ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​បាត់​ជាង​50​ក្រុមហ៊ុន​វេច​បង្វេច​ចេញពី​ចិន​ព្រោះ​សង្គ្រាម​ពាណិជ្ជកម្ម

4 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ យោង​តាម​ការ​ស្ទង់​មតិ​របស់​សារព័ត៌មាន Nikkei Asian បានឱ្យ​ដឹង​ថា សន្ទុះ​នៃ​ការ​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​របស់​ក្រុមហ៊ុន​ចិន បាន​កំពុង​កើនឡើង ខណៈ​ដែល​មាន​ក្រុមហ៊ុន​អន្តរជាតិ​ជាង​៥០ ដូច​ជា​ក្រុមហ៊ុន…

ប៉េ​កាំ​ង ៖ យោង​តាម​ការ​ស្ទង់​មតិ​របស់​សារព័ត៌មាន Nikkei Asian បានឱ្យ​ដឹង​ថា សន្ទុះ​នៃ​ការ​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​របស់​ក្រុមហ៊ុន​ចិន បាន​កំពុង​កើនឡើង ខណៈ​ដែល​មាន​ក្រុមហ៊ុន​អន្តរជាតិ​ជាង​៥០ ដូច​ជា​ក្រុមហ៊ុន Apple, Nintendo និង Dell ជាដើម កំពុង​ប្រញាប់​ដក​ការ​ផលិត​នៅ​ប្រទេស​ចិន ដើម្បី​គេច​ផុត​ពី​ការ​បង់ពន្ធ​ថ្លៃ​កប់​ពពក​ដែល​ដាក់​ដោយ​អា​មេ​រិ​ក​។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន បាន​អូស​បន្លាយ​ជាង​មួយ​ឆ្នាំ ដោយ​មាន​ពន្ធ​ចំនួន​២៥% ដែល​ដាក់​លើ​ទំនិញ​ចិន​ចំនួន ២០០​ពាន់​លាន​ដុល្លារ​។ លោក​ប្រធានាធិបតី Donald Trump នៅ​តែ​គំរាមកំហែង​ដាក់​ពន្ធ​លើ​ទំនិញ​ផ្សេង​ទៀត​ចំនួន ៣២៥​ពាន់​លាន​ដុល្លារ​។ បន្ទាប់​ពី​មានការ​ប្រយុទ្ធ​គ្នា​កាន់តែ​ខ្លាំង ក្រុមហ៊ុន​ជា​ច្រើន​បាន​ប្រកាស​ផែនការ​ឬ​កំពុង​តែ​ពិចារណា​ផ្លាស់​ប្តូរ​ការ​ផលិត​ពី​ប្រទេស​ចិន​។

សារព័ត៌មាន Nikkei បាន​រាយការណ៍​ថា ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​របស់​អា​មេ​រិច HP និង Dell អាច​ផ្លាស់​ប្តូរ​រហូត​ដល់ ៣០%​នៃ​ផលិតផល​កុំព្យូទ័រ​យួរដៃ​របស់​ពួក​គេ នៅ​ក្នុង​ប្រទេស​ចិន ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​។ ក្រុមហ៊ុន Apple បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធំ​ៗ របស់​ខ្លួន វាយតម្លៃ​ពី​ការ​ផ្លាស់​ប្តូរ​ការ​ផលិត​របស់​ខ្លួន​ប្រហែល ១៥%​ទៅ​៣០% ពី​ប្រទេស​ចិន​ទៅ​ឥណ្ឌា​។

ក្រុមហ៊ុន Nintendo របស់​ជប៉ុន​ក៏​នឹង​ទាញ​ផលិតកម្ម​ម៉ាស៊ីន​ហ្គេ​ម​វី​ដេ​អូ​របស់​ខ្លួន ពី​ប្រទេស​ចិន​មក​ប្រទេស​វៀតណាម​ផង​ដែរ​។

មិន​ត្រឹមតែ​ក្រុមហ៊ុន​បរទេស​ដែល​កំពុង​ពិចារណា​ឡើង​វិញ​នូវ​ទីតាំង​ផលិត​របស់​ខ្លួន​នោះ​ទេ តែ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​តូច​ក៏​កំពុង​ចាក​ចេញពី​ប្រទេស​ចិន​ផង​ដែរ​។ ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ចម្រុះ​ជាតិចិន TCL កំពុង​ផ្លាស់​ប្តូរ​ផលិតកម្ម​ទូរទស្សន៍​របស់​ខ្លួន​ទៅ​ប្រទេស​វៀតណាម ខណៈ​ដែល​ក្រុមហ៊ុន​ផលិត​សំបក​កង់​ចិន Sailun Tire កំពុង​ផ្លាស់​ប្តូរ​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ថៃ​។

ជម្លោះ​ពាណិជ្ជកម្ម​យូរអង្វែង​ហាក់ដូចជា​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ចិន​។ ទិន្នន័យ​កាលពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​ថា កំណើនសេដ្ឋកិច្ច​របស់​ចិន​បាន​ធ្លាក់​ចុះ​ដល់ ៦.២% នៅ​ក្នុង​ត្រីមាស​ទី ២ ដែល​ជា​អត្រា​ទាប​បំផុត​ក្នុង​រយៈពេល​២៧​ឆ្នាំ​កន្លង​មកនេះ​។

លោក Trump បាន​អះអាង​ថា ការ​រីក​ចម្រើន​យឺត​គឺជា​ភស្តុ​តាង​ដែល​ថា​ប្រទេស​ចិន​កំពុង​តែ​ខាតបង់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ដោយសារ​តែ​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​នឹង​ត្រូវ​ក្រុមហ៊ុន​ជា​ច្រើន​រត់​ចោល ៕

ប្រភព ៖ cnbc , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ