កីឡាករ​កម្ពុជា​អរ​ឡើង​លោត​កញ្ជ្រោល ខណៈ​​មិន​ចង់​ជឿ​ខ្លួនឯង ពេល​គណៈ​កម្ម​ការ​​ប្រកាស


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក​មេដាយ​មាស​​អន្តរជាតិ​របស់​ទូរទស្សន៍ អាស៊ី​អាគ្នេយ៍ ដែល​គេ​ឱ្យឈ្មោះ​ថា Boostrong Gold Medal Fighter On Fire រដូវ​កាល​ទី​១ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ដែល​ជា​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា​៨​នាក់ និង​បរទេស​៨​នាក់ បាន​ឈាន​ដល់​ការ​ប្រកួត​ក្នុង​ជុំ​អ្នក​ឈ្នះ​៨​នាក់ យក​តែ​៤​នាក់​ទៅ​វគ្គ​៤​នាក់​ហើយ ដោយ​២​នាក់​ដែល​បាន​ឡើង​មុនគេ​តាម​រយៈ​ការ​ប្រកួត កាលពី​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៩ នេះ គឺ​សុទ្ធតែ​ជា​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​។

កីឡាករ វង្ស វិ​ឆ័​យ ដែល​អ្នកខ្លះ​ជឿ​ថា នឹង​មិន​អាច​ទៅ​រួច បែរជា​អាច​ទម្លាក់​កីឡាករ​សញ្ជាតិ​អូស្ត្រាលី ឌី​រ៉េ​ន ជិន ដែល​ជា​ជើង​ខ្លាំង​ម្នាក់ ឱ្យ​ធ្លាក់​ហាវ​អាវ​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សង្វៀន​ទូរទស្សន៍​អាស៊ី​​អាគ្នេយ៍​នេះ បាន​ទទួល​ការ​ចាប់អារម្មណ៍​ចំពោះ​មួយគូ​នេះ​យ៉ាង​ខ្លាំង ដោយសារ​តែ​អ្នក​ទាំង​ពីរ គឺជា​គូប្រកួត​ស៊ីសាច់ហុតឈាម ហើយ​អ្នក​ចាញ់ គឺជា​អ្នក​ហាលអាវ ប៉ុន្តែ​អ្នក​ឈ្នះ​គឺជា​អ្នកមាន​ឱកាស​ឡើង​ទៅ​ប្រកួត​ជម្រុះ​បន្ត ប៉ុន្តែ​អ្នក​ឈ្នះ និង​អ្នក​ចាញ់ សុទ្ធតែ​ស្វិតស្វាញ​ដាក់​គ្នា​ទាំង​៥​ទឹក គួរ​ឱ្យ​សរសើរ​។

អ្នកមាន​ឈ្មោះ​ក្នុង​ការ​ប្រកួត​នោះ នឹង​ឡើង​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​កាន់តែ​មើលឃើញ​ពី​ឱកាស​ដណ្ដើម​យក​មេដាយមាស​អន្តរជាតិ និង​ប្រាក់​លាន​គិត​ជា​ដុល្លារ​ប្រមាណ​៤​ពាន់​ដុល្លារ​។ ការ​ប្រើ​រយៈពេល​ប្រកួត​៥​ទឹក មួយគូ​នេះ គេ​កត់​សម្គាល់ថា កីឡាករ​ម្ខាង​ៗ​អត់​មាន​សំចៃ​ដៃ ឬ​ទុក​មុខ​ឱ្យ​គ្នា​តែ​ម្ដង តាំងពី​ទឹក​ដំបូង ដែល​នេះ​គឺ​អាច​មក​ពី​អ្នក​ទាំង​ពីរ​សុទ្ធតែ​ត្រូវការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត ហើយ​មិន​ចង់​ហាល​អាវ​។

កីឡាករ​អូស្ត្រាលី ត្រូវ​គេ​កត់​សម្គាល់ថា ចាញ់​ប្រៀប​កីឡាករ​កម្ពុជា ត្រង់​កម្ពុជា​វ័ធ​កែ​ត្រូវ​ល្អ​ជាង ទើប​គេ​បង្ហាញ​អារម្មណ៍​សោកស្ដាយ​យ៉ាង​ខ្លាំង ខណៈ​ដែល​គេ​ប្រើ​កែង​មិន​បាន​ល្អ ដើម្បី​តបត​ត្រឡប់​មក​វិញ​។ កីឡាករ​កម្ពុជា អរ​លោត​កញ្ជ្រោល​មិន​តិច​នោះ​ទេ បន្ទាប់​ពី​ត្រូវ​គណៈកម្មការ​ប្រកាស​ថា បាន​ឈ្នះ​ពិន្ទុ ខណៈ​ដែល​គេ​ក៏​មិន​ចង់​ជឿ​ថា ឈ្មោះ​របស់​ខ្លួន​ត្រូវ​បាន​ប្រកាស​ឱ្យ​ឈ្នះ​ផង​ដែរ​។ (​កែ សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ