ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​​កម្ដៅ​​ថ្ងៃក្នុងកម្រិត​​សមល្ម​ម​ជួយ​​ឱ្យ​ឆ្អឹង​​រឹងមាំ​​ និង​កាត់​បន្ថយ​​​អត្រា​​ជំងឺ​មហារីក​ទទួលវីតាមីនដេពីក​ម្តៅព្រះអា​ទិត្យធ្វើឱ្យរូបរាងសមសួនស្បែក​ស្រស់​ថ្លា

10 ឆ្នាំ មុន

ការ​ត្រូវ​​​​កម្តៅ​ថ្ងៃ​ច្រើនពេក អាច​ធ្វើ​​ឱ្យ​កើត​ជំងឺ​មហារីក​បាន ប៉ុន្តែ​​បើ​ត្រូវ​កម្តៅ​ថ្ងៃ​ក្នុង​​​កម្រិត​​សម​ល្មម ជួយ​ឱ្យ​មាន​​សុខភាពល្អ ព្រោះ​វា​​ធ្វើ​ឱ្យ​ឆ្អឹង​​រឹងមាំ និង​ជួយកាត់​បន្ថយ​​​អត្រា​​ប្រឈម​នឹង​ជំងឺ​មហារីក​បាន ។ កម្តៅ​ថ្ងៃ មានជាតិ​​វីតា​មីន​​ដេ គ្រប់គ្រាន់​​ដែលអាច​ធ្វើ​​ឱ្យ​អ្នក​​មាន​រូបរាង​​សម​សួន​​ផងដែរ ។ ប៉ុន្តែ​​បើ​ពុំ​ចង់ទទួល​វីតាមីនពី​កម្តៅ​​ថ្ងៃ​ ព្រោះខ្លាច​​ខូចស្បែក ​អ្នក​អាច​ទទួល​ទាន​ស៊ុត ឬ​ត្រី​​​​​​វិញ​ក៏​បាន​​ ។ រី​ឯ​

ការ​ត្រូវ​​​​កម្តៅ​ថ្ងៃ​ច្រើនពេក អាច​ធ្វើ​​ឱ្យ​កើត​ជំងឺ​មហារីក​បាន ប៉ុន្តែ​​បើ​ត្រូវ​កម្តៅ​ថ្ងៃ​ក្នុង​​​កម្រិត​​សម​ល្មម ជួយ​ឱ្យ​មាន​​សុខភាពល្អ ព្រោះ​វា​​ធ្វើ​ឱ្យ​ឆ្អឹង​​រឹងមាំ និង​ជួយកាត់​បន្ថយ​​​អត្រា​​ប្រឈម​នឹង​ជំងឺ​មហារីក​បាន ។ កម្តៅ​ថ្ងៃ មានជាតិ​​វីតា​មីន​​ដេ គ្រប់គ្រាន់​​ដែលអាច​ធ្វើ​​ឱ្យ​អ្នក​​មាន​រូបរាង​​សម​សួន​​ផងដែរ ។ ប៉ុន្តែ​​បើ​ពុំ​ចង់ទទួល​វីតាមីនពី​កម្តៅ​​ថ្ងៃ​ ព្រោះខ្លាច​​ខូចស្បែក ​អ្នក​អាច​ទទួល​ទាន​ស៊ុត ឬ​ត្រី​​​​​​វិញ​ក៏​បាន​​ ។ រី​ឯ​ការ​​ទទួល​​ទាន​​ថ្នាំ​គ្រាប់​​វីតាមីន​​ដេ នោះ​អ្នក​គួរ​ប្រយ័ត្ន​​ប្រយែង ព្រោះ​បើ​ទទួល​ទានលើស​​ វា​អាច​ មាន​​ផល​អាក្រក់​​​​ដល់​រាង​កាយ​បាន ។​

*គុណ​សម្បត្តិ​​របស់ទឹកខ្មេះ
បើសិន​ជា​ត្រូវសត្វ​ល្អិត​​ទិច​កុំ​​គិតតែ​ពី​ស្រែក​យំ ចូរប្រញាប់​យកទឹកខ្មេះ​​ស្រោច​​ពីលើស្នាម​​កន្ទួល​​នោះ​គឺ​វាអាច​ជួយ​សម្រាល​​ការចុក​​ចាប់ ​ការ​ក្តៅ​ផ្សា​បាន​ ។ សូមកុំ​ភ្លេច​​ដាក់​ទឹក​ខ្មេះ​ជាប់​ខ្លួន នៅពេល​​ទៅ​កម្សាន្ត​​នៅសមុទ្រ ​ឬ​កន្លែង​​ផ្សេងៗ​ជាដើម ។

*ម្ទេស​ស្រស់ ស្លឹកម្រះព្រៅ ​និង​ខ្ទឹម​ក្រហម មាន​ឥទ្ធិ​ពល​​ជួយដល់ការ​រំលាយ​​អាហារ
១-ផ្លែ​ម្ទេស​​ស្រស់
នៅ​ក្នុង​ទឹក​មាត់របស់យើង​​មាន​អង់ស៊ីម ដែល​ជួយរំលាយ​អាហារដែល​ម្ទេស​នេះ​ហើយ​គឺ​ជា​តួ​ឯក​រំញោច​​រាងកាយ បញ្ចេញ​ទឹក​​មាត់​​បាន​កាន់តែ​ច្រើន​​ ។ ក្រៅ​ពីនេះ ភាព​ហឹរក្តៅ​នៃម្ទេស​អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​​ដុត​បំផ្លាញ​​ ធ្វើការ​ងារ​បាន​ល្អ និង​​ជួយសម្រួល​ខ្យល់​​ដែល​ជា​ភ្នាក់​ងារ​​​ធ្វើ​ឱ្យ​​​ហើម​ពោះ មាន​ដំណើរ​ការ​ធម្ម​តា​ ។​

២-ស្លឹក​ម្រះព្រៅ
ជាតិថ្នាំ​​​នៅ​ក្នុង​​ស្លឹក​ម្រះ​ព្រៅ​ អាច​រំញោច​​ទៅ​​ដល់​រាង​កាយ​ឱ្យ​បញ្ចេញ​​ទឹកប្រមាត់​​មក​រំលាយ​អាហារ​ធ្វើ​ឱ្យ​កាត់​បន្ថយ​​បញ្ហា​ហើម​ពោះ។ អ្នក​​ដែល​​ចូល​​ចិត្ត​ឆ្កឹះ​ស្លឹក​ម្រះ​ព្រៅចោល ​គឺ​ដល់​ពេល​​ដែល​ត្រូវ​​គិត​សា​ជា​ថ្មី​ហើយ ។​

៣-ខ្ទឹមក្រហម
ខ្ទឹមក្រហម​​ មានសារ​ធាតុ​​ជួយ​ដល់​ការ​រំលាយ​​​​​​​​អាហារ​​ធ្វើ​ឱ្យ​ប្រព័ន្ធ​​រំលាយ​​អាហារ​​​​សប្បាយ​​រីករាយ ​ព្រោះ​​មានជំនួយ​ការ​យ៉ាង​ពិសេស​នេះ​ ៕