ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​​ក្នុង​ខេត្តបាត់ដំបង​កាន់តែ​មាន​ភ្ញៀវ​បាន​ស្គាល់​ និងកំពុង​​ក្លាយជា​តំបន់​ទេសចរណ៍​មុនគេ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទំនប់​ពហុ​បំណង​បាត់ដំបង​ជា​ទំនប់​វា​រី​អគ្គិសនី​មិន​ទាន់​រួចរាល់​ទាំងស្រុង បាន​ក្លាយទៅជា​តំបន់​ទេសចរណ៍​តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ និង​ជំរុញ​តាម​រយៈ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី…

ខេត្តបាត់ដំបង ៖ ទំនប់​ពហុ​បំណង​បាត់ដំបង​ជា​ទំនប់​វា​រី​អគ្គិសនី​មិន​ទាន់​រួចរាល់​ទាំងស្រុង បាន​ក្លាយទៅជា​តំបន់​ទេសចរណ៍​តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ និង​ជំរុញ​តាម​រយៈ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី ព្រមទាំង​ប្រធាន​ក្រុមការងារ​ខេត្តបាត់ដំបង​ព​ន្លឿ​ន​ការ​រីក​ចម្រើន​បន្ថែម​ទៀត តាម​បែប​សម័យ​ទំនើប​ដែល​ប្រជាពលរដ្ឋ​កំពុង​ត្រូវការ ។

ទំនប់​នេះ​មាន​ទីតាំង​សំណង់​មេ ស្ថិត​នៅ​ក្នុង​ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ដោយ​ការងារ​នេះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អនុវត្តន៍​ដោយ​លើក​ទំនប់​ត​ភ្ជាប់​ពី​ភ្នំ​ជីប៉ា​ង​ទៅ​ភ្នំ​កូប ដើម្បី​បង្កើត​ជា​អាង​ទឹក​មាន​ប្រវែង​ជាង​៣​គីឡូម៉ែត្រ​កំពស់​១០​ម៉ែត្រ ដែល​មាន​សមត្ថភាព​ស្តុក​ទឹកបាន​ចំនួន​២៨៦​លាន​ម៉ែត្រគូប ។ ទឹក​ដែល​ប្រមូល​ស្តុក​ទុក​នេះ​នឹង​ត្រូវ​ទម្លាក់​តាម​ដងស្ទឹង​សង្កែ រួច​បន្ត​ចែកចាយ​តាម​ប្រឡាយ​មេ​ប្រឡាយ​រង ទៅ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវ​វស្សា​ចំនួន​៤៧.០០០ ហិ​កតា និង​ស្រូវប្រាំង​ចំនួន​១២.០០០ ហិ​កតា នៅ​ក្នុងស្រុក​រតន​មណ្ឌល បាណ​ន់ សង្កែ និង​ស្រុក​មោងឫស្សី និង​កន្លែង​ផ្សេង​ៗ​សរុប​ប្រមាណ​ជិត​១០​ម៉ឺន​ហិ​កតា ។

គម្រោង​នេះ​ក៏​អាច​ទាញ​យក​ថាមពល​វា​រី​អគ្គិសនី​ចំនួន​១៣.២០០​គីឡូវ៉ាត់ ព្រមទាំង​ផ្តល់​ទឹក​សម្រាប់​ការ​ប្រើប្រាស់​ដល់​ក្រុង​បាត់ដំបង​ផង​ដែរ ។ នេះ​ជា​សមិទ្ធ​ល​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​បន្តបន្ទាប់​ដែល​មាន​ទំនប់​ក​ង្ហ​ត​នៅ​ស្រុក​បាណ​ន់ តាម​ដងស្ទឹង​សង្កែ​ក្នុង​ខេត្តបាត់ដំបង ។

គេ​ចាំ​បាន​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា ឆ្នាំ​២០១៧ កន្លង​មកនេះ ស្ថិត​នៅ​អាង​ទឹក​ទំនប់​ពហុ​បំណង​បាត់ដំបង (​ហៅ​សេក​សក​) មាន​រៀបចំ​ពិធី​លែង​កូន​ត្រី​ចម្រុះ និង​បង្កង​យ៉ាង​អធិក​អធម្ម ស្ថិត​ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ចូលរួម​ដោយ​មន្ត្រី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥​ពាន់​នាក់ និង​សម្ពោធ​ទំនប់​ពហុ​បំណង​ហៅ​ទំនប់​សេក​សក ក្នុង​ឱកាស​ទិវា​មច្ឆា​ជាតិ ក្នុង​ផ្ទៃ​អាង​អាច​ស្តុក​ទឹកបាន​៣០០០​លាន​ម៉ែត្រត្រីគុណ ក្នុង​នោះ​១២៥​លាន​ម៉ែត្រត្រីគុណ​សម្រាប់​វិស័យ​ឧស្សាហ៍កម្ម​៥២១​លាន​ម៉ែត្រត្រីគុណ​សម្រាប់​ប្រជាជន​ប្រើប្រាស់​២៤៣​លាន​ម៉ែត្រត្រីគុណ​សម្រាប់​វិស័យ​កសិកម្ម ។

ក្នុង​ពិធី​បាន​ព្រ​លែង​កូន​ត្រី​មួយ​លាន​ក្បាល បង្កង​មួយ​សែន​ក្បាល និង​ត្រី​ពូជ​មាន​ត្រី​គល់រាំង ត្រី​រស ឆ្តោ អណ្តើក កង្កែប ជាដើម ។ រីឯ​កូន​ត្រី​ដែល​ត្រូវ​លែង​មាន​ចំនួន​១​លាន​ក្បាល , ត្រី​គល់រាំង​, ត្រី​ប្រា​, ត្រី​ឆ្ពិន​រាប់​ម៉ឺន​ក្បាល និង​បង្កង​១០​ម៉ឺន​ក្បាល​ផង​ដែរ ។

នេះ​ជា​ចំណុច​បាន​ជំរុញ​ទំនប់​ពហុ​បំណង​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​ក្នុង​ខេត្តបាត់ដំបង​ឲ្យ​កាន់តែ​មាន​ភ្ញៀវ​បាន​ស្គាល់​ចង់​ដឹង​តំបន់​នេះ​ដែល​កំពុង​ប្រែ​ក្លាយទៅជា​តំបន់​ទេសចរណ៍​មុនគេ ដែល​ក្នុង​ថ្ងៃ​ធម្មតា សៅរ៍ ឬ​អាទិត្យ ភាគច្រើន​មក​កម្សាន្ត​ពេល​ល្ងាច និង​ព្រលប់​ច្រើន​ជាងគេ ព្រោះ​អាកាសធាតុ​ល្អ មាន​ខ្យល់​ធ្លាក់​ត្រជាក់​ស្រួល ហើយ​ក្នុង​ឱកាស​ពិធីបុណ្យ​ផ្សេង​ៗ ពិសេស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខាង​កន្លង​មក ក្រសួង​នឹង​អនុញ្ញាត​ឲ្យ​បងប្អូន​បាន​ចូល​ទៅ​កម្សាន្ត​ដោយ​ក្តី​សប្បាយ​រីករាយ​បំផុត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ