ចិត្តឈឺចាប់​ប៉ុណ្ណា​…​លោកឪពុក​បាន​បាត់​បង់​​កូនប្រុស​សំណព្វចិត្ត​បែប​នេះ


រាជធានី​ភ្នំពេញ ៖ ស្តាប់​លោកឪពុក​បាន​អង្គុយ​​យំ​រៀបរាប់​គួរ​ឱ្យ​សង្វេគ​ថា គាត់​មានកូន​ប្រុស​-ស្រី​៧​នាក់ ហើយ​កូនប្រុស​ដែល​លង់ទឹកស្លាប់​​នេះ​ ជា​កូន​ទី​៦ ហើយ​ជា​អ្នក​រកស៊ី​ចិញ្ចឹម​គ្រួសារដែរ និងបាន​ទិញ​ម៉ូតូ​ឲ្យ​គាត់​ជិះ​និង​ទិញ​ទូរស័ព្ទដៃឱ្យ​ប្រើ តែពេលនេះបែរ​ជា​កូនប្រុសលង់ទឹកស្លាប់​​ហើយ ។

សូមរំលឹកថា បុរស​ម្នាក់ជាឪពុក ​មាន​ក្តី​រន្ធត់​ចិត្តជា​ខ្លាំង និង​បាន​យំ​រៀបរាប់​ពី​អំពើ​ល្អ​របស់​កូន ព្រមទាំង​បួង​សួង​ដល់​អា​រុក្ខ​អារក្សអ្នកតា​ម្ចាស់ទឹក​ម្ចាស់​ដី ឱ្យ​ជួយ​រកស​ពកូន​ឲ្យ​ឃើញ ខណៈ​កូនប្រុស​សំណព្វ​ដែល​ជា​កម្មករ​ទូកដបាន​លង់ទឹក​លិច​បាត់​នៅ​ក្នុង​ទន្លេ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​១៨ ​កក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​កំពង់ចម្លង​ព្រែក​លៀប កោះដាច់ កោះ​ឧ​ញ៉ា​តី ស្ថិត​ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។

កូនប្រុស​គាត់​ដែល​លង់ទឹក​ស្លាប់​នេះ​ ឈ្មោះ ហឿ​ន វង្ស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​កំពង់ដ​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ភូមិ​ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ។ លោកមៀ​ច សេរី នាយ​ប៉ុស្តិ៍​នគរបាល​ព្រែកលៀប បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​យុវជន​រងគ្រោះ​និង​មិត្តភក្តិ​ដែល​ជា​កម្មករ​កំពង់ដ​៣​នាក់​ទៀតបាន​ចុះ​មុជទឹក​លេង​នៅ​ក្បែ​ទូកដ ។ នៅ​ពេល​កំពុងហែល​ទឹក​លេង មិនដឹង​មូលហេតុ​អ្វី​ទេ​ស្រាប់តែលង់ទឹក​ស្រែកហៅ​ឲ្យ​គេ​ជួយ ហើយ​កម្មករ​ដូច​គ្នា​បោះ​ពោង​ឲ្យ​តែ​កម្មករ​រូប​នេះ​បាន​លិច​បាត់ ។

តាម​កម្មករ​ឈ្មោះ រ៉ា វ​ណ្ណា អាយុ​១៧​ឆ្នាំនិយាយ​ថា ខណៈ​កំពុង​មុជទឹក​លេង ខ្លួន​បាន​ហែលទៅ​ក្រោយ​កាណូត​តោង​ឡើង ឯ​ជន​រង​គ្រោះ​បាន​ហែល​មក​កណ្តាល​ទូក​កាណូត​ជិត​ដល់​ទៅ​ហើយ ​ស្រាប់តែ​លង់​ក៏​ស្រែក​ឲ្យ​ជួយ តែ​មិន​ទាន់បាន​ទៅ​ជួយ​ផង​ក៏​លិច​បាត់​ទៅ ។

បុរស​ជា​ឪពុក​បាន​យំ​រៀបរាប់ ព្រមទាំង​បួងសួង​ដល់​ព្រះ​បារមី និង​ម្ចាស់​ទឹក​ម្ចាស់​ដី​សូម​ជួយ​រកស​ពកូន​គាត់​ឲ្យ​ឃើញ ។ បន្ទាប់​ពី​បួងសួង ក្រុម​គ្រួសារ​ក៏​ដូច​ជា​ម្ចាស់​ដ បាន​ជួល​ខ្មែរ​អ៊ិ​ស្លា​ម​ឲ្យ​ជួយ​រាវរក និង​បាន​រកសព​ឃើញ​នៅ​វេលា​ម៉ោង​ប្រមាណ​១​ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ហើយ​ក៏​បាន​នាំ​យក​សព​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ទាំង​ក្តី​ទុក្ខ​វិយោគ​ដ៏​ធំធេង ៕ ​(សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ