តុលាការ​ប្រជាជន និង​បង្ក​បញ្ហា​ធ្ងន់ធ្ងរ បើ​គ្មាន​ការ​ដោះស្រាយ​ទាន់​ពេលវេលា


រាជធានី​ភ្នំពេញ ៖ លោក​ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាង​ថា តុលាការ ប្រជាជន និង​នាំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​សង្គម​ជាតិ បើ​គ្មាន​ការ​ដោះស្រាយ​ទាន់​ពេល ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ បន្ទាប់​ពី​មានការ​តុលាការ​ប្រជាជន​បាន​កាត់សេចក្តី​ចំពោះ​ជនល្មើស​បាន​ប្រព្រឹត្តិ​នៅ​ទី​សាធារណៈ​កាល​ពេល​កន្លង​មកនេះ ។

ក្នុង​ពិធី​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​របាយការណ៍​ស្តី​ពី​«​តុលាការ​ប្រជាជន​» ការ​បង្ការ​និង​ការ​ឆ្លើយ​តប​ទៅ​នឹង «​ការ​កាត់ទោស​ដោយ​មហាជន​» កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​នា​សណ្ឋាគារ​សាន់​វេ​ភ្នំពេញ លោក​ជិន ម៉ា​លី​ន បាន​ថ្លែង​ថា កាលពី​ឆ្នាំ​២០១៨ មាន​ហេតុការណ៍​មួយ​បាន​ឡើង​ដោយ​មាន​បុរស​មួយ​ជា​គ្រូបង្រៀន​បាន​បើកឡាន​បុក​គេ ហើយ​បាន​បើកឡាន​រត់គេច ដោយ​ជា​អកុសល​ប្រជាពលរដ្ឋ​ចាប់​បាន​ជន​បង្ក​ក៏​នាំ​គ្នា​ទៅ​ព្រួត​វៃ​រហូត​ដល់​ជិត​ស្លាប់ ។

លោក​បន្ត​ថា ក្រោយមក​សមត្ថកិច្ច​បាន​ធ្វើ​ការងារ​ស៊ើបអង្កេត​យ៉ាង​សកម្ម ដើម្បី​ស្វែងរក​ជន​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​បុរស​ដែល​ត្រូវ​បាន​គេ​វៃ​ជិត​ស្លាប់ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ផង​ដែរ ។ លោក​ឲ្យ​ដឹង​ទៀត​ថា «​ចឹ​ង​មក​ដល់​ពេល​នេះ សាវ​នា​ការ​បាន​បើក​នៅ​ខែតុលា ឆ្នាំ​២០១៨ ហើយ​ជន​ដៃដល់​ដែល​ទទួលខុសត្រូវ​ក្នុង​រឿង​នេះ​ដែល​មាន​ចំនួន​៧​នាក់ ។ ដែល​ត្រូវ​ផ្ដន្ទាទោស​ពី​បទ​បង្ក​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស ។ ហើយ​ក្នុង​នោះ​៣​រូប​កំពុង​អនុវត្ត​ទោស​៤​រូប​ទៀត កំពុង​តែ​តាម​ចាប់​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក​បាន​កត់​សម្គាល់ថា តាំងពី​មាន​ព្រឹត្តិការណ៍​មក គេ​មិន​មាន​ហេតុការណ៍​ណាមួយ​កើតឡើង ឬ​អំពើ​ហិង្សា ឬ​ការ​សម្លាប់​តាម​ដងផ្លូវ​នោះ​ទេ ។

លោក​បញ្ជាក់​ថា​៖ «​ព្រោះថា ជន​ដៃដល់​បាន​យក​មក​ផ្តន្ទាទោស​ហើយ មានការ​ផ្សព្វផ្សាយ​ជាមួយ​សាធារណៈ ។ អី​ញ្ចឹ​ង​ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ​មក​មិន​ទាន់​មាន​ទេ ។​ហើយ​អ្វី​ដែល​កើតឡើង​ពេល​នោះ​ការ​ផ្សព្វផ្សាយ​មិន​ទាន់​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ឬ​អាជ្ញា​សមត្ថកិច្ច​មានការ​ខ្វះចន្លោះ​ប្រហោង ឬ​មន្ត្រី​នគ​បាល​តុលាការ​មាន​ភាព​ល្វែង ។

លោក​ជិន ម៉ា​លី​ន ក៏​បាន​បញ្ជាក់​ថា ៖«​បញ្ហា​នេះ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ប្រ​សិន​ន​បើ​យើង​គ្មាន​ការ​ដោះស្រាយ​វា​បាន​ទេ ។ ព្រឹត្តិការណ៍​នៃ​ការ​សម្លាប់​ដែល​អំពើ​ហិង្សា​នឹង​ក្លាយជា​ទម្លាប់​នៅ​ក្នុង​សង្គម​យើង ។ បាន​ន័យ​អ្នក​ដែល​បាន​ព្រឹត្តិ​ជា​ទម្លាប់​គេ​រត់គេច​សិន​មុន​មក​ដោះស្រាយ បើ​មិន​ដូច្នេះ​គេ​វាយ​ងាប់ ។ ចំណែក​អ្នក​ដែល​វៃ​គេ​នោះ​នឹង​ធ្វើ​ឲ្យ​ក្លាយជា​ទម្លាប់​ត​ៗ​គ្នា ព្រោះថា​ពេល​ខ្លះ​គេ​វាយ​ហើយ​គ្មាន​បញ្ហា​ធ្វើ​ឲ្យ​មាន​ទម្លាប់​» ។ លោក​បន្ថែម​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ហិង្សា​នៅ​តាម​ទី​សាធារណៈ ឬ​តាម​ដងផ្លូវ​នោះ​មាន​តែ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ងាយ​យល់​ថា ការ​ប្រព្រឹត្តិ​បទល្មើស គឺជា​អំពើ​ល្មើសច្បាប់ និង​បំពាន​លើក​ជន​រង​គ្រោះ ។

ជាង​នេះ​ទៅ​លោក​ជិន ម៉ា​លី​ក៏​បាន​លើក​ឡើង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​មិន​អាច​ធ្វើការ​ដោះស្រាយ​តែ​មួយ​ជ្រុង ហើយ​ទុក​មួយ​ជ្រុង​បាន​ទេ ព្រោះថា បញ្ហា​នេះ​វា​កើត​ឡើងជា​ប្រព័ន្ធ ដូច្នេះ​យើង​ត្រូវការ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ ការ​ពង្រឹង​សម្ថ​ភាព មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវ​ធ្វើការ​ដាក់ទោស​ទណ្ឌ​មន្ត្រី​ដែល​មាន​កំហុស​ផ្លូវច្បាប់ ឬ​កំហុស​ផ្សេង​ៗ​ដែល​ខ្លួន​អនុវត្ត ការ​ធ្វើការ​នាំ​យក​ជន​ជាប់​ទោស​មក​អនុវត្ត​ត្រូវ​តែ​ធ្វើ មិន​អាច​ធ្វើ​មួយ​បោះបង់​មួយ​នោះ​ទេ ។ ការ​ធ្វើ​នេះ​ត្រូវ​តែ​មានការ​ចួ​ល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ។

លោក​ឧត្តមសេនីយ៍ឯក អ៊ិ​ន បូ​រ៉ា អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​ថ្លែង​បញ្ជាក់​ថា បទល្មើស​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៨​នេះ មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។ ហើយ​សម្រាប់​បទល្មើស​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ ក៏​មានការ​ថយ​ចុះ​ដែរ ។ លោក​ឧត្តមសេនីយ៍ឯក សង្កត់ធ្ងន់​ថា ពាក់ព័ន្ធ​ការ​កាត់ទោស​ដោយ​មហាជន​នេះ កាលពី​ពេល​ថ្មី​ៗ​នេះ​អគ្គស្នងការ​ក៏​មានការ​ដាក់​ចេញ​នូវ​វិធានការ​ឲ្យ​កម្លាំង​ជំនាញ ជា​ពិសេស​នៅ​អគ្គស្នងការ​នគរ​ជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​បង្កើន​យកចិត្តទុកដាក់​ការងារ​យាមល្បាត ឲ្យ​បាន​សកម្ម​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​បទល្មើស​កើនឡើង ។

ក្នុង​ឱកាស​នោះ​អ្នកនាំពាក្យ​សមាគម អា​ដ​ហុ​ក លោក​សឹង សែន​ករុណា បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ស៊ើបអង្កេត​ស្រាវជ្រាវ​បទល្មើស​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ចាត់វិធានការ​តឹង​រឹង​ទៅ​លើ​ជន​បង្ករ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​នរណា​ម្នាក់ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ទៀត​ឃើញ​អាជ្ញាធរ​អនុវត្ត​បាន​ល្អ​ខ្លាច​ច្បាប់​លែង​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ហិង្សា​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ