ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​សម្រេច​ជា​ឯក​ច្ឆន្ទ​ថា​ត្រូវ​តែ​កាត់​ទោស​លោក​ឌូតឺតេ

2 ម៉ោង មុន

ទី​ក្រុង​ឡា​អេ៖ អតី​ត​ប្រធានា​ធិបតី​ហ្វ៊ីលីពីន លោក​ឌូតឺតេ​ នឹង​ប្រឈម​នឹង​ការ​កាត់​ទោស​នៅ​តុលាការ​ទី​ក្រុង​ឡា​អេ​បន្ទាប់​ពី​អង្គ​ជំនុំ​ជម្រះ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​ដែល​លោក​ជា​អ្នក​ដឹក​នាំ​-បញ្ជា​ដោយ​ផ្ទាល់​។ អង្គ​បុរេ​ជំនុំ​ជម្រះ​បាន​បញ្ជាក់​ជា​ឯកច្ឆន្ទ​នូវ​ការ​ចោទ​ប្រកាន់​គ្រប់​សំណុំ​រឿង​ទៅ​លើ​រូប​លោក​ឌូតឺតេ​ និង​សម្រេច​ថា​​ត្រូវ​តែ​កាត់​ទោស​រូប​លោក​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ អាយ​ស៊ី​ស៊ី (ICC)។ លោក​ឌូតឺតេ​នឹង​ក្លាយ​ជាមេ​ដឹក​នាំ​នៅ​អាស៊ី​ដំបូង​បង្អស់​ដែល​ត្រូវ​កាត់​ទោ​សនៅ​ទី​ក្រុង​ឡា​អេ​ដោយ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​។…

ទី​ក្រុង​ឡា​អេ៖ អតី​ត​ប្រធានា​ធិបតី​ហ្វ៊ីលីពីន លោក​ឌូតឺតេ​ នឹង​ប្រឈម​នឹង​ការ​កាត់​ទោស​នៅ​តុលាការ​ទី​ក្រុង​ឡា​អេ​បន្ទាប់​ពី​អង្គ​ជំនុំ​ជម្រះ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​ដែល​លោក​ជា​អ្នក​ដឹក​នាំ​-បញ្ជា​ដោយ​ផ្ទាល់​។ អង្គ​បុរេ​ជំនុំ​ជម្រះ​បាន​បញ្ជាក់​ជា​ឯកច្ឆន្ទ​នូវ​ការ​ចោទ​ប្រកាន់​គ្រប់​សំណុំ​រឿង​ទៅ​លើ​រូប​លោក​ឌូតឺតេ​ និង​សម្រេច​ថា​​ត្រូវ​តែ​កាត់​ទោស​រូប​លោក​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ អាយ​ស៊ី​ស៊ី (ICC)។

លោក​ឌូតឺតេ​នឹង​ក្លាយ​ជាមេ​ដឹក​នាំ​នៅ​អាស៊ី​ដំបូង​បង្អស់​ដែល​ត្រូវ​កាត់​ទោ​សនៅ​ទី​ក្រុង​ឡា​អេ​ដោយ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​។ តុលាការ​នេះ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក​លំ​បិន​សម្បើម​ណាស់​ដែរ​ដោយ​សារ​អាមេរិក​កាត់​ផ្ដាច់​ជំនួយ និង​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​ចៅ​ក្រម​ និង​បុគ្គល​មួយ​ចំនួន​​បន្ទាប់​ពី​​​ពួក​គេ​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ណឺតាន​យ៉ាហ៊ូ​។ ហេតុ​នេះ​លោក​ត្រាំ​ថា​តុលាការ​នេះ​ធ្វើ​ការ​លម្អៀង​ផ្នែក​នយោ​បាយ​។

​នៅ​ក្នុង​សំណុំ​រឿង​លោក​ឌូតឺតេ​ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​លោក​នឹង​ចូល​រួម​នៅ​ក្នុង​សវនា​ការ​ដោយ​ផ្ទាល់​ដែរ​ឬ​ទេ ឬ​ក៏​ទស្សនា​ដំណើរ​ការ​កាត់​ក្ដី​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​វីឌីអូ​។ ក្រុម​សហ​មេធាវី​ការ​ពារ​ក្ដី​ឱ្យ​រូប​លោក​ថ្លែង​ថា​លោក​មាន​សុខ​ភាព​ខួរ​ក្បាល​ទ្រុឌ​ទ្រោម​ណាស់​ទៅ​ហើយ​​។ ដូច្នេះ​មិន​អាច​តាម​ដាន​ដំណើរ​ការ​កាត់​​ក្ដី​នេះ​បាន​ទេ​។ មាន​ករណី​តែ​ម្ដង​គត់​ចាប់​តាំង​ពី​ពេល​ចាប់​ខ្លួន​ដែល​លោក​បង្ហាញ​មុខ​ជា​សា​ធារណៈ​គឺ​នៅ​ពេល​លោក​ថ្លែង​តាម​ប្រព័ន្ធ​វីឌីអូ​នៅ​ក្នុង​សវនាការ​ជា​លើក​ដំបូង​បំផុត​។ កាល​នោះ លោក​ហាក់​ដូច​ជា​វង្វេង​វង្វាន់ អស់​កម្លាំង និង​និយាយ​ឮ​ខ្សាវ​ៗ​សឹង​តែ​ស្ដាប់​មិន​បាន​។

អង្គ​បុរេ​ជំនុំ​ជម្រះ​សន្និ​ដ្ឋាន​ថា​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​ដែល​គេ​ជឿជាក់​ថា​លោក​ឌូតឺតេ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិដោយ​មនុស្ស​ឃាត​​ ឬ​ប៉ុន​ប៉ង​មនុស្ស​ឃាត​។ កាល​ពី​ខែ​កុម្ភៈ រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ថា​លោក​ឌូតឺតេ​បាន​សម្លាប់​ជន​សង្ស័យ​ជួញ​ដូរ ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន​រាប់​ពាន់​នាក់​កាល​លោក​នៅ​កាន់​តំណែង​ជា​អភិ​បាល​​ក្រុង​ដាវ៉ៅ (Davao) និង​បន្ត​សម្លាប់​ទៀត​នៅ​ពេល​លោក​កាន់​តំណែង​ជា​ប្រធានា​ធិបតី​៕ ប្រភព៖ ឆេន​ណល ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ