ប្រទេសជប៉ុន ៖ មនុស្សយ៉ាងតិច២៤នាក់ បានត្រូវស្លាប់កាលពីថ្ងៃទី១៨ កក្កដា ដោយសារភ្លើងឆាបឆេះ ស្ទូឌីយ៉ូថតខ្សែភាពយន្តគំនូរជីវចលមួយ ដោយសង្ស័យមានការលួចដុត នៅទីក្រុងគីយ៉ូតូ ប្រទេសជប៉ុន ។
តុល្យការអាចមានខ្ពស់ជាងនេះទៀត ដោយបណ្ដាសារព័ត៌មានក្នុងស្រុក និយាយពីមនុស្ស២០នាក់ធ្វើការក្នុងស្ទូឌីយ៉ូនោះបាត់ខ្លួន ចំណែកមនុស្ស៣៥នាក់រងរបួស ក្នុងនោះ១០នាក់របួសធ្ងន់។

អ្នកនាំពាក្យម្នាក់របស់ក្រុមពន្លត់ភ្លើងនិយាយថា មនុស្ស១២នាក់ពុលផ្សែងគាំងបេះដូងស្លាប់ ត្រូវបានរកឃើញនៅជាន់ផ្ទាល់ដីនិងជាន់ទីមួយនៃអគារដែលមាន៣ជាន់នោះ បន្ទែមលើមនុស្សម្នាក់ទៀតដែលអះអាងថាស្លាប់រួចហើយ។
អ្នកនាំពាក្យរូបនោះបន្តថា បុគ្គលិកឯទៀតៗហាក់ដូចជាមិនអាចរត់គេចចេញបានពីអគារដែលភ្លើងឆះ។ បន្ទាប់មកទៀតបណ្ដាសារព័ត៌មានក្នុងស្រុករៀបរាប់ពីមនុស្សស្លាប់ឡើងដល់២៤នាក់។ ភ្លើងហាក់ដូចជាចាប់ឆាបឆេះរង្វង់ម៉ោង១០និង៣០នាទីម៉ោងក្នុងស្រុក ក្នុងអគារមួយរបស់ក្រុមហ៊ុន KYOTO ANIMATIONដែលផលិតខ្សែភាពយន្តជីវចល ទទួលបានជោគជ័យខ្លាំងពិសេសសម្រាប់ទូរទស្សន៍៕
ប្រភព ៖ yahoo , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ