ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សៅ សុខា ប្រកាស​ដាក់​ជីវិត​រក្សា​ព្រៃឈើ​ដែល​នៅ​សេសសល់ និង​ចាប់​អ្នក​បំផ្លាញ​ព្រៃឈើ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​គណកម្មការ​ជាតិ ដើម្បី​ទប់ ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ប្រកាស​ដាក់​ជីវិត​ក្នុង​រក្សា​ព្រៃឈើ​ដែល​នៅ សេសសល់…

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​គណកម្មការ​ជាតិ ដើម្បី​ទប់ ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ប្រកាស​ដាក់​ជីវិត​ក្នុង​រក្សា​ព្រៃឈើ​ដែល​នៅ សេសសល់ និង​ចាប់​អ្នក​បំផ្លាញ​ព្រៃឈើ ។ យោង​តាម​ខ្សែអាត​សំឡេង​ត្រូវ​សារព័ត៌មាន​មួយ​បង្ហោះ​ផ្សាយ នៅ​ថ្ងៃ​ទី​១៨ កក្កដា លោក​ឧត្តមសេនីយ៍​សៅ សុខា បាន​លើក​ឡើង​ថា ប្រតិបត្តិការ​អា​ឡូ​វ​កំពុង​មាន​លទ្ធផល ។ អា​ខុស​បង្ក្រាប អា​ត្រូវ​ការពារ ។

លោកនាយ​ឧត្តមសេនីយ៍​បាន​បន្ត​ថា រាល់​អន្តរាគមន៍​របស់​មន្ត្រី​ណា​ក៏​ដោយ​របស់​ឧកញ៉ា​ណា​ក៏​ដោយ អ្នកមាន​លុយ​ណា​ក៏​ដោយ នរណា​យកឈ្មោះ​ថ្នាក់ដឹកនាំ​និយាយ ហើយ​បន្លាច​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​រួច​ខ្លាច​មិន​ហ៊ាន​ធ្វើ គឺ​កត់​ឈ្មោះ ហើយ​រាយការណ៍​មក​គណកម្មការ​ជាតិ ដើម្បី​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​ស្ថាប័ន​ជំនាញ និង​ម្ចាស់ខ្លួន​គាត់​ផ្ទាល់ ដើម្បី​ឲ្យ​ដឹង​ថា តើ​គាត់​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឬ​អត់ ។ លោក​បាន​បន្ត​ថា គណកម្មការ​នឹង​រៀបចំ​សំណុំរឿង និង​វត្ថុ​តាង​ចំពោះ​ជន​ដែល​យកឈ្មោះ​ថ្នាក់ដឹកនាំ​ប្រើ​ដំណើរ​បំ​ផ្លិត​បំផ្លាញ​ធនធានធម្មជាតិ ដោយ​គ្មាន​ជ្រើស​រើសមុខ​អ្នក​ណា​នោះ​ទេ ។

លោកនាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា ៖«​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ហើយ រកស៊ី​មុខរប​មាន​ច្រើន ហេតុ​អី​មក​រកស៊ី​អា​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ។ ស្រឡាញ់​ណាស់​សម្តេច​តេ​ជោ ហ៊ុន សែន ប៉ុន្តែ​មិន​ស្តាប់​ទេ​គិតតែ​បំផ្លាញ ។ តើ​អា​ពាក្យ​ស្រឡាញ់​នឹង​នូវឯណា ? អា​ឡូ​វ​អនុវត្ត​ច្បាប់ កុំ​និយាយ​ពី​ការ​បំផ្លិចបំផ្លាញ ហើយ​យក​លេស​ថា បងប្អូន​អ្នក​នេះ អ្នក​នោះ ឧកញ៉ា​នេះ ឧកញ៉ា​នោះ មើល​ច្បាប់​ទៅ ! ទៅ​ប្តឹងផ្តល់​គ្នា​នៅ​តុលាការ បើ​ចង់​ឈ្នះ​ចាញ់​គ្នា​នោះ​» ។ លោកនាយក​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា គណកម្មការ​ជាតិ​សម្រេច​ហើយ អ្វី​ដែល​ធ្វើ​ខុស​ឈើ​ដែល​ប្រមូលផ្តុំ​រក្សា​ទុក ដើម្បី​សុំ​គោលការណ៍​រាជរដ្ឋាភិបាល ដើម្បី​ប្រើប្រាស់ ។

មនុស្ស​ដែល​ចាប់​បាន​ភ្លាម​នូវ​បទល្មើស​ជាក់ស្តែង​ត្រូវ​អនុវត្ត​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​អត់​និ​យា យ​អ្នកមាន អ្នកក្រ ។ មធ្យោបាយ​ដឹក​ជញ្ជូន​ដែល​ចូល​ដឹកឈើ​នៅ​តំបន់ហាមឃាត់​យក​មក​ឲ្យ​ក្រុមហ៊ុន​ស្របច្បាប់​ច្រៀក​លក់​ដោយ​មិន​បាន​បង់ពន្ធ ជូន​រដ្ឋ​បំផ្លាញ​ធនធានធម្មជាតិ​ព្រៃឈើ ត្រូវ​សកលលោក​ចាត់​ទុក​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ ។ លោក​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ជន​ទាំងឡាយ​ណា​ដែល​លូកដៃ​ចូល​បញ្ហា​នេះ គឺ​ចាប់​កសាង​សំណុំរឿង ហើយ​ពិនិត្យ​នីតិវិធី​ច្បាប់ ដោយ​មិនមែន​ពិន័យ​ជា​ប្រាក់ ដូច​អ្វី​ដែល​ធ្វើ​កន្លង​មក​នោះ​ទេ ដែល​ជា​ទម្ងន់ទោស​ស្រាល​នោះ​ទេ ។ តែ​លើក​នេះ​ចាប់​បាន​មនុស្ស​រឹបអូស​ឈើ​បំផ្លាញ មធ្យោបាយ​ទាំងអស់ ហើយ​ទ្រព្យសម្បត្តិ​ទាំងអស់​ធ្វើ​នីតិវិធី​ច្បាប់​មក​ដាក់​ជា​របស់​ជាតិ​» ។

លោក​គូសបញ្ជាក់ ៖«​ចាំ​មើល​វា​មុខរឹង​ប៉ុណ្ណា ហើយ​វា​ចេញ​មក​វិញ​វា​រកស៊ី​អី​ទៀត នេះ​ចំពោះ​ខ្មែរ ។ ចំពោះ​ជនបរទេស​វិញ​ដែល​គេ​ចោទ​ថា ជា​អ្នក​ផ្តល់​លុយ​ឲ្យ​ខ្មែរ ដើម្បី​ចូល​ទៅ​កាប់​ឈើ​ឲ្យ​ខ្លួន​នោះ​ខ្ញុំ​នឹង​សុំ​ចេញ​ដីកា​តាម​ចាប់ ។ បើ​នៅ​លើ​ទឹកដី​ខ្មែរ​ត្រូវ​តាម​ចាប់​ឲ្យ​បាន​ដាច់ខាត ហើយ ហើយ​បាន​ចាប់​មិន​បាន​ទៅ​ស្រុក​កំណើត បើ​ចង់​ដាក់​ពាក្យ​មក​ខ្ញុំ​» ។ លោកនាយ​ឧត្តមសេនីយ៍​ក៏​បាន​លើក​ឡើង​ថា ប្រសិនបើ​មាន​បរទេស​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ព្រៃឈើ​លោក​នឹង​ស្នើ​សុំ​ចាប់ខ្លួន និង​អនុវត្ត​នៅ​ក្នុង​ប្រទេស​សា​ម៉ី ឬ​យក​ជន​នោះ​មក​ទទួលទោស​មក​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ដែរ ។ លោក​បាន​គូសបញ្ជាក់​ថា ៖«​និយាយ​ឲ្យ​ខ្លី​មក​វិញ​ត្រឹមត្រូវ​ការពារ​ដាច់​ក្បាល​ចោល ខុស​ប្រឆាំង​ដាច់ខាត​កាត់​ក្បាល​បោះចោល អស់​អាយុ​ក៏​ធ្វើ​ដែរ ដើម្បី​រក្សា​ព្រៃឈើ​ដែល​សេសសល់ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល គឺ​មាន​តម្លៃ​» ។

លោកនាយ​ឧត្តមសេនីយ៍​ក៏​បាន​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ធ្វើការ​ផ្សព្វផ្សាយ​បញ្ហា​នេះ​ឲ្យ​ច្បាស់ ។ កង​អាវុធ​ណា​ដែរ ប្រើ​ឲ្យ​ការ​នេះ​ហើយ​បែរជា​ផ្សំ​គំនិត​រក​លុយ​នោះ​នឹង​ដាក់​វិន័យ​តាម​កង​ប្រដាប់​អាវុធ ហើយ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នឹង​បញ្ជូន​ទៅ​តុលាការ ។ លោក​បញ្ជាក់​បន្ថែម​ថា ៖« អី​ញ្ចឹ​ង​បើ​មន្ត្រី​ណា​ដែល​មិន​ហ៊ាន សុំ​លាលែង​ពី​កង​រាជ​អា​វុ​ហត្ថ ទៅ ។ គ្មាន​ទេ​ពាក្យ​ថា ខ្លាច គ្មាន​ទេ​ពាក្យ​ថា ចាញ់​ម៉ោង​នេះ​ចាំ​ឲ្យ​ច្បាស់​ពាក្យ​ពីរ​ម៉ាត់​នេះ​គ្មាន​តទៅ​ទៀត​ទេ ។ អី​ញ្ចឹ​ង​ហេតុផល​ចាញ់ ហេតុផល​ខ្លាច មិន​មាន​ជា​ហេតុផល​ទេ​នៅ​ពេល​នេះ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ