តម្លៃប្រេងឆៅអន្តរជាតិហក់ដល់ ១២៤ ដុល្លារក្នុង១បារ៉ែល ខណៈជម្លោះមជ្ឈិមបូព៌ានៅតែរកច្រកចេញមិនឃើញ
អន្តរជាតិ ៖ តម្លៃប្រេងឆៅ Brent ដែលជាប្រេងស្តង់ដាពិភពលោក បានហក់ឡើងដល់ជាង ១២៤ ដុល្លារអាមេរិកក្នុង១បារ៉ែល នៅថ្ងៃទី៣០ ខែមេសា…
អន្តរជាតិ ៖ តម្លៃប្រេងឆៅ Brent ដែលជាប្រេងស្តង់ដាពិភពលោក បានហក់ឡើងដល់ជាង ១២៤ ដុល្លារអាមេរិកក្នុង១បារ៉ែល នៅថ្ងៃទី៣០ ខែមេសា…
អន្តរជាតិ ៖ តម្លៃប្រេងឆៅ Brent ដែលជាប្រេងស្តង់ដាពិភពលោក បានហក់ឡើងដល់ជាង ១២៤ ដុល្លារអាមេរិកក្នុង១បារ៉ែល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដោយសារតែរបាយការណ៍មួយដែលថា សហរដ្ឋអាមេរិកកំពុងតែពិចារណាលើសកម្មភាពយោធាដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីបំបែកភាពជាប់គាំងនៃកិច្ចចរចាសន្តិភាព ដែលបង្កើនការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់បន្ថែមទៀត ចំពោះការនាំចេញរបស់មជ្ឈិមបូព៌ាដែលកំពុងជួបវិបត្តិរួចទៅហើយ។ នេះបើតាមប្រភពពី Reuters បានចេញផ្សាយ។
សន្ទសន៍ប្រេងឆៅប្រភេទ Brent បានកើនឡើង ៦,៨១ ដុល្លារអាមេរិក ឬ ៥,៨% ដល់ ១២៤,៨៤ ដុល្លារក្នុង១បារ៉ែល គិតត្រឹមម៉ោង ១២:២៧ នាទីថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា)។ ចំណែកប្រេងឆៅសហរដ្ឋអាមេរិក West Texas Intermediate (WTI) បានកើនឡើង ២,៧៦ ដុល្លារ ឬ ២,៦% នៅត្រឹម ១០៩,៦៤ ដុល្លារក្នុង១បារ៉ែល។
ស្តង់ដារប្រេងឆៅទាំងពីរកំពុងស្ថិតលើផ្លូវសម្រាប់ការឡើងខែទី៤។ ចាប់តាំងពីដើមឆ្នាំមក តម្លៃប្រេងឆៅ Brent បានកើនឡើងជាងទ្វេដង ដោយកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែមីនា ឆ្នាំ២០២២ ហើយតម្លៃប្រេងឆៅប្រភេទ WTI បានកើនឡើងរហូតដល់ជាង ៩០%។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) គ្រោងនឹងទទួលបានការណែនាំនៅថ្ងៃទី៣០ ខែមេសា អំពីផែនការសម្រាប់ការវាយប្រហារយោធាជាបន្តបន្ទាប់លើអ៊ីរ៉ង់ ដោយសង្ឃឹមថា អ៊ីរ៉ង់នឹងត្រឡប់ទៅរកការចរចាលើកម្មវិធីនុយក្លេអ៊ែរវិញ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ហើយអ៊ីរ៉ង់បានសងសឹកវិញ ដោយបិទការដឹកជញ្ជូនស្ទើរតែទាំងអស់ឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ដែលបានរាំងស្ទះទៅដល់ការផ្គត់ផ្គង់ថាមពលពីបណ្តាក្រុមហ៊ុនផលិតនៅមជ្ឈិមបូព៌ា។ អំឡុងពេលមានបទឈប់បាញ់ដែលបានផ្អាកការប្រយុទ្ធគ្នា សហរដ្ឋអាមេរិកបានបិទខ្ទប់ផ្លូវទឹកកំពង់ផែអ៊ីរ៉ង់។
ការចរចាដើម្បីដោះស្រាយជម្លោះ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្តាលឱ្យបណ្តាអ្នកវិភាគនិយាយថា ជម្លោះរំខានដល់ការផ្គត់ផ្គង់ថាមពលដ៏ធំបំផុតរបស់ពិភពលោកនោះ ត្រូវបានជាប់គាំង ដោយអាមេរិកទទូចឱ្យពិភាក្សាអំពីការគ្មានកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ចំណែកអ៊ីរ៉ង់ទាមទារការគ្រប់គ្រងខ្លះលើច្រកសមុទ្រ និងសំណងសម្រាប់ការខូចខាតពីសង្គ្រាមបង្កឡើងដោយអាមេរិក៕


ចែករំលែកព័តមាននេះ