ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្លិប​សេះបង្កង់ បើក​ចិត្ត​ឱ្យ Paul Pogba ឃើញ​ពី​ចិត្ត​ស្រឡាញ់​របស់​ខ្លួន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​សេះបង្កង់ Juventus លោក Maurizio Sarri បាន​សារភាព​ថា…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​សេះបង្កង់ Juventus លោក Maurizio Sarri បាន​សារភាព​ថា លោក​ពិតជា​ស្រឡាញ់​ចូល​ចិត្ត​កីឡាករ Paul Pogba ណាស់​ ។ នៅ​មុន​ពេល​ប្រកួត​ត្រៀម​បើក​រដូវ​កាល​ជាមួយនឹង Tottenham លោក Sarri បាន​បង្ហើប​ពី​ចិត្ត​ស្រឡាញ់​ចូល​ចិត្ត​របស់​ខ្លួន​ទៅ​លើ​កិ​ឡាករ​ដែល​ចង់​ចេញពី​ក្លិប Pogba​។

កីឡាករ Pogba នៅ​ពេល​នេះ មាន​បំណង​ចង់​ចាក​ចេញពី​ក្លិប​បិសាច​ក្រហម ព្រោះតែ​ចង់​សាក​អ្វី​ដែល​ថ្មី និង ធ្វើការ​អភិវឌ្ឍ​ខ្លួនឯង​។ ខាង Man Utd ក៏​ចង់​លក់​ដែរ ក្នុង​ករណី​ត្រូវ​ថ្លៃ​គ្នា​ត្រឹម ១៥០​លាន​ផោន​។

ពេល​ដែល​គេ​សួរ​អំពី Pogba លោក Sarri ថា​៖ “​ខ្ញុំ​ចូល​ចិត្ត​កីឡាករ​នេះ​ខ្លាំង​ណាស់ តែ​ខ្ញុំ​មិនដឹង​ពី​ស្ថានភាព​នៅ​ពេល​នេះ​ទេ ព្រោះតែ​ខ្ញុំ​មិនមែន​ជា​ប្រធាន​ខាង​ផ្នែក​បច្ចេកទេស​។​”ក្រៅពី​ក្លិប​សេះបង្កង់​ដែល​ចាប់អារម្មណ៍ Pogba ក្លិប​អធិរាជ​ស Real Madrid ចាប់អារម្មណ៍​ជា​យូរណាស់​មក​ហើយ​។ តែ​គេ​ត្រូវ​ចាំ​លក់​កីឡាករ​បួន​នាក់​ចេញ​សិន ទើប​អាច​មាន​លុយ​ទិញ​យក Pogba បាន​។ គេ​ពេល​នេះ​ដាក់​លក់ Isco, Marco, Gareth Bale និង James Rodriguez ដែល​សុទ្ធតែ​លក់​មិន​ទាន់​ចេញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Paul Pogba ក៏​ធ្លាប់​លេង​ឱ្យ​ក្លិប Juventus បាន​៤​ឆ្នាំ​ដែរ ក្នុង​រដូវ​កាល ២០១២​ដល់​២០១៦​។ ពេល​នៅ​ទីនោះ គេ​បាន​ឡើង​លេង​ដល់​ទៅ​១៧៨​ដង​។ តើ​គេ​អាច​នឹង​ធ្លាក់​ទៅ​លើ Juventus ម្តងទៀត​ដែរ​ឬទេ? (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ