ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG ចង់​យក Neymar ទៅ​ប្តូរ​ជាមួយនឹង Gareth Bale

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង PSG បាន​ត្រៀមខ្លួន​សម្រាប់​ការ​រៀបចំ​ប្តូរ Neymar ជាមួយនឹង Gareth…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង PSG បាន​ត្រៀមខ្លួន​សម្រាប់​ការ​រៀបចំ​ប្តូរ Neymar ជាមួយនឹង Gareth Bale ដែល​ជា​កីឡាករ​ចង់​ចេញពី Real Madrid ។
គ្រូបង្វឹក Zinedine Zidane បាន​ធ្វើ​ឱ្យ​ពិភព​បាល់ទាត់​មានការ​ភ្ញាក់ផ្អើល​ដោយ​និយាយ​ថា «​វា​នឹង​ល្អ​សម្រាប់​គ្រប់​គ្នា ប្រសិនបើ Gareth Bale ចាក​ចេញពី​ក្លិប​កាន់តែ​ឆាប់​។​»

តាម​ព័ត៌មាន The Independent ក្លិប PSG អាច​នឹង​ជា​ជម្រក​បន្ទាប់​របស់ Bale ដោយ​យក​កីឡាករ​សម្បូរ​រឿង​របស់​ខ្លួន Neymar ទៅ​ប្តូរ ។ កីឡាករ Neymar ចង់​ចាក​ចេញពី​បារាំង​ទៅ​កាន់​អេ​ស្ប៉ា​ញ​វិញ​យ៉ាង​ខ្លាំង​ដែល Barcelona អាច​ជា​ក្លិប​បន្ទាប់ ។

ដោយសារ​តែ Real Madrid កំពុង​តែ​ស្ថិត​នៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ គេ​ត្រូវ​តែ​ធ្វើការ​ពិភាក្សា​ជាមួយនឹង​PSG ដើម្បី​យក Bale ទៅ​ប្តូរ ។ គំនិត​ក្នុង​ការ​ប្តូរ Neymar ជាមួយនឹង Gareth Bale ជាមួយនឹង​ប្រាក់​បន្ថែម​ខ្លះ​ទៀត​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា ។ វា​អាច​ចំណេញ​ដល់​ក្លិប​ទាំង​ពីរ ព្រោះតែ​គេ​អាច​មាន​កីឡាករ​មក​ជំនួស​ភ្លាម​ៗ ក្រោយ​ពេល​លក់​ចេញ ។

អ្វី​ដែល​អាច​ឱ្យ​យើង​ដឹង​កាន់តែ​ច្បាស់ គឺ​នៅ​ពេល​ខាង​មុខ​នេះ​ដែល​មាន​រយៈពេល​មិន​ដល់​១០​ថ្ងៃ​នោះ​ឡើយ មុន​ពេល​រដូវ​កាល​ថ្មី​ឈាន​ចូល​មក​ដល់ ។ សូម​រង់ចាំ​មើល​ទាំងអស់​គ្នា​៕​កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ