ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនសិស្សម្នាក់ ក្រោយថតវីដេអូកាន់កាំបិ.តគំរា.ម​មិត្តភក្តិតាមបណ្តាញសង្គម

2 នាទី មុន
  • កំពត

ខេត្តកំពត​ ៖ លោកស្នងការ​ខេត្តកំពត​ បាន​ប្រកាស​ជូនដំណឹង​ជា​ញឹកញាប់​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្តកំពត​ ជា​ពិសេស​យុវវ័យ​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា ចូរ​កុំ​ប្រព្រឹត្ត​នូវ​សកម្មភាព​ជា​លក្ខ​ណៈក្មេង​ទំនើង​ដែល​សង្គម​ស្អប់ខ្ពើម​ ដូច​ជា​ករណី​បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណ​ បង្កើត​ក្រុមបងធំ​បង​តូចប្រើ​អំពើ​ហឹ​ង្សា​លើ​អ្នក​ដទៃ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។…

ខេត្តកំពត​ ៖ លោកស្នងការ​ខេត្តកំពត​ បាន​ប្រកាស​ជូនដំណឹង​ជា​ញឹកញាប់​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្តកំពត​ ជា​ពិសេស​យុវវ័យ​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា ចូរ​កុំ​ប្រព្រឹត្ត​នូវ​សកម្មភាព​ជា​លក្ខ​ណៈក្មេង​ទំនើង​ដែល​សង្គម​ស្អប់ខ្ពើម​ ដូច​ជា​ករណី​បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណ​ បង្កើត​ក្រុមបងធំ​បង​តូច
ប្រើ​អំពើ​ហឹ​ង្សា​លើ​អ្នក​ដទៃ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។

ជាក់ស្តែង​ យុវជន​ម្នាក់​ជា​សិស្សសាលា​អនុ​វិទ្យាល័យ​ផង ដោយសារ​តែ​ខឹង​មិត្ត​ភក្តិ​​ជេរ​ប្រមាថ​ឪពុក​ម្តាយ​ខ្លួន​ក៏​បាន​យក​កាំបិត​លៀម​កាន់​គ្រវី​ រួច​ថត​បង្ហោះ​គំរាម​មិត្ត​ភ​ក្តិតាម​បណ្តាញ​សង្គម​(Facebook) កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៦.៣០​នាទី​រសៀល ហើយ​ត្រូវ​បាន​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បានឃើញ​សកម្មភាព​ខាងលើ កំលាំង​សមត្ថ​កិច្ច​ក្រោម​ការ​ចង្អុល​បញ្ជា​ពី​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​២២​ខែមេសា​ឆ្នាំ​២០២៦ ទើប​កំលាំង​សមត្ថកិច្ច​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​រួម​ជាមួយ​វត្ថុ​តាង​(​កាំបិត​លៀម​ដង​វែង​១​ដើម​)​មក​កាន់​អធិការដ្ឋាន​ស្រុក​បន្ទាយមាស​ដើម្បី​ធ្វើការ​សាកសួរ​។

ប្រភព​ព​ត៌​មាន​ពី​អធិការដ្ឋាន​ស្រុក​បន្ទាយមាស​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មក​សាកសួរ​នេះ​ឈ្មោះ នន ធា​រ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​សូរ​ប៉េង ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត​។

ក្រោយ​ពី​ធ្វើ​ការ​សាកសួរ​របស់​សមត្ថកិច្ច​ ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ ​កាលពី​ថ្ងៃ​ទី​២០​ខែមេសា ឆ្នាំ​២០២៦ ​វេលា​ម៉ោង​១៦.៣០​នាទី​ ខ្លួន​នៅផ្ទះ​សុខ​ៗ​ស្រាប់​ឈ្មោះ​ជ្រូក ភេទ​ប្រុស អាយុ​ប្រហែល​១៥​ឆ្នាំ នៅ​ភូមិ​កណ្តាល ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត បាន​ឆាត​មក​តាម​ទូរ​សព្ទ័​ជេរ​ប្រមាថ​ខ្លួន ពេល​នោះ​ខ្លួន​ខឹង​ពេក​ក៏​យក​ទូរ​សព្ទ័​ថត​ជា​វី​ដេ​អូ បាញ់​តាម​ឆាត​តប​វិញ ដោយ​មាន​កាន់​កាំបិត​មួយ​ដើមដង​ឬ​ស្សី ព្រមទាំង​និយាយ​គំរាម​និង​ដង​ទៅ​ឈ្មោះ ជ្រូក វិញ​ផង​ដែរ រួច​បាញ់​ចូល​ក្នុង​ឆាត​ឲ្យ​ឈ្មោះ​ជ្រូក​នោះ​មើល​។

ក្រោយមក​ឈ្មោះ​ជ្រូក ក៏​បាន​​​បាញ់​រូបភាព​នោះបន្ត​​ចូល​ក្នុង​ហ្វេ​ស​បុក ទើប​ក្រុម​ប្រតិកម្ម​រហ​ស័​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​តែ​ម្តង​។

ក្រោយ​ពី​ជនសង្ស័យ​ខាងលើ​សារភាព​ចប់ អធិការដ្ឋាន​ស្រុក​បន្ទា​មាស​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​និង​វត្ថុ​តាង​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បន្ត​នីតិវិធី​។

ប្រភព​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា​ចំពោះ​ករណី​ក្មេង​ទំនើង​ខាងលើ ច្បាប់​មិន​អាច​លើកលែង​ឲ្យ​ទេ​គឺ​ត្រូវ​តែ​អនុវត្ត​តាម​នីតិវិធី​ដើម្បី​ឲ្យ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​សន​គាល់​នូវ​ទោស​កំហុស​ខ្លួនឯង​និង​កុំ​ឲ្យ​មាន​បុគ្គល​ឬ​យុវវ័យ​ក្រោយ​ៗ​ទៀត​យក​គំរូ​តាម​។

ជនសង្ស័យ​ខាងលើ​នៅ​រសៀល​ថ្ងៃ​ទី​២៣​ខែមេសា​ឆ្នាំ​២០២៦​នេះ​កំលាំង​សមត្ថកិច្ច​យើង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ