ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែកៗ! បន្ទប់​សណ្ឋាគារ​រចនា​ដូច​កាប៊ី​ន​យន្តហោះ

4 ឆ្នាំ មុន

សណ្ឋាគារ Haneda Excel Hotel Tokyu ដែល​ភ្ជាប់​ទៅ​នឹង​អាកាសយានដ្ឋាន​អន្តរជាតិ Haneda នៅ​ទីក្រុង​តូ​ក្យូ​ទើបតែ​បាន​បង្ហាញ​ពី​បន្ទប់​មួយ​ដែល​មាន​បំពាក់​ដោយ​កាប៊ី​ន​យន្ត ហោះ​សិប្បនិមិត្ត​ដ៏​ធំ​មួយ​ជា​ប្រភេទ​កម្សាន្ត​សម្រាប់​ភ្ញៀវ​ដែល​ចង់បាន​បទ​ពិសោធ​ធ្វើ​ជា​អ្នកបើកបរ​យន្តហោះ ។…

សណ្ឋាគារ Haneda Excel Hotel Tokyu ដែល​ភ្ជាប់​ទៅ​នឹង​អាកាសយានដ្ឋាន​អន្តរជាតិ Haneda នៅ​ទីក្រុង​តូ​ក្យូ​ទើបតែ​បាន​បង្ហាញ​ពី​បន្ទប់​មួយ​ដែល​មាន​បំពាក់​ដោយ​កាប៊ី​ន​យន្ត ហោះ​សិប្បនិមិត្ត​ដ៏​ធំ​មួយ​ជា​ប្រភេទ​កម្សាន្ត​សម្រាប់​ភ្ញៀវ​ដែល​ចង់បាន​បទ​ពិសោធ​ធ្វើ​ជា​អ្នកបើកបរ​យន្តហោះ ។ បន្ទប់​នេះ​បំពាក់​ដោយ​កាប៊ី​ន​យន្ដហោះ​ដែល​មាន​មូលដ្ឋាន​លើ​យន្តហោះ Boeing 737-800 នេះ​បើ​យោង​តាម Kotaku ។

បន្ទប់​សណ្ឋាគារ​នេះ​មាន​ពីរ​កញ្ចប់​តម្លៃ​ផ្សេង​គ្នា ទី​១ គឺ​ជួល​រយៈពេល​៩០​នាទី​ដោយ​ភ្ជាប់​មក​ជាមួយ​គ្រូបង្រៀន​បើកបរ​ដែល​មាន​តម្លៃ​២៧៦​ដុល្លារ និង​កញ្ចប់​មួយទៀត​ជា​ជម្រើស​ថោក​ជាង​នេះ​គឺជា​ការ​ស្នាក់​នៅ​មួយ​យប់​តម្លៃ​២៣២​ដុល្លារ ប៉ុន្តែ​គ្មាន​គ្រូ​ណែនាំ​ការ​បើកបរ​ទេ ។

សារព័ត៌មាន Grapee បាន​រាយការណ៍​ថា​បន្ទប់​សណ្ឋាគារ​ពិសេស​នេះ​ត្រូវ​បាន​ធ្វើ​ឡើងជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ពិធី​ខួប​លើក​ទី​១៥​របស់​សណ្ឋាគារ​នេះ ។ អ្នក​ដែល​ចង់​កក់​បន្ទប់​នេះ​អាច​រកបាន​តាម​គេហទំព័រ​ផ្លូវការ​របស់ Haneda Excel Hotel Tokyu ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ