ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់​បាត់បង់ជីវិត​យ៉ាង​រន្ធត់​ ក្រោយ​ជួបគ្រោះក្នុងស្រុកសំពៅលូន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា តាម​មន្ត្រី​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ស្លាប់​នៅ​ក្នុងហេតុការណ៍​​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៩ កក្កដា នៅ​លើ​ផ្លូវជាតិ​លេខ​៥៧B ត្រង់​ចំណុច​ភូមិ​អូរ​ចំណឹប ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន…

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា តាម​មន្ត្រី​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ស្លាប់​នៅ​ក្នុងហេតុការណ៍​​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៩ កក្កដា នៅ​លើ​ផ្លូវជាតិ​លេខ​៥៧B ត្រង់​ចំណុច​ភូមិ​អូរ​ចំណឹប ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​ដឹក​ស៊ី​ទេ​ន​ហ្គា​ស LPG ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៥០២៦ បើកបរ​ដោយ​ឈ្មោះ​ទួន សុ​អុីម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ​។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា រថយន្ត​បង្ក​នេះ​បាន​ជ្រុល​ចង្កូត​ឆ្លង​គំនូស​លឿង​ទៅ​បុក​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សេក សឿ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ក្រូច ឃុំ​ប៊ួ​រ ស្រុក​ភ្នំព្រឹក ខណ​:​ពេល​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

បើ​តាម​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ​បាន​ចុះ​អន្តរា​គម​ន៏​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ហើយ​ថែម​ទាំង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ផង​ដែរ​។ ពេល​នេះ​មន្ត្រី​ចរាចរ​ណ៏​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​និង​បាន​បញ្ជូន​ទៅ​កាន់កា​រិ​យ​ល័យ​ចរាចរ​ណ៏​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ