ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តពន្លះម៉ូតូ ស្លា.ប់ម្នាក់ លើផ្លូវជាតិ​លេខ៤

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ស្ត្រី​ម្នាក់​បាន​រង​របួស​មធ្យម ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៩​នាទី​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៩…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ស្ត្រី​ម្នាក់​បាន​រង​របួស​មធ្យម ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៩​នាទី​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២១២-២១៣ ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។

សមត្ថកិច្ច​បញ្ជាក់​ថា ភាគី​ខាង​រថយន្ត​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ៣E-៦៣៨២ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ១I-៩៦២០ បើកបរ​ដោយ​ឈ្មោះ នាក់ ខុ​ម ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភ្នំ​លាវ ឃុំ​ភ្នំ​លាវ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​រង​របួស​មធ្យម និង​បុរស​ជា​អ្នក​រួម​ដំណើរ​ម្នាក់ មិន ស្គាល់​អត្តសញ្ញាណ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បញ្ជាក់​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ មាន​ទិស​ដៅ​ចូល​ក្រុងព្រះសីហនុ លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បុក​ពីក្រោយ​ម៉ូ​តួ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ចំណែក​អ្នក​រួម​ដំណើរ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។ រីឯ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​បុរស​រង​គ្រោះ​ដែល​ស្លាប់​ដើម្បី​មក​ទទួល​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ស្ត្រី​ដែល​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្នុង​ក្រុងព្រះសីហនុ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការ​រដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ