ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញី​ចាស់ Rivaldo ថា Liverpool នឹង​ខ្លាំងដូច​ខ្លា​ដុះស្លាប បើ​កីឡាករ​ឆ្នើម​១រូប​នេះ​មក​វិញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ល្បី​របស់​ប្រេ​ស៊ី​ល Rivaldo ជឿជាក់​ថា ក្លិប​ហង្ស​ក្រហម Liverpool នឹង​កាន់តែ​ខ្លាំង​ជាង​នេះ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ល្បី​របស់​ប្រេ​ស៊ី​ល Rivaldo ជឿជាក់​ថា ក្លិប​ហង្ស​ក្រហម Liverpool នឹង​កាន់តែ​ខ្លាំង​ជាង​នេះ ប្រសិនបើ Philippe Coutinho វិល​ត្រឡប់ ខណៈ​ដែល Coutinho ក៏​អាច​ជោគជ័យ​នៅ Barcelona ផង​ដែរ បើ​ទោះបីជា​មិន​ត្រឡប់​វិញ​។

កីឡាករ​ប្រេ​ស៊ី​ល Coutinho ទំនងជា​ទៅ​លេង​ឱ្យ​ក្លិប​ហង្ស​ក្រហម​វិញ ព្រោះតែ​លេង​មិនសូវ​បាន​ល្អ ក្រោយ​ពី​មក​លេង​នៅ Barcelona ក្នុង​តម្លៃ​ខ្លួន​១៤៥​លាន​ផោន កាលពី​ខែមករា​ឆ្នាំ​២០១៨​។

ក្លិប Manchester United និង Chelsea សុទ្ធតែ​ចង់បាន​កីឡាករ​អាយុ​២៧​ឆ្នាំ​រូប​នេះ តែ​សា​ម៉ី​ខ្លួន​មិន​ដាច់​ចិត្ត​ពី​ក្លិប​ហង្ស​ក្រហម ដែល​មាន​មិត្ត​ចាស់ Jurgen Klopp នោះ​ទេ​។ កីឡាករ Barcelona ជើង​ចាស់​ហួស​ជំនាន់ Rivaldo អាយុ​៤៧​ឆ្នាំ ជឿជាក់​ថា ការ​ដែល​មាន Coutinho នៅ​ក្លិប Liverpool នឹង​ធ្វើ​ឱ្យ​ក្លិប​នេះ​កាន់តែ​ខ្លាំង​។

លោក​ថា​ប្រ​សិន​បាន Coutinho អាច​ទ្រាំ​នឹង​សម្ពាធ​បាន គេ​នឹង​អាច​យក​ពាន​មក​ជូន​ក្លិប​ហង្ស​ក្រហម​ជាក់​ជា​មិន​ខាន​។ លោក​បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន BetFair ថា​៖«​ប្រសិនបើ​គេ​សម្រេចចិត្ត​ចូ​លេង​ឱ្យ Liverpool វិញ ក្លិប​នេះ​នឹង​កាន់តែ​ខ្លាំង​។ តែ​ពួក​គេ​ពេល​នេះ​ជា​ក្លិប​ខ្លាំង​ស្រាប់ ដែល​អាច​ធ្វើ​ឱ្យ Coutinho រង​សម្ពាធ​ផ្លូវចិត្ត​មិនធម្មតា»​។​

លោក​បាន​បន្ត​ថា​៖«​វា​ជា​រឿង​មួយ​ដ៏​ពិបាក​សម្រាប់ Coutinho ដោយសារ​តែ​ក្លិប​នេះ​ធ្លាប់​ជា​អ្នក​ប្រកួត​ផ្តាច់ព្រ័ត្រ Champions League ហើយ​ក៏​ឈ្នះ​ច្រើន​រដូវ​កាល​ជាប់​ៗ​គ្នា ក្រោយ​ពី​គ្មាន Coutinho​។ ប្រសិនបើ Coutinho ទៅ​វិញ គេ​ត្រូវ​តែ​ប្រាកដ​ថា​នឹង​អាច​ធ្វើ​ឱ្យ​ក្លិប​នេះ​កាន់តែ​ខ្លាំង ហើយ​អាច​យក​ពាន​បាន​ជូន​ក្លិប​»​។

បើ​ទោះបីជា Rivaldo គិត​បែប​នេះ​ក៏​ដោយ លោក​ក៏​បាន​បន្ថែម​ថា ប្រសិនបើ Coutinho នៅ​តែ​បន្ត​នៅ Barcelona ភាព​ជោគជ័យ​ក៏​នៅ​តែ​មាន ​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ