ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​គី​អាវ កំពូល​កីឡាករ​ហ្វី​លី​ពី​ន​ផ្តួល​គូ​ប្រកួត​ធ្វើ​អោយ​កក្រើក​ពិភពលោក

4 ឆ្នាំ មុន

ប៉ា​គី​អាវ ( Manny Pacquiao) ដែល​ជា​កីឡាករ​ប្រដាល់​លំដាប់ថ្នាក់​ពិភពលោក​ដ៏​ល្បី​ល្បាយ​នោះ​បាន​ដណ្តើម​ជ័យ​ជំនះ​លើ​គូប្រកួត​លោក ឃេ​ត ធើ​មែន​( Keith Thurman) ដោយ​ពិន្ទុ​ក្នុង…

ប៉ា​គី​អាវ ( Manny Pacquiao) ដែល​ជា​កីឡាករ​ប្រដាល់​លំដាប់ថ្នាក់​ពិភពលោក​ដ៏​ល្បី​ល្បាយ​នោះ​បាន​ដណ្តើម​ជ័យ​ជំនះ​លើ​គូប្រកួត​លោក ឃេ​ត ធើ​មែន​( Keith Thurman) ដោយ​ពិន្ទុ​ក្នុង ការ​ប្រកួត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ។ ជ័យ​ជំនះ​របស់​គាត់​បាន​ធ្វើ​អោយ​ផ្អើល​ពេញ​ពិភពលោក ខណៈ​ដែល​លោក​បាន​ធ្វើ​អោយ​ឃេ​ត ធើ​មែន កីឡាករ​ប្រដាល់​ជនជាតិ​អា​មេ​រិ​ក​ទទួល​បរាជ័យ​ជា​លើក​ដំបូង​ក្នុង​ឆាកជីវិត​ជា​កីឡាករ​ប្រដាល់ ។

ចៅក្រម​ពីរ​នាក់​បាន​ផ្តល់​ពិន្ទុ​អោយ​ប៉ា​គី​អាវ ១១៥-១១២ ខណៈ​ដែល​ចៅក្រម​មួយ​រូប​ផ្តល់​ពិន្ទុ​អោយ​កីឡាករ​អា​មេ​រិ​ក ១១៤-១១៣ ។ បន្ទាប់​ពី​ការ​ប្រកួត​កក្រើក​ពិភពលោក​នោះ​មក ប៉ា​គី​អាវ​បាន​និយាយ​ថា «​គួរ​ប្រកួត​របស់ខ្ញុំ​ខ្លាំង​ហើយ វ៉ៃ​បាន​ល្អ​បំផុត ។ ខ្ញុំ​ក៏​បាន​ប្រឹង​អស់​សមត្ថភាព​ដែរ ។ ខ្ញុំ​គិត​ថា ការ​ប្រកួត​នោះ គឺជា​ប្រកួត​ដ៏​ល្អ​មួយ​ដែល​ធ្វើ​អោយ​អ្នក​មើល​សប្បាយ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ