ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ធ្វើការ​សុខ​ៗ​ក៏​ស្រាប់តែ​ដួល​សន្លប់​ជា​ច្រើន​នាក់​ក្នុង​រោងចក្រ​នៅ​សង្កាត់​ចោម​ចៅ​៣(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​កម្មករ​រោងចក្រ​កាត់ដេរ ញូ ហ្វ៊ូ​ម៉ា ខ​ស​ធ្យូ​ម បាន​ដួល​សន្លប់​ប្រហែលជា​៥០​នាក់ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ធ្វើការ ហើយ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​កម្មករ​រោងចក្រ​កាត់ដេរ ញូ ហ្វ៊ូ​ម៉ា ខ​ស​ធ្យូ​ម បាន​ដួល​សន្លប់​ប្រហែលជា​៥០​នាក់ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ធ្វើការ ហើយ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែកក្កដា​នេះ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ខណៈ​ពេល​ដែល​ដួល​សន្លប់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សុខ កែវ នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ហើយនឹង​បញ្ជូន​ទៅ​ពេទ្យ​ផ្សេង​ៗ​ទៀត តែ​ខណៈ​ព្រឹក​នេះ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។

ដោយ​កម្មករ​បាន​និយាយ​ថា គាត់​កំពុង​តែ​ធ្វើការ​សុខ​ៗ​ស្រាប់តែ​ដួល​សន្លប់​ជា​បន្តបន្ទាប់​គ្នា​តែ​ម្តង តែ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​នៃ​ការ​សន្លប់​ទេ គ្រាន់តែ​មាន​អាការ​វិលមុខ ថប់ដង្ហើម ក៏​បណ្តាល​ឲ្យ​ដួល​សន្លប់ ហើយ​អ្នក​ដែល​អត់​សន្លប់​ក៏​បាន​នាំ​គ្នា​រត់​ចេញពី​រោងចក្រ ដោយ​រោច​ចក្រ​បាន​បិទទ្វារ​ជាប​ណ្ណោះ​អាសន្ន​ផង​ដែរ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ