ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់…ទឹកនោម​អាច​បង្កើត​អគ្គិសនី​បាន​ទៀត?

4 ឆ្នាំ មុន

សាស្ត្រាចារ្យ​ជប៉ុន​មួយ​រូប ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​គាត់​អាច​គ្រប់គ្រង​ពន្លឺ LED អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ដោយ​ប្រើ​ទឹកនោម​តិចតួច​ក្នុងអំឡុងពេល​ពិសោធន៍​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១៨ ខែមេសា​កន្លង​មក ។ លោក Keiichi Kaneto…

សាស្ត្រាចារ្យ​ជប៉ុន​មួយ​រូប ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​គាត់​អាច​គ្រប់គ្រង​ពន្លឺ LED អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ដោយ​ប្រើ​ទឹកនោម​តិចតួច​ក្នុងអំឡុងពេល​ពិសោធន៍​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១៨ ខែមេសា​កន្លង​មក ។

លោក Keiichi Kaneto សាស្ត្រាចារ្យ​នៃ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​អូ​សា​កា​បាន​បង្កើត​គំនិត​នេះ​ ដោយ​សង្ឃឹម​ថា​ វា​អាច​ត្រូវ​បាន​ប្រើ​ដោយ​អ្នក​ទាំងឡាយ​ណា ​ដែល​មាន​វត្ត​មាននៅ​ក្នុង​ធម្មជាតិ​ ដូច​ជា​ការ​ឡើង​ភ្នំ ឬ​ប្រើ​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​ជាដើម ។ នេះ​បើ​យោង​តាម​កាសែត The Yomiuri Shimbun តាម​រយៈ The Japan News ។

គំនិត​នេះ​ ត្រូវ​បាន​សម្រេច​ដោយ​ការ​ប្រើប្រាស់​ថាមពល​ ដែល​មាន​សក្តានុពល​ក្នុង​សមាសធាតុ Urea ដែល​ជា​សមាសធាតុ​មួយ​នៅ​ក្នុង​ទឹកនោម ។ សមាសធាតុ Urea មាន​ផ្ទុក​នូវ​អ៊ីដ្រូសែន​ដែល​ត្រូវការ​សម្រាប់​កោសិកា​ឥន្ធនៈ ។ អ្នក​វិទ្យាសាស្ត្រ​រូប​នេះ​បាន​ធ្វើ​ក្រដាស​មួយ​ដែល​ត្រូវ​បាន​គេ​និយាយ​ថា​មាន​កម្រាស់​ប្រហែល ១ មិល្លីម៉ែត្រ ។ សន្លឹក​ក្រដាស​នេះ​ត្រូវ​បាន​គ្រប​ដោយ​ក្រណាត់​ដែល​មាន​លោហធាតុ​ទង់ដែង និង នី​កែ​ល ដែល​វា​អាច​ផលិត​អគ្គិសនី​បាន ។

អំ​ពូ​ល LED ពណ៌​ខៀវ​តូច​មួយ​ត្រូវ​បាន​បំភ្លឺ​ដោយ​ប្រើ​ទឹកនោម​តែ ២-៣ ដំណក់​ប៉ុណ្ណោះ​នៅ​លើ​សន្លឹក​ក្រដាស​នេះ​ដែល​ត្រូវ​បាន​ត​ភ្ជាប់​នៅ​ក្នុង​ស៊េរី ។ ហើយ​ប្រសិនបើ​ក្រណាត់​ធ្វើ​ពី​សរសៃ​កាបូន Fiber ដែល​មាន​លក្ខណៈ​នាំ​អគ្គិសនី​ខ្ពស់​នោះ គឺ​ទិន្នផល​អាច​ត្រូវ​បាន​កើនឡើង​ផង​ដែរ ។

លោក Kenji Miyatake សាស្ត្រាចារ្យ​ជំនាញ​ផ្នែក​គីមីវិទ្យា Macromolecular នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថាមពល​ស្អាត​របស់​សាកលវិទ្យាល័យ Yamanashi បាន​និយាយ​ថា «​មិន​ធ្លាប់​ប្រើ​វត្ថុ​ធាតុ​ដើម និង​ជ័រ​ដែល​មាន​ស្រាប់​ដើម្បី​បង្កើត​កោសិកា​ប្រេងឥន្ធនៈ​ដែល​អាច​ប្រើ​បាន​គ្រប់ពេល គ្រប់​ទីកន្លែង​ទេ។

ជាមួយនឹង​ការ​កែ​លម្អ​មួយ​ចំនួន​វា​អាច​ត្រូវ​បាន​ប្រើ​ក្នុង​វិធី​ផ្សេង​ៗ​គ្នា​» ។ ក្រៅពី​ទឹកនោម​កោសិកា​ឥន្ធនៈ​ក៏​អាច​ផលិត​អគ្គិសនី​បាន​ដែរ​ដោយ​ប្រើ​ដំណក់ទឹក​ក្រូច ឬ​ទឹកក្រូច​ស្រស់ ៕ ប្រភព​៖ nextshark ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ