ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​២​ក្រុម​បើក​ឆាកប្រយុទ្ធ​គ្នា​ផ្អើល​មុខ​សណ្ឋាគារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គេ​មិនដឹង​ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ សុខ​ៗ​ស្រាប់តែ​មាន​អំពើ​ហិង្សា​កើតឡើង​រវាង​ភាគី​ម្ខាង​ជា​ជនជាតិ​ចិន​ដែល​មាន​គ្នា​ជាង​២០​នាក់​បាន​ព្រួត​វាយ​និង​យក​ដំបង​ឆក់​ភាគី​ម្ខាង​ទៀត​ជា​ជនជាតិ​ចិន​ដែល​មាន​គ្នា​៣​នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ទាំង​៣​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​២១៤…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គេ​មិនដឹង​ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ សុខ​ៗ​ស្រាប់តែ​មាន​អំពើ​ហិង្សា​កើតឡើង​រវាង​ភាគី​ម្ខាង​ជា​ជនជាតិ​ចិន​ដែល​មាន​គ្នា​ជាង​២០​នាក់​បាន​ព្រួត​វាយ​និង​យក​ដំបង​ឆក់​ភាគី​ម្ខាង​ទៀត​ជា​ជនជាតិ​ចិន​ដែល​មាន​គ្នា​៣​នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ទាំង​៣​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​២១៤ កែង​នឹង​ផ្លូវ​៦៣ នៅ​ចំណុច​សណ្ឋាគារ​ឌី​ស​ខា​វែ​រី​ហូល​ថេ​ល ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ភាគី​ជនជាតិ​ចិន​ទាំង​ក្រុម​ខាងលើ​មិន​ទាន់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនជាតិ​ចិន​ចំនួន​២​ក្រុម ដោយ​ភាគី​ម្ខាង​មាន​គ្នា​៣​នាក់ ចំណែក​ភាគី​ម្ខាង​ទៀត​មាន​គ្នា​ជាង​២០​នាក់​ប្រដាប់​ដោយ​ដំបង​ឆក់ និង​ដំបង​៣​កំណាត់​បាន​ព្រួត​វាយ​ទៅ​លើ​ភាគី​ខាង​ជន​រង​គ្រោះ​ដែល​មាន​គ្នា​៣​នាក់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​សន្លប់​ទាំង​៣​នាក់ ក្នុង​នោះ​២​នាក់​សន្លប់​ត្រូវ​បាន​ជនជាតិ​ចិន​ខាង​ភាគី​បង្ក​អូស​យក​ទៅ​ក្នុង​សណ្ឋា​គារ ហើយ​ម្នាក់​ទៀត​បាន​ដេក​ដួល​នៅ​មុខ​សណ្ឋាគារ​បែកក្បាល​ហូល​ឈាម​សន្លប់​ត្រូវ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ដឹក​យក​ទៅ​ព្យាបាល ។

តាម​ប្រភព​ពី​សមត្ថកិច្ច​​បានឱ្យដឹង​ថា ពួកគាត់មិនដឹងថា ជនជាតិ​ចិន​ទាំង​២​ក្រុមខាងលើ​នេះ​មាន​ទំនាស់​រឿង​អ្វី​នោះ​ទេ គ្រាន់តែ​ដឹង​ថា​សុខ​ៗ​ក៏​មាន​កើតជា​អំពើ​ហិង្សា​នៅ​មុខ​សណ្ឋាគារ​ខាងលើ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​បាន​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ហើយ​រង់ចាំ​ជន​រង​គ្រោះជា​សះស្បើយ​សិន​នឹង​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ពេល​ក្រោយ​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ