សង្គ្រាមអ៊ុយក្រែន ៖ បំពង់បង្ហូរប្រេងឌ្រូស្ប៉ា(មិត្តភាព) ដែលផ្ដល់ប្រេងរុស្ស៊ីដល់ហុងគ្រី និងស្លូវ៉ាគីកាត់តាមអ៊ុយក្រែន ត្រូវបានអ៊ុយក្រែងយល់ព្រមបើកឡើងវិញ ដោយប្រេងចាប់បញ្ជូនទៅហុងគ្រីហើយនាថ្ងៃទី២២ មេសា។

បែបនោះជាការបញ្ចប់កណ្ដាប់ដៃដែករបស់អ៊ុយក្រែន ដែលមានតាំងពីយូរមកហើយ ជាមួយហុងគ្រី ក្រោយប្រទេសនោះលែងរាំងខ្ទប់ប្រាក់កម្ចីដ៏សំខាន់ពីសហភាពអឺរ៉ុប ។ រងការខូចខាតដោយសារការវាយប្រហាររបស់រុស្ស៊ី កាលពីខែមករាបំពង់បង្ហូរប្រេងនោះលែងប្រើកើតចាប់តាំងពីពេលនោះមក ហើយនាយករដ្ឋមន្ត្រីជាតិនិយមហុងគ្រីលោកវិកទ័រអូបង់ ចោទប្រកាន់អាជ្ញាធរអ៊ុយក្រែនថា អូសក្រឡាក្នុងការជួសជុលចាំបាច់ឡើងវិញ ។ ជាការសងសឹកលោកវិកទ័រអូបង់បានរាំងខ្ទប់ ប្រាក់កម្ចីអឺរ៉ុប៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន។
ចំណែកប្រទេសស្លូវ៉ាគីដែលចំណុះខ្លាំងលើប្រេងរុស្ស៊ីដែរ បានគំរាមរារាំងការអនុម័តការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបលើរុស្ស៊ី ។ ដោយសារការគំរាមទាំងនេះហើយបានជាអ៊ុយក្រែនយល់ព្រមធ្វើការជួសជុលឡើងវិញបំពង់បង្ហូរប្រេងឌ្រូស្ប៉ាមួយកង់ដែលរងការខូចខាត ដោយសារការវាយប្រហាររបស់រុស្ស៊ី ។ នេះជាការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីតាមតេឡេក្រាម។ លោកថា បំពង់បង្ហូរប្រេងនោះអាចដំណើរការឡើងវិញ។
ក្រុមហ៊ុនអ៊ុយក្រែនដែលថ្វើអាជីវកម្មផ្នែកអ៊ុយក្រែននៃបំពង់បង្ហូរប្រេងនោះអះអាងថា ការផ្គត់ផ្គង់ប្រេងចាប់ផ្ដើម ហើយក្រុមហ៊ុនប្រេងហុងគ្រីMOLថ្លែងថា ប្រេងពិតជាចាប់បង្ហូរមកដល់បេឡារុសនាថ្ងៃទី២២មេសាវេលាថ្ងៃត្រង់ ។ ក្រុមហ៊ុនប្រេងហុងគ្រីនោះរង់ចាំប្រេងទៅដល់ប្រទេសខ្លួនយ៉ាងយូរត្រឹមថ្ងៃទី២៣មេសា៕
ចែករំលែកព័តមាននេះ