ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​៧​មក​រា ចុះ​ត្រួតពិនិត្យ​ទីតាំង​តារាង​បាល់ទះមួយកន្លែង​ ​សង្ស័យ​មាន​បង្ក.ប់​ល្បែ.ងស៊ី​សង

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​៧​មក​រា ឆ្មក់​ចុះ​ត្រួតពិនិត្យ​ទីតាំង​តារាង​បាល់ទះ មួយ​កន្លែង ក្រោយ​មាន​បណ្ដាញ​សង្គម បង្ហោះ​ជា​សាធារណៈ​ថា​មាន​បង្កប់​លេងល្បែង​ស៊ី​សង គ្រប់​ប្រភេទ ប៉ុន្តែ​ជាក់ស្ដែង ពេល​អាជ្ញាធរ​ចុះទៅ​​ដល់…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​៧​មក​រា ឆ្មក់​ចុះ​ត្រួតពិនិត្យ​ទីតាំង​តារាង​បាល់ទះ មួយ​កន្លែង ក្រោយ​មាន​បណ្ដាញ​សង្គម បង្ហោះ​ជា​សាធារណៈ​ថា​មាន​បង្កប់​លេងល្បែង​ស៊ី​សង គ្រប់​ប្រភេទ ប៉ុន្តែ​ជាក់ស្ដែង ពេល​អាជ្ញាធរ​ចុះទៅ​​ដល់ ពុំ​ឃើញ​មាន​សម្ភារៈ អ្វី​គួរ​ឲ្យ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ល្បែង​ស៉ី​សង​នោះ​ទេ មាន​តែ​បន្ទប់​ទុក​ចោល ។

ការ​ចុះ​ត្រួតពិនិត្យ​ធ្វើ​ឡើង នា​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា ដោយ​មានការ​ណែនាំ​ពី លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា បាន​ចាត់​ឲ្យ លោក គ្រួ​ច សុ​ធន់ នាយករង​រដ្ឋបាល ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង នៅ​ទីតាំង​ដែល​សង្ស័យ​បង្កប់​ល្បែង​ស៊ី​សង​ស្ថិត​នៅក្បែរ​តារា​បាល់ទះ តាម​បណ្ដោយ​ផ្លូវ​លេខ​២១៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

អាជ្ញាធរ​ខណ្ឌ​បាន​បញ្ជាក់​ថា ថ្មី​ៗ​មាន​បណ្ដាញ​សង្គម បង្ហោះ​ជា​សាធារណៈ នៅ​រូបភាព​វី​ឌី​អូ អង្គុយ​លេងល្បែង​ស៊ី​សង ហើយ​បញ្ជាក់​ថា ស្ថិត​នៅ​តារា​បាល់ទះ តាម​បណ្ដោយ​ផ្លូវ​លេខ​២១៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ដឹកនាំ​មន្ត្រី ចុះ​ត្រួតពិនិត្យ នៅ​ទីតាំង​ជាក់ស្ដែង​មិនឃើញ​មាន​អ្វី ពាក់ព័ន្ធ​នឹង​ល្បែង​ស៊ី​សង​នោះ​ទេ ប៉ុន្តែ ទោះជា​យ៉ាង អាជ្ញាធរ​បាន​ណែនាំ​ដល់​ម្ចាស់ តារាង​បាល់ទះ ក៏​ដូច​ជា​អ្នកគ្រប់គ្រង មិន​ត្រូវ​ផ្ដល់​ទីតាំង សម្រាប់​បង្កប់​លេងល្បែង​ស៊ី​សង​នោះ​ទេ ក្នុង​ករណី អាជ្ញាធរ តាមដាន​ស្រាវជ្រាវ​ឃើញ​ថា មាន​បង្កប់​ល្បែង​ស៊ី​សង និង​មាន​វិធានការ​តាម​ផ្លូវច្បាប់​។

ជា​ចុង​ក្រោយ អាជ្ញាធរ​ខណ្ឌ​៧​មក​រា សូម​សំណូមពរ និង​អរគុណ​ដល់ បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​ទីតាំង​ចូលរួម​សហការ​និង​ផ្ដល់​ព័ត៌មាន ជូន​ដល់​អាជ្ញាធរ ដើម្បី​មាន​វិធានការ​ទាន់​ពេលវេលា​។ បន្ថែម​ទៀត​នោះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ តែងតែ​ប្រជុំ​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ទាំង​១៤​ខណ្ឌ បន្ត​យកចិត្តទុកដាក់ ពី​បញ្ហា​សន្តិសុខ បទល្មើស​គ្រប់​ប្រភេទ ជា​ពិសេស​បញ្ហា​ល្បែង​ស៊ី​សងគ្រប់​ប្រភេទ ដោយ​អនុវត្ត​តាម​គោលនយោបាយ ភូមិ​ឃុំ សង្កាត់ មាន​សុខ​សុ​វត្តិភាព ជូន​ដល់​ប្រជា​ពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ