ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​​​លោក ឡាយ វណ្ណៈ ពាក់ព័ន្ធ​អំពើ​ឃាតក.ម្ម​អ្នកស្រី​មេម៉ាយ​កូន​៣ នៅ​ថ្ងៃ​នេះ (វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា វាំងនន​សំណុំរឿង​ភ្លោះ (​អត្តឃាត ឬ​ឃាតកម្ម​) របស់​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា វាំងនន​សំណុំរឿង​ភ្លោះ (​អត្តឃាត ឬ​ឃាតកម្ម​) របស់​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ចំពោះ​អំពើ​ឃាតកម្ម​អ្នកស្រី​មេម៉ាយ​កូន​៣ រូប​ស្រស់​នាង ចេ​វ សុ​វ​ឌ្ឍ​នា នា​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ២០១៩​នេះ ត្រូវ​បាន​បញ្ចប់​ទាំង​ការ​សាកសួរ​ដេញដោល និង​ការ​សន្និដ្ឋាន​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ជា​ផ្លូវការ​ហើយ នៅឡើយ​តែ​ការ​សម្រេច​ចុង​ក្រោយ​ពី​សំណាក់​ប្រធាន​ក្រុម​បឹ​ក្សា ត្រូវ​ផ្តន្ទាទោស ឬ​ដោះ​លែង​ជន​ត្រូវ​ចោទ​ឲ្យ​មាន​សេរីភាព​វិញ លើ​សំណុំរឿង​ភ្លោះ​មួយ​នេះ ដែល​សាលក្រម​នោះ នឹង​ប្រកាស​ធ្វើ​ឡើង​ដល់​ថ្ងៃ​ទី​២២ ខែសីហា ខាង​មុខ​នេះ ។

ចំពោះ​លទ្ធផល​នៃ​ការ​សន្និដ្ឋាន​ដែល​បាន​ចំណាយពេល​ពេញ​មួយ​ព្រឹក លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​តំណាង​អយ្យការ​ក្នុង​អង្គ​សវនាការ​លើ​សំណុំរឿង​ក្តី​មួយ​នេះ បាន​បញ្ជាក់​ថា ក្រោយ​ពី​ស្តាប់​អង្គ​សវនាការ​ជា​ច្រើន​លើក និង​ការ​សាកសួរ​ដេញដោល​តាម​ទម្រង់​ច្បាប់ កា​រស​ន្និ​ដ្នា​ន​ចុង​ក្រោយ​របស់​តំណាង​អយ្យការ បាន​សំណូមពរ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​សម្រេច​លើ​រឿង​ក្តី​នេះ និង​បាន​ស្នើ​សុំ​ទៅ​លោក​ចៅក្រម​ចាត់ការ​តាម​គតិ​យុ​ត្ត ។

ចំណែក​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​ទាំង​៤​នាក់ ក៏​សំណូមពរ​ដល់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ផង​ដែរ សុំ​ឲ្យ​មានការ​លើកលែង​កូនក្តី​របស់​លោក ដែល​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ណាមួយ​នោះ​ទេ ក្នុង​សំណុំ​រឿង​មិន​ច្បាស់លាស់ អត្តឃាត ឬ​ឃាតកម្ម​នេះ ។ ជនជាប់ចោទ​ទាំង​៤ គឺ​១.​ឈ្មោះ ឡាយ វណ្ណ​: ២.​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ៣.​ឈ្មោះ ម៉េ​ន សា​ម៉ៃ និង​៤. ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត បាន​លើកដៃ​ប្រណម​ទ​ទួ​ច​អង្វ​ករ​សំណូមពរ​សុំ​ឲ្យ​តុលាការ​ធ្វើការ​ដោះ​លែង​ពួក​គេ​មាន​សេរីភាព​វិញ ព្រោះ​ពួក​គេ​ពិតជា​មិន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នោះ​ទេ ។

ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ពិតជា​អ្នកស្រី​មេម៉ាយ​រូប​ស្រស់​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​មែន ។ យ៉ាងណា​ក្តី វាំងនន​សំណុំរឿង​ក្តី អត្តឃាត ឬ​ឃាតកម្ម​មួយ លើ​អ្នកស្រី ចេ​វ សុ​វ​ឌ​ឍ​នា និង​ឃើញ​ស​ខ្មៅ​រយៈពេល​ពេញ​មួយ​ខែ​ក្រោយ​នេះ ។

គួ​រំលឹក​ថា អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង​.​ក​នៅ​ក្នុង​បន្ទប់​គេង នៅផ្ទះ​ជួល​ដ៏​ធំ​មួយ​​ដែល​លោក ឡាយ វណ្ណៈ ជា​អ្នក​ជួល​ឲ្យ​នៅ​ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់​រការ​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨​កន្លង​ទៅ ។

ភ្លាម​ៗ​ករណី​នេះ ត្រូវ​សមត្ថកិច្ច​ខេត្តតាកែវ​សន្និដ្ឋាន​ថា ជា​រឿង​អត្តឃាត​ព្រោះតែ​វិបត្តិ​ស្នេហា ប៉ុន្ដែ​ក្រោយ​ពី​បើក​ការ​ស្រាវជ្រាវ សមត្ថកិច្ច​ជំនាញ​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​រក​ឃើញ​ថា​ករណី​ខាង​លើ មិនមែន​ជា​រឿង​អត្តឃាត​ទេ ពោល​គឺជា​រឿង​ឃាតកម្ម​ទៅ​វិញ ដោយ​មាន​អ្នកបញ្ជា និង​រៀបចំ​ទុក​ដើម្បី​សម្លាប់​ជន​រង​គ្រោះ ។

ក្រោយ​ពី​បើក​ការ​ស៊ើប អង្កេត សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ជនជាប់ចោទ​ទាំង​៤​នាក់​ខាងលើ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​រហូត​មក​ដល់​ពេល​នេះ ។ រាល់ពេល​សវនាការ​លោក ឡាយ វណ្ណៈ ដែល​ជា​ជន​ជាប់​ពាក់ព័ន្ធ​ការ​ស្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា តែងតែ​បដិសេធ​ថា ខ្លួន​មិនមែន​ជា​មនុស្ស​ល្ងង់ខ្លៅ​ដល់​ថ្នាក់​រៀបចំ​គំរោង​សម្លាប់​ស្ត្រី​ចំណាន់​នោះ​ទេ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ