ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​នេសាទ​២​កន្លែង​ត្រូវ​បាន​ចាប់ និង​ដុត​បំផ្លាញ​ចោល​ឧបករណ៍​ខ្ទេច(មានវីដេអូ)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម សកម្មភាព​របស់​ក្រុម​ជំនាញ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ចំនួន​២​កន្លែង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៩ នៅ​ត្រង់​ចំនុច​ទំនប់​ជ្រោយ​អណ្តូង និង​ទំនប់​រលំ​ពោធិ…

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម សកម្មភាព​របស់​ក្រុម​ជំនាញ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ចំនួន​២​កន្លែង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៩ នៅ​ត្រង់​ចំនុច​ទំនប់​ជ្រោយ​អណ្តូង និង​ទំនប់​រលំ​ពោធិ ឃុំ​មៀន ស្រុក​ព្រៃឈរ ។ ដោយ​បាន​រឹបអូស​បទល្មើស​នេសាទ​ជា​ច្រើន និង​បាន​ដុត​បំផ្លាញ​ចោល​ក្រោម​ការ​ឯកភាព​ពី​លោក​ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ថា នៅ​ត្រង់​ទីតាំង​ចំនួន​២​កន្លែង នៅ​តំបន់​ខាងលើ​មាន​ដាក់​ស្បៃ​មុង ដើម្បី​ចាប់​យក​ត្រី​ក្នុងរដូវ​បិទ​នេសាទ​នោះ រូប​លោក​បាន​រាយការណ៍​ជូន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​មាន​វិធានការ​ចុះ​បង្ក្រាប​ជា​បន្ទាន់​ព្រោះ ថា​ឧបករណ៍​នេសាទ​ល្មើសច្បាប់​បាន​បំផ្លាញ​ត្រី​តូច​ៗ​ដែល​ទើបនឹង​ញាស់ ។

លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​ជលផល​ខេត្ត​ប្រាប់​បន្ត​ថា ចំពោះ​ការ​បង្ក្រាប​លើក​ទី​១ ត្រង់​ចំនុច​ទំនប់ជ្រោយ​អណ្តូង ឃុំ​មៀន ដោយ​បាន​រឹបអូស​លូ​ស្បៃ​មុង​ចំនួន​៣១​មាត់ របាំង​ស្បៃ​មុង​ប្រវែង​៧១៣​ម៉ែត្របង្គោល​ចម្រឹង​ចំនួន​៣៧២​ដើម ចាក់​លែង​កូន​ត្រី​ទៅ​ក្នុង​បឹង​ធម្មជាតិ​ទង្ង​ន់​២៥​គីឡូក្រាម ។ បន្ទាប់​មក​រូប​លោក​បាន​បន្ត​ចុះ​ដឹកនាំ​កម្លាំង​របស់​ជលផល​ខេត្ត​ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ផ្នែក​សង្កាត់ និង​សហគមន៍​នេសាទ​សាមគ្គី​ឃុំ​មៀន ចុះ​បង្ក្រាប​លើក​ទី​២ ត្រង់​ចំនុច​ទំនប់​រលំ​ពោធិ ឃុំ​មៀន ដោយ​បាន​រឹបអូស​រ៉ាវ​ចំនួន​០៤​មាត់ របាំង​ឧបករណ៍​រ៉ាវ​ប្រវែង​១០៥​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន​៥៣​ដើម ចាក់​លែង​កូន​ត្រី​ចំរុះ​ច្រើន​គីឡូក្រាម​បន្ថែម​ទៀត ។ ដោយ​មានការ​ឯកភាព​ពី​លោក​ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សម្ភារ​បទល្មើស​នេសាទ​ដែល​រឹបអូស​បាន​ត្រូវ​ដុត​បំផ្លាញ​ចោល​ផង​ដែរ ។

ជាមួយ​នោះ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត រូប​លោក​នឹង​បន្ត​ចុះ​បង្ក្រាប​បទល្មើស​នៅ​កន្លែង​ផ្សេង​ទៀត​ឲ្យ​បាន​ដូច​ភ្លៀងរលឹម​។ ហើយ​ប្រ​សិន បើ​ប្រជាពលរដ្ឋ​បានឃើញ​បទល្មើស​នៅ​តាង​ដង​ទន្លេមេគង្គ ឫ​បឹងបួរ​នានា​ត្រូវ​រាយការណ៍​មក​ជំនាញ​របស់​លោក ដើម្បី​មាន​វិធានការ​ចុះ​បង្ក្រាប ហើយ​ក៏​សូម​ឲ្យ​អ្នក​ប្រើប្រាស់​បទល្មើស​នេសាទ​មេត្តា​សូម​បញ្ឈប់​សកម្មភាព​នេសាទ​បន្ត​ទៀត ហើយ​ងាក​មក​ប្រើប្រាស់​នូវ​ឧបករណ៍​នេសាទ​ស្របច្បាប់​លក្ខណៈ​គ្រួសារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ