ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​គ្រូបង្រៀន​ភាសា​ម្នាក់​​ដែរ​…​បែរជា​បែក​​​ស្លុយទៅវិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​កណ្តាល ​៖ ​គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់​ បែរជា​បែកគំនិត​ទៅ​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​នគរ​បាល​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន រួម​និង​វត្ថុ​តាង​បួន​កញ្ចប់ មាន​កញ្ចប់​តូច​-ធំ ។ហេតុការណ៍​នេះ​បាន​​កើត​ឡើង​នៅ​ថ្ងៃ​ទី​២១ កក្កដា ​វេលា​ម៉ោង​២០…

ខេត្ត​កណ្តាល ​៖ ​គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់​ បែរជា​បែកគំនិត​ទៅ​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​នគរ​បាល​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន រួម​និង​វត្ថុ​តាង​បួន​កញ្ចប់ មាន​កញ្ចប់​តូច​-ធំ ។ហេតុការណ៍​នេះ​បាន​​កើត​ឡើង​នៅ​ថ្ងៃ​ទី​២១ កក្កដា ​វេលា​ម៉ោង​២០ ​និង​១០​នាទី នៅ​ចំណុច​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​មុខ​ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យខាងលើ ​ឈ្មោះ គាំ សុធារ​ត្ន័ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​មុខរបរគ្រូបង្រៀន​ភាសា​អង់គ្លេស មាន​ទីលំនៅ បច្ចុប្បន្ន​ភូមិ​ស្រះ​សង្គម ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។វត្ថុ​តាង​ចាប់​យក​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ចំនួន ០៤​កញ្ចប់ មធ្យម ០១ តូច​០៣​កញ្ចប់ ទូរ​សព្ទ័​ដៃ ០១​គ្រឿង ម៉ាក​band LTE ម៉ូតូ ០១​គ្រឿង​ម៉ាក ស្មាស់​ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខសម្ភារៈ​ថង់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ដែកកេះ ចំនួន​០២ ។

បច្ចុប្បន្ន ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ