ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ទៀត​ហើយ ស្លា.ប់​លើផ្លូវ​រថភ្លើង​​ផ្អើលខណ្ឌ​កំបូល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច​មាន​ករណី​បុរស​ម្នាក់​​ត្រូវបានអ្នក​ភូមិ​ប្រទះ​ឃើញ​​ដេក​ស្លាប់​លើ​ផ្លូវ​​រថភ្លើង ដែល​គេសង្ស័យ​ថា ត្រូវ​រថភ្លើង​​បុក​ស្លាប់​​រថភ្លើង​តែម្តង ដែល​ករណី​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាល​ពី​ម៉ោង​៧​ព្រ្រឹក លុះ​ដល់​​ម៉ោង​១១​ព្រឹក​ទើប​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​កន្លែង​កើតហេតុ នៅ​ថ្ងៃទី​២២ ខែកក្កដា…

រាជ​ធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច​មាន​ករណី​បុរស​ម្នាក់​​ត្រូវបានអ្នក​ភូមិ​ប្រទះ​ឃើញ​​ដេក​ស្លាប់​លើ​ផ្លូវ​​រថភ្លើង ដែល​គេសង្ស័យ​ថា ត្រូវ​រថភ្លើង​​បុក​ស្លាប់​​រថភ្លើង​តែម្តង ដែល​ករណី​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាល​ពី​ម៉ោង​៧​ព្រ្រឹក លុះ​ដល់​​ម៉ោង​១១​ព្រឹក​ទើប​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​កន្លែង​កើតហេតុ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ភូមិ​ប្រទះឡាង សង្កាត់​ប្រទះ​ឡាង ខណ្ឌ​កំបូល ។

សេចក្តីរាយការណ៍​បន្តថា ជនរងគ្រោះ​ខាងលើ​​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយទេ ហើយ​ជនរងគ្រោះ​ត្រូវគេសង្ស័យ​ថា ត្រូវ​រថភ្លើង​បុកស្លាប់​ ព្រោះជនរងគ្រោះ​រងបួស​បែក​ក្បាល ពុំ​មាន​ស្លាក​ស្នាម​ដាច់​រលាត់​នោះទេ។

បើ​តាម​ប្រភពពី​កន្លែងកើត​ហេតុ​បាន​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ កាល​ពី​យប់​ថ្ងៃទី​២១ គេ​បាន​ឃើញ​ជនរងគ្រោះ​ដើរ​​ក្នុងទិស​ដៅពី​ជើង​ទៅ​ត្បូង​ តាម​លើ​ផ្លូវ​រថភ្លើង​ ប៉ុន្តែពុំ​មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​នោះ​ទេ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ប្រទះឃើញ​ជនគ្រោះ​ថ្នាក់​ដេក​ស្លាប់​នៅ​លើ​ផ្លូវ​រថភ្លើង​នោះ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​តែម្តង ។

ខណៈ​ពេល​នេះ​ សមត្ថកិច្ច​​កំពុង​ចុះទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ហើយ ហើយ​ដាក់​ការ​សង្ស័យ​ជា​ជំហាន​ដំបូងថា ជនរងគ្រោះ​សង្ស័យត្រូវរថភ្លើង​បុក ហើយអាច​​ស្លាប់​តាំង​ពី​ម៉ោង​១២​យប់​ ឬម៉ោង​១​យប់ម៉្លេះ។ ហើយ​រហូត​មកដល់​ពេល​នេះជនសង្ស័យ​នៅ​មិនទាន់​រក​ឃើញ​សាច់​ញាតិ​នៅឡើយ​នោះទេ ។

គួរ​រំលឹកថា ៖ ស្រៀវ​ណាស់​! បុរស​ម្នាក់​ដាច់​ក្បាល​លើ​ផ្លូវ​រថភ្លើង ផ្អើល​ខណ្ឌ​កំ​បូល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ