សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានគណរដ្ឋមន្ត្រីលើកយកមកពិនិត្យ និងសម្រេចហើយនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចែករំលែកនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ជារបៀបវារៈមួយនៅក្នុងចំណោមរបៀបវារៈ៥ ដែលពិភាក្សានិងសម្រេចនៅព្រឹកនេះ ។
ក្រៅពីនោះ គឺមានសេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩, សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩, សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥, និង របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ ។
ពាក់ព័ន្ធនឹងច្បាប់ស្តីពីកាតព្វកិច្ចយោធាកម្ពុជាធ្លាប់មាន តែមិនអនុវត្តឡើយ ហើយពង្រាងច្បាប់ថ្មីនេះ គឺត្រូវបានដាក់ចេញ ក្រោយពេលដែលសម្តេចធិបតីបានបង្ហើបកាលពីខែកក្កដា ឆ្នាំ២០២៥ ពោលគឺបន្ទាប់ពីកម្ពុជាមានជមម្លោះព្រំដែនជាមួយប្រទេសថៃ ៕
ចែករំលែកព័តមាននេះ