ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្ក្រាប​មួយ​ធ្វើ​ឡើង​ក្នុង​«​មជ្ឈមណ្ឌល​កម្សាន្ត​ក្មេង​លេង​»​កោះ​ពេជ្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុ​លអភិបាល​ខណ្ឌ បាន​បង្ក្រាប​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង ដែល​ជ្រក​ក្រោម​ស្លាក​ជា​កន្លែង​ក្មេង​លេង​យីហោ​«​មជ្ឈមណ្ឌល​កម្សាន្តក្មេង​លេង​»​នៅ​កោះ​ពេជ្រ ដោយ​បាន​ឃាត់ខ្លួន​មាន​ទាំង​ជនជាតិ​ខ្មែរ​និង​ចិន​សរុប​ចំនួន​១៣​នាក់ និង​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៩​គ្រឿង…

​រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុ​លអភិបាល​ខណ្ឌ បាន​បង្ក្រាប​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង ដែល​ជ្រក​ក្រោម​ស្លាក​ជា​កន្លែង​ក្មេង​លេង​យីហោ​«​មជ្ឈមណ្ឌល​កម្សាន្តក្មេង​លេង​»​នៅ​កោះ​ពេជ្រ ដោយ​បាន​ឃាត់ខ្លួន​មាន​ទាំង​ជនជាតិ​ខ្មែរ​និង​ចិន​សរុប​ចំនួន​១៣​នាក់ និង​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៩​គ្រឿង ។

ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​មជ្ឈមណ្ឌល​កម្សាន្ត​ក្មេង​លេង ដែល​មាន​ទីតាំង​ហ្គេ​ម​ខាងលើ​ស្ថិត​នៅ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលា​ខណ្ឌចំការមន​មួយ​រូប​ឱ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​ពី​សំណាក់​មន្ត្រី​ជំនាញ​របស់​សាលា​ខណ្ឌ នា​ពេល​កន្លង​មកបានឃើញ​ថា នៅ​ក្នុង​ទីតាំង​កន្លែង​ក្មេង​លេង​ដែលមាន​យីហោ​«​មជ្ឈមណ្ឌល​កម្សាន្ត​ក្មេង​លេង​»​នេះ មាន​លួច​បង្កប់​ល្បែងស៊ីសង​ដែល​ជា​ប្រភេទ​ហ្គេ​មបាញ់​ត្រី ទើប​ពេល​នេះ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុ​ល អភិ
បាល​ខណ្ឌ ដែល​មាន​អាជ្ញាធរ​សង្កាត់​ទន្លេបាសាក់ នគរបាល​ខណ្ឌ និង​កងរាជអាវុធហត្ថ​ខណ្ឌ ចុះ​ទៅ​បង្ក្រាប​តែ​ម្តង ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​សរុប​ចំនួន​១៣​នាក់ ក្នុង​នោះ​មាន​បុគ្គលិក​បម្រើ​ការងារ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​ខាងលើ​ចំ នួន​៤​នាក់ (​បុរស​ជនជាតិ​ចិន​ម្នាក់ និង​បុគ្គលិក​ជនជាតិ​ខ្មែរ​ប្រុស​ម្នាក់ ស្ត្រី​២​នាក់​) និង​ភ្ញៀវ​ដែល​ចូល​លេង​ចំនួន​៩​នាក់​(​ប្រុស​២​នាក់​និង​ស្រី​៧​នាក់​) និង​បាន​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៩​គ្រឿង​។ ចំណែកឯ​ឧបករណ៍​ក្មេង​លេង​ផ្សេង​ទៀត នៅ​រក្សា​ទុក​ដដែល ។

គួរ​បញ្ជាក់​ថា ទីតាំង​ខាងលើ​នេះ​មាន​ម្ចាស់​ឈ្មោះ Chen Chao Yun ភេទ​ប្រុស ជា​ជនជាតិចិន ដោយ​សុំ​បើក​មាន​អាជ្ញាប័ណ្ណ​និង​ច្បាប់​ប្រកប​អាជីវកម្ម​ជា​មជ្ឈមណ្ឌល​កម្សាន្ត​ក្មេង​លេង ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ ។ ក្រោយ​ពី​ប្រតិបត្តិការ​បង្ក្រាប​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់ ជ្រកក្រោម​ស្លាក​ជា​កន្លែង​ក្មេង​លេង​រួច​ហើយ មនុស្ស​ប្រុស-​ស្រី​មាន​ទាំង​ជនជាតិ​ខ្មែរ​និង​ជនជាតិ​ចិន​សរុប​ទាំង​១៣​នាក់ រួម​ទាំង​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៩​គ្រឿង ដែល​ធ្វើការ​ដកហូត ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត ។ ចំណែកឯ​ទីតាំង​ខាងលើ ក៏​បាន​បិទទ្វារ​ឈប់​ឲ្យ​ធ្វើ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ផង​ដែរ ដើម្បី​កែ​លម្អ​ការ​រកស៊ី​ឱ្យ​ស្របច្បាប់ ៕ (សម្រួលដោយយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ