ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​២​ខែ​ជាមួយ​អ៊ី​រ៉​ង់​! សហរដ្ឋអាមេរិក​ចាយ​អស់ ២៥ ពាន់​លាន​ដុល្លារ

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ បាន​អះអាង​ថា ការ​ចំណាយ​របស់​សហរដ្ឋអាមេរិក​លើ​សង្គ្រាម​ជាមួយ​អ៊ី​រ៉​ង់​ដែល​កំពុង​បន្ត ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ចំនួន ២៥…

សហរដ្ឋអាមេរិក ៖ មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ បាន​អះអាង​ថា ការ​ចំណាយ​របស់​សហរដ្ឋអាមេរិក​លើ​សង្គ្រាម​ជាមួយ​អ៊ី​រ៉​ង់​ដែល​កំពុង​បន្ត ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ចំនួន ២៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក រហូត​មក​ដល់​ពេល​នេះ ខណៈ​ដែល​សង្គ្រាម​ជិត​ដល់​រយៈពេល ៦០ ថ្ងៃ​ហើយ ដែល​នេះ​ជា​ផ្តល់​នូវ​ការ​ប៉ាន់​ស្មានជា​ផ្លូវការ​លើក​ដំបូង​អំពី​តម្លៃ​យោធា​សម្រាប់​សង្គ្រាម​នេះ​ផង​ដែរ​។ នេះ​បើ​តាម​ប្រភព​ពី Reuters និង CBC News បាន​ចេញផ្សាយ​។

លោក Jules Hurst អនុប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​មន្ទីរ​បញ្ច​កោណ បាន​ប្រាប់​គណៈកម្មាធិការ​យោធា​សភាតំណាងរាស្ត្រ រួម​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សង្គ្រាម លោក Pete Hegseth និង​ប្រធាន​សេនាធិការ​ចម្រុះ លោក Dan Caine ថា ភាគច្រើន​នៃ​ទំហំ​ទឹកប្រាក់ ២៥ ពាន់​លាន​ដុល្លារ​ចំណាយ​លើ​គ្រាប់រំសេវ​។ ទោះ​យ៉ាងណា លោក​មិន​បាន​រៀបរាប់​លម្អិត​អំពី​តម្លៃ​នោះ​រួម​បញ្ចូល​គ្នា និង​ការ​ចំណាយ​ដែល​បាន​ព្យាករណ៍​លើ​ការ​កសាង​ឡើង​វិញ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​នៅ​តំបន់​មជ្ឈិមបូព៌ា ដែល​ខូចខាត​ក្នុង​សង្គ្រាម​នោះ​ទេ​។

ទន្ទឹម​ជាមួយ​គ្នា លោក Adam Smith តំណាងរាស្ត្រ​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ ក៏​បាន​ឆ្លើយ​តប​ទៅ​កាន់​លោក Jules Hurst ដូច្នេះ​ថា «​ខ្ញុំ​រីករាយ​ដែល​លោក​បាន​ឆ្លើយ​សំណួរ​នោះ ព្រោះ​យើង​បាន​ស្នើ​សុំ​ជា​យូរ​មក​ហើយ ហើយ​គ្មាន​នរណា​ម្នាក់​ផ្តល់​តួលេខ​ឱ្យ​យើង​នោះ​ទេ​។ ពិត​ណាស់ ការ​ចំណាយ​ចំនួន ២៥ ពាន់​លាន​ដុល្លារ​នេះ គឺ​ស្មើនឹង​ថវិកា​ចំណាយ​ទាំងមូល​របស់​អង្គការ NASA សម្រាប់​ឆ្នាំ​នេះ​»​។

ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ តួលេខ​នេះ នៅ​តែ​មិន​ច្បាស់​ទេ​ថា តើ​មន្ទីរ​បញ្ច​កោណ​ទទួល​បាន​ទឹកប្រាក់​ចំនួន ២៥ ពាន់​លាន​ដុល្លារ​ដោយ​របៀប​ណា ដោយសារ​តែ​ប្រភព​មួយ​បាន​ប្រាប់ Reuters កាលពី​ខែ​មុន​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប៉ាន់​ប្រមាណ​ថា ៦​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​ជាមួយ​អ៊ី​រ៉​ង់​បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ខាតបង់​យ៉ាង​ហោច​ណាស់ ១១,៣ ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ