​លេង​ទាំង​មាន​របួស ព្រោះ​សេរី​រ័​ត្ន អត់​ទាន់​ជំនួស​បាន បើ​មិន​ទ្រាំ​ខ្លាច​ចាញ់ ។ យ៉ាងណា​ក៏​ដោយ​គេ​ថា​មិន​ខ្លាច​ហត់​ទេ សំខាន់​ឱ្យ​តែ​ក្លិប​ឈ្នះ ក្លិប​ទទួល​បាន​លទ្ធផល​ល្អ យើង​កាន់តែ​សប្បាយចិត្ត ។ ម្យ៉ាង​ចាត់ទុកជា​ការ​លត់​ដំ​ខ្លួន​មួយ​ដើម្បី​កៅអី​ជម្រើសជាតិ​នៅ​វគ្គ​ចែក​ពូ​ល​។

គួរ​រម្លឹក​ថា គិត​មក​ត្រឹម​ស​ប្ដា​ហ៍​ទី​១៥​កន្លង​ទៅ​នេះ ក្រសួងការពារជាតិ​ឈរ​នៅ​លេខ​រៀង​ទី​៧ មាន​២៣​ពិន្ទុ ដែល​បាន​ពី​ការ​ឈ្នះ​៧​ប្រកួត​ស្មើ​២​ប្រកួត ចាញ់​៦​ប្រកួត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ