ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវណាស់! បុរសម្នាក់ដាច់ក្បាលលើ​ផ្លូវរថភ្លើង ផ្អើលខណ្ឌកំបូល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា អ្នកភូមិ​បាន​ប្រទះ​ឃើញ​បុរសម្នាក់ត្រូវរថភ្លើងកិនដាច់ក្បាលធ្លាក់​ចេញពីស្មា កាលពី​ម៉ោង​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ-ខេត្តកំពត ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​កន្ទោក…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា អ្នកភូមិ​បាន​ប្រទះ​ឃើញ​បុរសម្នាក់ត្រូវរថភ្លើងកិនដាច់ក្បាលធ្លាក់​ចេញពីស្មា កាលពី​ម៉ោង​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ-ខេត្តកំពត ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​កន្ទោក ​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

​ជនរង​គ្រោះ​​ដែលស្លាប់​ឈ្មោះ​លី លាភ ភេទប្រុស អាយុ​៣៧​ឆ្នាំ​ ជា​កម្មករធ្វើការ និង​ស្នាក់​នៅក្នុង​ហ្គារាសរថយន្ត​មួយកន្លែង​ក្បែរកន្លែងកើតហេតុ និង​មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​ទួល​សុ​ភី ស្រុក​អូ​រាំង​ឪ ខេត្តកំពង់ចាម​ ​និង​មាន​ប្រពន្ធ​ឈ្មោះ​យ៉េន សុ​ិ​ន​យ៉ា​ន អាយុ​៣៩​ឆ្នាំ​ មុខរបរ​កម្មការិនី​រោងចក្រ​ មានកូន​ស្រី​៤​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​ ។ (ស្ត្រីជា​ប្រពន្ធ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​កើតហេតុ​)។

តាមប្រភពព័ត៌មានពីស្ត្រីជា​ប្រពន្ធជនរងគ្រោះ​បាន​ឱ្យ​ដឹង​ថា គាត់និងប្តី​ស្នាក់នៅផ្សេងគ្នា ដោយប្តីស្នាក់នៅ និងធ្វើការ​ក្នុងកាហ្គាស​រថយន្ត ចំណែក​គាត់ស្នាក់នៅ​ផ្ទះជួល ទើប​គាត់មិនសូវដឹងថា ប្តីទៅណាមកណា ។

តាម​ប្រភពដដែលបាន​បន្ត​ថា នៅមុនពេលកើតហេតុ ​គាត់មិនដឹង​ថា​ប្តី​ចេញពីផ្ទះនៅម៉ោងប៉ុន្មាននោះទេ គ្រាន់​តែដឹងថា មុននឹងប្តីចេញពីផ្ទះគឺបានជួបជុំបងប្អូន និង​ផឹកស្រាអស់កន្លះលីត្រ​ ហើយប្តី​ក៏ចេញទៅបាត់រហូត មិនឃើញមកផ្ទះនោះទេ លុះព្រឹកឡើង​ក៏​មានគេ​ប្រទះឃើញសពប្តីរបស់គាត់​ដេកស្លាប់លើផ្លូវរថ​ភ្លើង​ដោយត្រូវ​រថ​ភ្លើង​កិនដាច់ក្បាលតែម្តង​ ។

តាមសេចក្តីរាយការណ៍បាន​ឱ្យ​ដឹង​ថា មិនមាននរណាម្នាក់ដឹងថា រថភ្លើងធ្វើដំណើរពីជើងទៅត្បូង ឬពីត្បូងទៅជើងឡើយ ព្រោះមិនមាននរណាម្នាក់បានឃើញហេតុការណ៍ផ្ទាល់ឡើយ គឺ​គ្រាន់តែឃើញ​បុរសរងគ្រោះដេកស្លាប់លើផ្លូវរថភ្លើង​ដោយ​ត្រូវរថភ្លើងកិនដាច់ក្បាលបាត់ទៅហើយ ។

តាមសេចក្តីរាយការណ៍បានបន្ត​ថា ពាក់ព័ន្ធនឹងករណីខាងលើនេះ​ គេមិនដឹងថា ជនរងគ្រោះស្រវឹងរួចដើរ​​ទៅ​ដេកលើផ្លូវរថ​ភ្លើង ហើយត្រូវរថភ្លើងកិនស្លាប់ ឬក៏ជាករណីឃាតកម្ម​​ត្រូវគេសម្លាប់ ហើយយកសព​ជនរងគ្រោះ​មក​ដាក់​លើផ្លូវរថភ្លើងបែបណានោះទេ ខណៈសមត្ថកិច្ច​កំពុងស៊ើបអង្កេត និង​ស្រាវជ្រាវ​ករណីនេះនៅឡើយ ។ ព័ត៌មានលម្អិតនឹងមាន​ផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ